ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បាន​បា.ញ់សម្ពោធ​កាំ​ជ្រួច​ថ្មី​​​

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួ​ថា កាំជ្រួច​បញ្ជូន​ថ្មី​ធុន​LONGUE MARCHE-8 ត្រូវ​បាន​បាញ់​បើក​ឆាក​សម្ពោធ​កាលពី​ថៃ្ង​ទី​២២​ធ្នូ ដោយ​បញ្ជូន​ផ្កាយ​រណប​ដល់​ទៅ​៥​គ្រឿង ទៅ​កាន់​តារាវិថី​ដែល​បាន​គ្រោងទុក​។ នោះ​ជា​ការ​អះអាង​របស់​រដ្ឋ​បាល​អវកាស​ជាតិចិន​ANEC​។ កាំជ្រួច​នោះ​ត្រូវ​បាន​បាញ់​ចេញពី​ម​ជ្ឆ​មណ្ឌល​បាញ់​បង្ហោះ​អវកាស…

ប្រទេស​ចិន ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួ​ថា កាំជ្រួច​បញ្ជូន​ថ្មី​ធុន​LONGUE MARCHE-8 ត្រូវ​បាន​បាញ់​បើក​ឆាក​សម្ពោធ​កាលពី​ថៃ្ង​ទី​២២​ធ្នូ ដោយ​បញ្ជូន​ផ្កាយ​រណប​ដល់​ទៅ​៥​គ្រឿង ទៅ​កាន់​តារាវិថី​ដែល​បាន​គ្រោងទុក​។ នោះ​ជា​ការ​អះអាង​របស់​រដ្ឋ​បាល​អវកាស​ជាតិចិន​ANEC​។

កាំជ្រួច​នោះ​ត្រូវ​បាន​បាញ់​ចេញពី​ម​ជ្ឆ​មណ្ឌល​បាញ់​បង្ហោះ​អវកាស WENCHANG នៅ​ឆ្នេរសមុទ្រ​នៃ​ខេត្ត​ហៃ​ណា​ន់​ភាគ​ខាងត្បូង​ចិន នា​វេលា​ម៉ោង​១២​និង​៣៧​នាទី​ម៉ោង​ក្នុងស្រុក​។​កាំ​ជ្រូ​ច​LONGUE MARCHE-8 ជា​កាំជ្រួច​មាន​ប្រវែង​សរុប​៥០,៣​ម៉ែត្រ ជាមួយ​ទម្ងន់​ពេល​បាញ់​ចេញ​៣៥៦​តោន និង​អាច​បញ្ជូន​បណ្ដា​ផ្កាយ​រណប​មាន​ទម្ងន់​យ៉ាងតិច​៤,៥​តោន ទៅ​កាន់​តារាវិថី​កម្ពស់​៧០០​គីឡូម៉ែត្រ​។

តាម​ANEC​ថា​កាំជ្រួច​នោះ​បង្ហាញ​ពី​សមត្ថភាព របស់​ចិន​ក្នុង​ការ​បញ្ជូន​ទៅ​កាន់​តារាវិថី នូវ​ឧបករណ៍​មាន​ទម្ងន់​ពី​៣​ទៅ​៤,៥​តោន ហើយ​បង្ហាញ​ពីសារ​សំខាន់​កាន់់តែ​ធំ សម្រាប់​ជម្រុញ​ការ​ធ្វើ​ទំនើប​កម្ម ដល់​បណ្ដា​កាំជ្រួច​បញ្ជូន​៕

អត្ថបទសរសេរ ដោយ