ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បូស​ថ្លើម​គួរ​ធ្វើ​តេស្ត​អ្វីខ្លះ​?

3 ឆ្នាំ មុន

ជំងឺ​បូស​ថ្លើម​ដែល​បង្ក​ឡើង​ដោយ​ពពួក​មេរោគ​បាក់តេរី វា​ជា​ករណី​មួយ​កម្រ​ខ្លាំង​ណាស់​។ ជំងឺ​នេះ​ត្រូវ​បាន​អ៊ី​ប៉ូ​ក្រា​ត​ពិពណ៌នា​តាំងពី​ឆ្នាំ ៤០០​មុន​គ​.​ស មក​ម្លេះ ហើយ​ត្រូវ​បាន​គេ​យក​មក​ផ្សព្វផ្សាយ​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ ១៩៣៦​។ នៅ​ឆ្នាំ ១៩៣៨ លោក…

ជំងឺ​បូស​ថ្លើម​ដែល​បង្ក​ឡើង​ដោយ​ពពួក​មេរោគ​បាក់តេរី វា​ជា​ករណី​មួយ​កម្រ​ខ្លាំង​ណាស់​។ ជំងឺ​នេះ​ត្រូវ​បាន​អ៊ី​ប៉ូ​ក្រា​ត​ពិពណ៌នា​តាំងពី​ឆ្នាំ ៤០០​មុន​គ​.​ស មក​ម្លេះ ហើយ​ត្រូវ​បាន​គេ​យក​មក​ផ្សព្វផ្សាយ​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ ១៩៣៦​។

នៅ​ឆ្នាំ ១៩៣៨ លោក Ochnser បាន​បង្កើត​ជា​វិធី​វះកាត់​បង្ហូរ​ខ្ទុះ​ចេញ​សម្រាប់​ជា​វិធី​ព្យាបាល ទោះបីជា​ការ​ព្យាបាល​មួយ​នេះ​មាន​លក្ខណៈ​ប៉ះពាល់​ខ្លាំង​ដល់​អ្នកជំងឺ​ក៏​ដោយ ក៏​អត្រា​ស្លាប់​អាច​មាន​ចំនួន​ពី ៦០ ទៅ​៨០​ភាគរយ​ដែរ​។

ការ​សិក្សា​តាម​រយៈ​មន្ទីរពិសោធន៍​៖

ការ​រាប់​គ្រាប់​ឈាម (CBC) ឃើញ​មាន
. បញ្ហា​ស្លេកស្លាំង​នៃ​ជំងឺ​រ៉ាំរ៉ៃ
. ចំនួន Neutrophil កើនឡើង​ខ្លាំង
មើល​មុខងារ​របស់​ថ្លើម
. ជាតិ​ប្រូតេអ៊ីន Albumine ថយ​ចុះ (Hypoalbuminemia) និង​កើនឡើង​នៃ​ចំនួន Alkaline Phosphatase
. ចំនួន Transaminase និង Bilirubin កើនឡើង
បណ្តុះ​គ្រាប់​ឈាម​អាច​រក​ឃើញ​ជំងឺ​នេះ​រហូត​ដល់ ៥០​ភាគរយ
បណ្តុះ​ទឹក​ខ្ទុះ

ការ​វិភាគ​ទៅ​លើ​អង់ស៊ីម Immunoassay ដើម្បី​រក​មើល​មេរោគ​ផ្សិត E. Histolytica
ការ​សិក្សា​តាម​រូបភាព​វេជ្ជសាស្ត្រ

ការ​វិភាគ​តាម Computed Tomography (CT) Scan ជាមួយនឹង​ការ​ចាក់​ថ្នាំ និង​ការ​ថត​ដោយ​អេកូ ក៏​អាច​ជា​ជម្រើស​ដ៏​ល្អ​ក្នុង​ការ​វិភាគ និង​រក​មើល​ស្ថានភាព​ជំងឺ​ផង​ដែរ​។ គេ​ប្រើ CT Scan និង​អេកូ​សម្រាប់​ការ​បូម​បង្ហូរ​ខ្ទុះ​ពី​ក្នុង​ថ្លើម​។

ជាមួយនឹង​បច្ចេកវិទ្យា​ដ៏​ទំនើប​ៗ​នៃ​ការ​ថត CT Scan ធ្វើ​អោយ​រូបភាព​ដែល​បាន​មក​មើលឃើញ​បាន​ច្បាស់ និង​អាច​រក​ឃើញ​នូវ​ទំហំ​បូស​នៅ​លើ​ថ្លើម​បាន ទោះបីជា​បូស​នោះ​តូច​ជាង ១​សង់ទីម៉ែត្រ​ក៏​ដោយ​។

ការ​ថត​អេកូ (​អាច​រក​ឃើញ​រហូត​ដល់ ៨០ ទៅ​៩០​ភាគរយ​)
ការ​វាយតម្លៃ​តាម​រយៈ​ការ​ថត​អេកូ​អាច​រក​ឃើញ​ដុំ​សាច់​ដែល​ជា​បូស​ថ្លើម​បាន​ជាមួយនឹង​រូបរាង​គែម​របស់​វា​មិន​ស្មើ​សាច់ និង​មាន​ប្រហោង​ខាងក្នុង​។

ការ​ថត​អេកូ​ក៏​អាច​វាយតម្លៃ​ទៅ​លើ​ផ្លូវទឹក​ប្រមាត់ និង​ប្រើ​សម្រាប់​បូមទឹក​ខ្ទុះ​ក្នុង​ប្រហោង​បូស​នោះ​បាន​ទៀត​ផង​។

អត្ថប្រយោជន៍​ដ៏​សំខាន់​នៃ​ការ​ធ្វើ​បែប​នេះ​គឺ​សម្រាប់​ធ្វើ​រោគវិនិច្ឆ័យ​លើ​អ្នកជំងឺ​ដែល​ត្រូវការ​ថតរូប​ភាព​វេជ្ជសាស្ត្រ​ច្រើន​ដង ឬ​ត្រូវការ​ផ្លាស់​ប្តូរ​របៀប​តាមដាន​ជំងឺ​៕ ប្រភព ៖ health.com

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ