ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បបូរមាត់ប្រេះ និង​វិធី​ដោះស្រាយ​ងាយ​ៗ

3 ឆ្នាំ មុន

ស្បែក​នៅ​លើ​បបូរមាត់ គឺ​ស្តើង​ជាងគេ និង​ងាយ​ប៉ះពាល់​ជាងគេ​នៅ​លើ​រាង​កាយ​របស់​យើង ។ វា​ស្ថិត​នៅ​ផ្នែក​ខាងក្រៅ ហើយ​ងាយ​នឹង​ប៉ះ​ទៅ​នឹង​កម្តៅ​ព្រះអាទិត្យ ខ្យល់​ត្រជាក់ និង​អាកាសធាតុ​ស្ងួត ដែល​ធ្វើ​ឱ្យ​វា​ងាយ​នឹង​ស្ងួត ប្រេះ…

ស្បែក​នៅ​លើ​បបូរមាត់ គឺ​ស្តើង​ជាងគេ និង​ងាយ​ប៉ះពាល់​ជាងគេ​នៅ​លើ​រាង​កាយ​របស់​យើង ។ វា​ស្ថិត​នៅ​ផ្នែក​ខាងក្រៅ ហើយ​ងាយ​នឹង​ប៉ះ​ទៅ​នឹង​កម្តៅ​ព្រះអាទិត្យ ខ្យល់​ត្រជាក់ និង​អាកាសធាតុ​ស្ងួត ដែល​ធ្វើ​ឱ្យ​វា​ងាយ​នឹង​ស្ងួត ប្រេះ ហើយ​របក ។ ដើម្បី​ធ្វើ​ឱ្យ​បបូរមាត់​ដែល​ប្រេះ​មាន​សំណើម អ្នក​អាច​សាកល្បង​ធ្វើ​តាម​វិធី​ធម្មជាតិ​ខ្លះ​ៗ​ដូច​ខាងក្រោម ៖

– ប្រទាល​កន្ទុយក្រពើ ៖ សារធាតុ​ចាហួយ​ដែល​បង្កើត​នៅ​ខាងក្នុង​ស្លឹក​របស់​រុក្ខជាតិ​នេះ​មាន​វីតាមីន​ជាតិ​រ៉ែ សារធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម និង​ប្រឆាំង​នឹង​ការ​រលាក ដែល​ជួយ​ធ្វើ​ឱ្យ​ស្បែក​និង​ស្បែក​បបូរមាត់​មាន​សំណើម​ឡើង​វិញ ។

– ប្រេងដូង ៖ ប្រេង​នេះ​ជួយ​ប្រឆាំង​នឹង​ការ​រលាក និង​ជា​សារធាតុ​បញ្ចេញ​ជាតិ​ខ្លាញ់ ដែល​មាន​ន័យ​ថា វា​អាច​ជួយ​សម្រាល និង​ធ្វើ​ឱ្យ​ស្បែក​ទន់ ។

– ទឹកឃ្មុំ ៖ វា​មាន​សំណើម​ខ្ពស់ ដែល​ធ្វើ​ឱ្យ​វា​ក្លាយជា​ការ​ព្យាបាល​ដ៏​ល្អ​សម្រាប់​បបូរមាត់​ស្ងួត ។ ទឹកឃ្មុំ​ក៏​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម និង​សារធាតុ​ប្រឆាំង​នឹង​បាក់តេរី ដែល​ជួយ​ការពារ​ការ​ឆ្លង​ពី​កា​រវិ​វត្ត​នៅ​ក្នុង​បបូរមាត់​ស្ងួត ឬ​ប្រេះ​ខ្លាំង ។

– ត្រសក់ ៖ វា​អាច​ផ្តល់​សំណើម​ដល់​បបូរមាត់ ហើយ​មាន​ផ្ទុក​នូវ​វីតាមីន និង​ជាតិ​រ៉ែ ដែល​អាច​ធ្វើ​អោយ​ស្បែក​បបូរមាត់​មាន​ភាព​ប្រសើរ​ឡើង ។

– តែ​បៃតង ៖ ក្រៅពី​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម និង​សារធាតុ​រ៉ែ តែ​បៃតង​ក៏​មាន​ផ្ទុក​ប៉ូ​លី​ហ្វេ​ណុ​ល​ដែល​កាត់​បន្ថយ​ការ​រលាក ។ ក្រៅពី​នេះ​គួរតែ​បង្កើត​ទម្លាប់​ផឹកទឹក​ឱ្យ​បាន​ច្រើន​ជា​រៀងរាល់ថ្ងៃ ៕ ប្រភព​៖ medicalnewstoday

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ