ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុផល ៣ យ៉ាង​ដែល​អ្នក​មិន​ត្រូវ​មើល​រំលង​ការ​ផឹកទឹក​ពេល​មាន​ផ្ទៃពោះ !

3 ឆ្នាំ មុន

យោង​តាម​សមាគម​ន៍ American Pregnancy Association បានឱ្យ​ដឹង​ថា ក្នុង​នាម​ជា​ម្តាយ​ដែល​មាន​ផ្ទៃពោះ គឺ​មាន​សារៈសំខាន់​ជាង​ពេល​ណា​ទាំងអស់ ក្នុង​ការ​រក្សា​ជាតិ​ទឹក​ឱ្យ​បាន​ត្រឹមត្រូវ ដោយ​ការ​ផឹកទឹក​យ៉ាង​ហោច​ណាស់ ១០​កែវ​ជា​រៀងរាល់ថ្ងៃ…

យោង​តាម​សមាគម​ន៍ American Pregnancy Association បានឱ្យ​ដឹង​ថា ក្នុង​នាម​ជា​ម្តាយ​ដែល​មាន​ផ្ទៃពោះ គឺ​មាន​សារៈសំខាន់​ជាង​ពេល​ណា​ទាំងអស់ ក្នុង​ការ​រក្សា​ជាតិ​ទឹក​ឱ្យ​បាន​ត្រឹមត្រូវ ដោយ​ការ​ផឹកទឹក​យ៉ាង​ហោច​ណាស់ ១០​កែវ​ជា​រៀងរាល់ថ្ងៃ ។ ខាងក្រោម​នេះ គឺជា​អត្ថប្រយោជន៍​សំខាន់​ៗ​មួយ​ចំនួន​ពី​ទឹក​ក្នុង​ពេល​មាន​ផ្ទៃពោះ ៖

១. នាំ​សារធាតុចិញ្ចឹម​ទៅ​ឱ្យ​កូន​របស់​អ្នក ៖ ធ្លាប់​ឆ្ងល់​ទេ​ថា តើ​វីតាមីន និង​អាហារ ដែល​អ្នក​កំពុង​ញ៉ាំ​រាល់ថ្ងៃ​ត្រូវ​បាន​បញ្ជូន​ទៅ​ឱ្យ​ទារក​របស់​អ្នក​យ៉ាងដូចម្តេច ? ចម្លើយ គឺ​ទឹក ។ វា​ជួយ​ឱ្យ​រាង​កាយ​អ្នក​ស្រូប​យក​សារធាតុចិញ្ចឹម​សំខាន់​ៗ និង​បញ្ជូន​វីតាមីន ជាតិ​រ៉ែ និង​អ័រម៉ូន​ទៅ​ឱ្យ​ទារក​នៅ​ក្នុង​ផ្ទៃ ។ វា​ជា​កោសិកា​ឈាម​សម្បូរ​សារធាតុចិញ្ចឹម​ដែល​បញ្ជូន​ដល់​ទារក ។ ទឹក​ក៏​ជួយ​រក្សា​កម្រិត​ទឹកភ្លោះ​ឱ្យ​ល្អ និង​ជួយ​ដល់​មុខងារ​តម្រងនោម​របស់​ទារក​ផង​ដែរ ។ ត្រូវ​ប្រាកដ​ថា អ្នក​កំពុង​ផឹកទឹក​ដែល​មានគុណ​ភាពល្អ និង​មិន​មាន​សារធាតុ​គ្រោះថ្នាក់​ដល់​ទារក​នៅ​ក្នុង​ផ្ទៃ ។

២. បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​រោគ ៖ អ្នក​អាច​ការពារ​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​បង្ហូរទឹក​ម៉ូ​ត្រ ទល់លាមក និង​ជំងឺ​ឫសដូងបាត ដោយ​រក្សា​ជាតិ​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់​នៅ​ក្នុង​រាង​កាយ ។ ទឹក​ជួយ​រំលាយ​កាក​សំណល់ ហើយ​បញ្ចោ​ញ​ពី​តម្រងនោម ធ្វើ​ឱ្យ​ទឹកនោម​របស់​អ្នក​អាច​បង្ហូរ​បាក់តេរី​ទៅ​តាម​វា​បាន​ដោយ​ងាយ ។

៣. ធ្វើ​ឱ្យ​មាន​អារម្មណ៍ល្អ ៖ ផឹកទឹក​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់ ហើយ​ក៏​អាច​ការពារ​មិន​ឱ្យ​មានការ​ខ្សោះ​ជាតិ​ទឹក ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​ឈឺក្បាល រមួលក្រពើ និង​វិលមុខ ។ សម្រាប់​ស្ត្រី​មួយ​ចំនួន ការ​ផឹកទឹក​ជួយ​កាត់​បន្ថយ​អាការ​ចាញ់កូន ចុក​ចុងដង្ហើម និង​ការ​មិន​រំលាយ​អាហារ ។ ការ​ខ្សោះ​ជាតិ​ទឹក​នៅ​ត្រីមាស​ទី ៣ (​ជិត​គ្រប់​ខែ​) ធ្វើ​ឱ្យ​ទារក​ប្រឈម​នឹង​ការ​កើត​មិន​គ្រប់​ខែ​ផង​ដែរ ។

វី​តា​ល់ ជា​ទឹក​ពិសា​គុណភាព​ខ្ពស់​សម្រាប់​មនុស្ស​គ្រប់​គ្នា ពិសា​ទឹក​ដែល​មានគុណ​ភាពល្អ និង​ឱ្យ​បាន​គ្រប់គ្រាន់​ជួយ​ឱ្យ​រាង​កាយ​លូតលាស់ និង​បំពេញ​មុខងារ​បាន​ពេញលេញ និង​មាន​ប្រសិទ្ធភាព ។ វី​តា​ល់ សម​ស្រប​សម្រាប់​អ្នក គឺជា​ទឹកបរិសុទ្ធ​ដែល​ឆ្លងកាត់​ប្រព័ន្ធ​បន្សុទ្ធ ១២​ដំណាក់កាល និង​សម្លាប់​មេរោគ​ត្រឹមត្រូវ ទទួលស្គាល់​គុណភាព​ដោយ​ក្រសួងសុខាភិបាល និង​ស្ថាប័ន​វាយតម្លៃ​គុណភាព​នៃ​ចក្រភព​អង់គ្លេស ៕ ប្រភព ៖ premiumwaters

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ