ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​អំពី​ពាក្យ ករណីយកិច្ច កាតព្វកិច្ច និង​ភារកិច្ច

4 ឆ្នាំ មុន

តើ​ពាក្យ​ថា ករណីយកិច្ច​, កាតព្វកិច្ច និង​ភារកិច្ច មាន​ន័យ​ដូច​ម្តេច ? សូម​ខេមរជន​ឈ្វេងយល់​អំពី​លក្ខណៈ​នៃ​ពាក្យ​ទាំង​បី​ពួក​នេះ​ដូច​តទៅ ។ នៅ​ក្នុង​ស​ន្ទា​នុ​ក្រម​សទិសន័យ​បាន​បញ្ជាក់​ពាក្យ​ទាំង​បី​នេះ​ដូច​តទៅៈ ពាក្យ​ថា…

តើ​ពាក្យ​ថា ករណីយកិច្ច​, កាតព្វកិច្ច និង​ភារកិច្ច មាន​ន័យ​ដូច​ម្តេច ? សូម​ខេមរជន​ឈ្វេងយល់​អំពី​លក្ខណៈ​នៃ​ពាក្យ​ទាំង​បី​ពួក​នេះ​ដូច​តទៅ ។

នៅ​ក្នុង​ស​ន្ទា​នុ​ក្រម​សទិសន័យ​បាន​បញ្ជាក់​ពាក្យ​ទាំង​បី​នេះ​ដូច​តទៅៈ ពាក្យ​ថា ករណី​យកិច្ច និង​កាតព្វកិច្ច​មាន​ន័យ​ដូច​គ្នា ជា​កិច្ចការ​ដែល​គួរតែ​ធ្វើ ឬ​ការងារ​ដែល​មនុស្ស​ម្នាក់​ៗ​ត្រូវ​តែ​ធ្វើ ។ ប៉ុន្តែ​ពាក្យ កាតព្វកិច្ច ជា​ពាក្យ​ដែល​មាន​អ្នក​ប្រើ​ច្រើន​ជាង​ពាក្យ​ករណី​យកិច្ច និង​មាន​ន័យ​សង្កត់ធ្ងន់​ខ្លាំង​ជាង​ផង​ដែរ ។ ចំណែក​ពាក្យ ភារកិច្ច មាន​ន័យ​ថា កិច្ច​ជា​ភារៈ​, កិច្ច​ជា​ទម្ងន់​, កិច្ច​ជា​បន្ទុក​, កិច្ចការ​ធ្ងន់​ដែល​គួរ​ធ្វើ ។

តាម​ការ​សង្កេត​មែនទែន​ទៅ​ពាក្យ ករណីយកិច្ច និង​កាតព្វកិច្ច គឺ​សំដៅលើ​កិច្ចការ​របស់​ពលរដ្ឋ​ត្រូវ​តែ​ធ្វើ​វា​ជា​ចាំបាច់ ដែល​មិន​អាច​រំលង​បាន​ឡើយ ឧទាហរណ៍​៖ កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ​ត្រូវ​តែ​បង់ពន្ធ​ជូន​រដ្ឋ​កុំបី​ខាន ។ ឯ​ពាក្យ ភារកិច្ច ជា​កិច្ច​ការងារ​ដែល​ចាំ​ចាច់​ធ្វើ​ក៏​បាន ឬ​មិន​ធ្វើ​ក៏​បាន ឧទាហរណ៍​៖ ហាម​ចូល បើ​គ្មាន​ភារកិច្ច​ជាដើម ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ