បុរសទាំងឡាយគួរដឹងថា មាត់របស់ខ្លួនគឺជាអាវុធយ៉ាងស័ក្ដិសិទ្ធដែលអាចធ្វើឱ្យដងខ្លួនស្ត្រីទន់ភ្លន់អាចពត់ពេនតាមចិត្តចង់ ។ ស្ត្រីមានអារម្មណ៍នៅពេលមាត់ជាទីកក់ក្ដៅរបស់អ្នកលិទ្ធ ជញ្ជក់ ខាំញេញតិចៗ ឬបឺតលើផ្នែកផ្សេងៗនៃរាងកាយរបស់នាង ប៉ុន្តែកន្លែងដែលនាងចង់ឱ្យមាត់អ្នកជប់ខ្លាំងបំផុតនោះគឺ៖
១-ត្រចៀកទាំងសងខាង ៖ វាជាទីតាំងដែលផ្ដល់ការសប្បាយត្រេកត្រអាលឱ្យនាងយ៉ាងលើសលប់ ។ ការប្រើធ្មេញខាំញេញថើៗលើត្រចៀកគឺជាវិធីល្អមួយក្នុងការបញ្ជូនភាពញាប់ញ័រទៅកាន់ឆ្អឹងខ្នងរបស់នាង ប៉ុន្តែអ្នកក៏គួរតែប្រើបបូរមាត់ត្រដុសស្រាលៗលើស្លឹកត្រចៀកនាងផងដែរ ។ ទង្វើនេះនឹងធ្វើឱ្យនាងព្រឺរោម ។
២-គល់កផ្នែកខាងក្រោយ(កញ្ចឹងក) ៖ ប្រើមាត់ថើបទីតាំងនេះពិតជាធ្វើឱ្យនាងទន់ករងៀក ជាពិសេសនៅពេលដែលអ្នកចង់ធ្វើឱ្យនាងភ្ញាក់ផ្អើលស្រើបស្រាល ។ ការចូលទៅចាប់ឱបពីក្រោយហើយថើបញក់ញីនឹងធ្វើឱ្យនាងភ្លេចការងារដែលកំពុងធ្វើនិងចង់ឱ្យអ្នកថើបបន្តទៀត ។
៣-ផ្ទៃមុខ ៖ ការថើបស្រាលៗលើថ្ពាល់ទាំងគូ លើថ្ងាស់ លើច្រមុះ និងត្របកភ្នែករបស់នាងគឺជាការបញ្ជាក់ប្រាប់ឱ្យដឹងនូវអារម្មណ៍ជាទីកក់ក្ដៅរបស់អ្នកចំពោះនាង ។ ប៉ុន្តែសូមកុំប្រើអណ្ដាតលិទ្ធលើផ្ទៃមុខនាងឬក៏ខាំញេញដ្បិតទង្វើនេះអាចនាំឱ្យនាងខ្ពើមរអើមគប្បីប្រើបបូរមាត់ត្រដុសឬប្រើច្រមុះក៏ជាការល្អ ។
៤-ឆ្អឹងដងកាំបិត ៖ ខណៈរាងកាយរបស់នាងគ្របដណ្ដប់ដោយសម្លៀកបំពាក់នៅឡើយទីតាំងដែលអ្នកថើបហើយធ្វើឱ្យនាងដក់ក្នុងដួងចិត្តបំផុតនោះគឺតាមបណ្ដោយឆ្អឹងដងកាំបិត ។ វាជាកន្លែងដ៏សិចសីុរបស់ស្ត្រីហើយការយកមាត់ថើបនៅម្ដុំនេះនាំឱ្យនាងគិតថា អ្នកនឹងឈានទៅទីតាំងផ្សេងទៀតលើរាងកាយរបស់នាង ។ ដូច្នេះថើបកន្លែងនេះឱ្យបានសព្វមុនពេលឈានទៅកន្លែងពិសេសៗផ្សេងទៀត ។
៥-ត្រគាក ៖ ទីតាំងនេះធ្វើឱ្យនាងឆាប់រំភើបបំផុតដែលអ្នកស្មានមិនដល់ដ្បិតនៅកៀកបំផុតនឹងមណ្ឌលឋានសួគ៌សប្បាយនៃរាងកាយរបស់នាង ។ មិនថាជាអ្នកប្រើមាត់ថើប លិទ្ធ ឬញេញនោះទេគឺសុទ្ធតែអាចបញ្ជូនអារម្មណ៍ព្រឺព្រួចរំជួលចិត្តយ៉ាងត្រេកត្រអាលពីក្បាលដល់ចុងជើង ។ កុំមើលរំលង ទីតាំងនេះឱ្យសោះគឺជាចំណុចសំខាន់ដែលនាងចង់ឱ្យអ្នកថើបបបោសអង្អែលថ្នមៗ ។
៦-សុដន់ទាំងគូ ៖ ពិតណាស់នេះជាទីតាំងដែលអ្នកអាចដាស់អារម្មណ៍ផ្លូវភេទស្ត្រី ប៉ុន្តែបើអនុវត្តខុសឆ្គងនឹងធ្វើឱ្យនាងបាត់ចំណង់ទៅវិញភ្លាម ។ ការថើប ជញ្ជក់ លិទ្ធ បឺត ជាអ្វីមួយដែលមិនអាចខ្វះបាន ។ សុដន់ជាទីតាំងដ៏វិសេសវិសាលបំផុត តែវាក៏ងាយនឹងរងការឈឺចាប់ផងដែរ ដូច្នេះសូមកុំភ្លេចថាអ្នកត្រូវតែធ្វើសកម្មភាពយ៉ាងផ្ចិតផ្ចង់និងសមរម្យបំផុតកុំបង្ខំយកមួយឈ្នះដៃតាមចិត្តខ្នាញ់ឱ្យសោះ ៕
ចែករំលែកព័តមាននេះ