ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​អភិវឌ្ឍន៍​អគារ The Peak ប្រកាស​ផ្លាស់​ប្តូរ​អ្នកគ្រប់គ្រង​ផ្សារ​ទំនើប​ក្នុង​គម្រោង​របស់​ខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Oxley Gem (Cambodia) ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោ ង​អគារ​ខ្ពស់​ជាងគេ​នៅ​កម្ពុជា The Peak…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Oxley Gem (Cambodia) ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោ ង​អគារ​ខ្ពស់​ជាងគេ​នៅ​កម្ពុជា The Peak បាន​ប្រកាស​ផ្លាស់​ប្តូរ​ក្រុមហ៊ុន​អ្នកគ្រប់គ្រង​លើ​គម្រោង​អភិវឌ្ឍន៍​ផ្សារ​ទំនើប The Peak នៅ​កម្ពុជា​ជា​ផ្លូវការ ​។

យោង​តាម​សេចក្តី​ព័ត៌មាន​របស់​ក្រុមហ៊ុន Oxley Gem Cambodia បានឱ្យ​ដឹង​ថា ក្រុមហ៊ុន Capita Land Retail ដែល​ជា​ក្រុមហ៊ុន​គ្រប់គ្រង​គម្រោង​ផ្សារ​ទំនើប The Peak បាន​ព្រមព្រៀង​ក្នុង​ការ​បញ្ចប់​ការ​សហការ​ជាមួយ Oxley Gem និង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន Oxley Gem ជ្រើសរើស​អ្នកគ្រប់គ្រង​ថ្មី​លើ​គម្រោង​ផ្សារ​ទំនើប​ក្នុង​អគារ The Peak ។

ដើម្បី​ផ្ដល់​ទំនុកចិត្ត​កាន់តែ​ខ្លាំង​ចំពោះ​អតិថិជន​របស់​ក្រុមហ៊ុន​នោះ ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​អគារ​នេះ​បាន​តែងតាំង​ក្រុមហ៊ុន Bluebell ជា​អ្នកគ្រប់គ្រង​គម្រោង​ផ្សារ​ទំនើប The Peak បន្ត​វិញ​ ។ ក្រុមហ៊ុន​សម្ព័ន្ធ Bluebell Group ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅ​ក្នុង​វិស័យ​អាជីវកម្ម​ផ្សារ​ទំនើប​រយៈពេល​ជាង ៦០​ឆ្នាំ​មក​ហើយ ​។ តាម​រយៈ​ការ​ដាក់​ដំណើរការ​នូវ​ផលិតផល​ម៉ាក​ប្រណីត​ៗ​ជា​លក្ខណៈ​សកល​ចំនួន ​១៥០​ម៉ាក និង​ស្រប​តាម​របៀប​រស់នៅ​បែប​ស៊ី​វិ​ល័យ​នៅ​ទូ​ទាំង​ទ្វីបអាស៊ី ទាំង​ក្នុង​វិស័យ​អាជីវកម្ម​ផ្សារ​ទំនើប​ក្នុងស្រុក និង​វិស័យ​អាជីវកម្ម​ផ្សារ​ទំនើប​ដែល​បម្រើ​ការ​ដល់​ការ​ធ្វើ​ដំណើរ​នានា និង​លើ​គ្រប់​ប្រភេទ​ផលិតផល​ផង​ដែរ បទ​ពិសោធន៍​របស់​ក្រុមហ៊ុន​នេះ ក្នុង​ការ​គ្រប់គ្រង​ម៉ាក​ផលិតផល​ទាំងឡាយ ជា​ជំនាញ​ចាំបាច់​ក្នុង​ការ​បង្កើត​ផ្សារ​ទំនើប​មួយ​ដែល​អាច​ទាក់ទាញ​អតិថិជន​នា​សម័យ​បច្ចុប្បន្ន​បាន ​។

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​សម្ព័ន្ធ Bluebell Group លោក Ashley Micklewright បានឱ្យ​ដឹង​ថា​បណ្ដូល​អាជីវកម្ម​ស្នូល​របស់​ខ្លួន ក្នុង​នាម​ជា​អ្នក​ថែរក្សា និង​ប្រតិបត្តិ គឺ​ស្ថិត​នៅ​លើ​ការ​យកចិត្តទុកដាក់​ស្គាល់​ពី​ពេលវេលា ទីកន្លែង វិធីសាស្ត្រ​និង​តម្រូវការ​របស់​អតិថិជន ​។ លោក​បន្ត​ថា រួម​ជាមួយ​ការ​ទាញ​ចូល​នូវ​បណ្ដា​ម៉ាក​ផលិតផល​ចម្បង​ៗ​ជា​លក្ខណ​សកល​ចូល​មក​ក្នុង​ទ្វីបអាស៊ី និង​បទ​ពិសោធន៍​ក្នុង​ការ​គ្រប់គ្រង​ម៉ាក​ទាំងនេះ​អស់​រយៈពេល​ជាង ​៦​ទសវត្សរ៍​កន្លង​ទៅ​លើ​ផ្សារ​ទំនើប​ចំនួន​ ១០ ក្រុមហ៊ុន Bluebell មាន​ភាព​រីករាយ​ក្នុង​ការ​សហការ​ជាមួយ​ក្រុមហ៊ុន Oxley-Worldbridge នៅ​កម្ពុជា ហើយ​មាន​ក្ដី​រំពឹង​យ៉ាង​ខ្លាំង​ដើម្បី​ផ្ដល់​ជូន​នូវ​ផ្សារ​ទំនើប​ថ្មី​មួយ​នៅ​អាស៊ី ​។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន Bluebell Group ជា​ក្រុមហ៊ុន​ឈានមុខ​គេ មាន​ភាព​ជោគជ័យ​ក្នុង​ការ​បង្កើត​ម៉ាក​ផលិតផល​មួយ​ចំនួន​នៅ​ទ្វីបអាស៊ី​ចាប់តាំងពី​ឆ្នាំ​ ១៩៥៤ មក ​។ ក្នុង​នាម​ជា​ជម្រើស​ដៃគូ​អាជីវកម្ម​នៅ​អាស៊ី ក្រុមហ៊ុន​សម្ព័ន្ធ Bluebell Group បច្ចុប្បន្ន​មាន​វត្ត​មាននៅ​ប្រទេស​ជប៉ុន កូរ៉េ​ខាងត្បូង សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ហុងកុង តៃវ៉ាន់ ម៉ា​កាវ សិង្ហ​បុរី ម៉ា​ឡេ​ស៊ី ឥណ្ឌូ​នេ​ស៊ី និង​ប្រទេស​ថៃ​ ៕ ដោយសហការ

អត្ថបទសរសេរ ដោយ