ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​នាំ​គ្នា​បិទផ្លូវ ក្រោយមក​ត្រូវ​អាជ្ញាធរ​ស្រុក​ស្ទឹង​ហាវ​ចុះ​ទៅ​អន្តរាគមន៍

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២០ មាន​សេចក្តីរាយការណ៍​មក​ថា មាន​ពលរដ្ឋ​មួយ​ចំនួន​ដែល​មាន​បញ្ហា​វិវាទ​ដីធ្លី​នៅ​ចំណុច​អូរ​តា​សេក បាន​នាំ​គ្នា​បិទផ្លូវ​សាធារណៈ បង្ក​ឲ្យ​មានការ​កកស្ទះ​ចរចា​រណ៍​នៅ​លើ​ផ្លូវ​សម្តេច​សង្ឃ​ទេព​វង្ស​។ យោង​តាម​ប្រភព​ពី​មន្ត្រី​រដ្ឋបាល​ស្រុក​ស្ទឹង​ហាវ​បាន​បញ្ជាក់​ថា…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២០ មាន​សេចក្តីរាយការណ៍​មក​ថា មាន​ពលរដ្ឋ​មួយ​ចំនួន​ដែល​មាន​បញ្ហា​វិវាទ​ដីធ្លី​នៅ​ចំណុច​អូរ​តា​សេក បាន​នាំ​គ្នា​បិទផ្លូវ​សាធារណៈ បង្ក​ឲ្យ​មានការ​កកស្ទះ​ចរចា​រណ៍​នៅ​លើ​ផ្លូវ​សម្តេច​សង្ឃ​ទេព​វង្ស​។ យោង​តាម​ប្រភព​ពី​មន្ត្រី​រដ្ឋបាល​ស្រុក​ស្ទឹង​ហាវ​បាន​បញ្ជាក់​ថា ករណី​ពលរដ្ឋ​មួយ​ចំនួន​បិទផ្លូវ​សម្តេច​សង្ឃ​ទេព​វង្ស​នា​ព្រឹក​ថ្ងៃ​២៣ ខែធ្នូ ឆ្នាំ​២០២០​នេះ បាន​បើក​ដំណើរការ​វិញ​ហើយ​នៅ​វេលា​ម៉ោង​ជិត​១០​ព្រឹក​ថ្ងៃ​ដដែល ក្រោយ​មានការ​សម្របសម្រួល​ពី​មន្ត្រី​ក្នុង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​។

បើ​តាម​លោក ឆាយ សុគន្ធ​ដា អភិបាលស្រុក​ស្ទឹង​ហាវ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ករណី​នេះ​កើតឡើង​ក្រោយ​មាន​វិវាទ​ដីធ្លី​នៅ​ចំណុច​អូរ​តា​សេក​ម្តុំ​ជិត​ទីតាំង​ដី​សង្គមកិច្ច​ស្រុក​ស្ទឹង​ហាវ ក្នុង​នោះ​អ​ជ្ញា​ធរ​ស្រុក​បាន​ណែនាំ​ឲ្យ​គូភាគី​ទំនាស់ ទៅ​ជួបជុំ​ដោះស្រាយ​គ្នា​នៅ​សាលាស្រុក​តាម​នីតិវិធី​ច្បាប់​៕ ដោយ ៖ ឈុ​ន គឹ​ម​ហៃ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ