ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​មិន​អាច​ធ្វើ​ការងារ​តែឯង​បាន​ទេ បើ​គ្មាន​ចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ​ និង​ប្រជាពលរដ្ឋ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សាយ សំ​អាល់ បាន​លើក​ឡើង​នៅថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២០ថា «​ក្រសួងបរិស្ថាន​តែឯង​មិន​អាច​ធានា​បាន​នូវ​កិច្ច​គាំពារ​បរិស្ថាន ការ​ការពារ​ធនធានធម្មជាតិ…

រាជធានី​ភ្នំពេញ ៖ លោក សាយ សំ​អាល់ បាន​លើក​ឡើង​នៅថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២០ថា «​ក្រសួងបរិស្ថាន​តែឯង​មិន​អាច​ធានា​បាន​នូវ​កិច្ច​គាំពារ​បរិស្ថាន ការ​ការពារ​ធនធានធម្មជាតិ និង​ការ​អភិរក្ស​ជីវៈចម្រុះ បាន​ឡើយ ប្រសិនបើ​គ្មាន​ការ​ចូលរួម​ប្រកបដោយ​ស​ម្បេ​ជ​ញ្ជៈ​និង​ការ​ទទួលខុសត្រូវ​ពី​សំណាក់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​លំដាប់ថ្នាក់ និង​ប្រជាពលរដ្ឋ​ទាំងអស់​»​ ។

ក្នុង​ពេល​អញ្ជើញ​ជា​អធិបតី និង​ផ្តល់​បាឋកថា​តាម​ប្រព័ន្ធ​អន​ឡាញស្តី​ពី «​កិច្ច​គាំពារ​បរិស្ថាន ការ​គ្រប់គ្រង​ធនធានធម្មជាតិ និង​ការ​អភិរក្ស​ជីវៈចម្រុះ ជូន​សិស្ស​មន្ត្រីជាន់ខ្ពស់​ជំនាន់​ទី​១១ និង​កម្មសិក្សាការី​ឆ្នាំ​២០២០ នៃ​សាលា​ភូមិន្ទ​រដ្ឋបាល នៅ​រាជធានី​ភ្នំពេញ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មាន​ប្រសាសន៍​បន្ត​ថា «​សុខ​សន្តិភាព និង​ស្ថិរភាព​នយោបាយ ដែល កម្ពុជា​ទទួល​បាន ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ជា​បុ​រេ​លក្ខខណ្ឌ​មិន​អាច​ខ្វះ​បាន​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ហើយ​ជា​ពិសេស​ជំរុញ​ឱ្យ​មានការ​ចូលរួម និង​គិតគូរ​ខ្ពស់​លើ​កិច្ច​គាំពារ​បរិស្ថាន និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​សម្រាប់​ប្រជាជន​យើង​គ្រប់​រូប​និង​គ្រប់​ជំនាន់​»​។

ជាមួយ​គ្នា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា ​ពី​ការ​ទទួលស្គាល់​នៃ​ការ​ប្រែប្រួល​ឥរិយា​បទ​របស់​សាធារណជន​ចំពោះ​កិច្ច​គាំពារ​បរិស្ថាន ការ​គ្រប់គ្រង​ធនធានធម្មជាតិ ការ​អភិរក្ស​ជីវៈចម្រុះ និង​ការ​អភិវឌ្ឍ​ដោយ​ចីរភាព និង​ទទួល​បានការ​វាយតម្លៃ​ខ្ពស់​ពី​ដៃគូ​ពាក់ព័ន្ធ​ក៏​ដូច​ជា​សាធារណជន ចំពោះ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ក្នុង​វិស័យ​បរិស្ថាន និង​ធនធានធម្មជាតិ ​។

ក្នុង​ឱកាស​នេះ​ដែរ ឯកឧត្តម សាយ​សំ​អាល់ បាន​មាន​ប្រសាសន៍​ថា​ក្រសួងបរិស្ថាន​បាន​យកចិត្តទុកដាក់​ខ្ពស់​ការ​អនុវត្ត​គោលនយោបាយ យុទ្ធសាស្ត្រ​និង​ផែនការ​ជាតិ ជា​ពិសេស​យុទ្ធសាស្ត្រ​ចតុកោណ​ទាំង ៣ ដំណាក់កាល​កន្លង​ទៅ ព្រម​ជាមួយ​ការ​កែទម្រង់​និង​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ក្នុង​វិស័យ​បរិស្ថាន​និង​ធនធានធម្មជាតិ​។

សូម​បញ្ជាក់​ថា ក្នុង​ឱកាស​ផ្តល់​បាឋកថា​ស្តី​ពី​ការ​គ្រប់គ្រង​បរិស្ថាន​ជូន​សិស្សសាលា​ភូមិន្ទ​រដ្ឋបាល​នា​ថ្ងៃនេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​លើ​កា​រវិ​វត្ត​ជា​បន្តបន្ទាប់​ទាំង​រចនាសម្ព័ន្ធ​គ្រប់គ្រង និង​សញ្ញាណ​អំពី​ពាក្យ «​បរិស្ថាន​» និង​ការ​បង្កើត​ឡើង​ដំបូង​នៃ «​រដ្ឋលេខាធិការដ្ឋាន​គ្រប់គ្រង​បរិ​ដ្ឋា​ន​» នៅ​ឆ្នាំ​១៩៩៣ និង បន្ទាប់​មក​នៅ​ឆ្នាំ​១៩៩៦ ក្លាយទៅជា​ក្រសួងបរិស្ថាន​រហូត​មក​។

បច្ចុប្បន្ន​ក្រសួងបរិស្ថាន​មាន​បេសកកម្ម​ចម្បង​ក្នុង​ការ​ដឹកនាំ និង​គ្រប់គ្រង​កិច្ច​គាំពារ​បរិស្ថាន ការ​គ្រប់គ្រង​ធនធានធម្មជាតិ ការ​អភិរក្ស​ជីវៈចម្រុះ និង​ការ​អភិវឌ្ឍ​ដោយ​ចីរភាព សម្រាប់​ឧត្តម​ប្រយោជន៍​យូរអង្វែង​របស់​ប្រជាជន​កម្ពុជា​គ្រប់​រូប​និង​គ្រប់​ជំនាន់​៕

អត្ថបទសរសេរ ដោយ