ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ទាន់​បាន​ធ្វើ​បុណ្យសព​ជន​រង​គ្រោះ​១០០​ថ្ងៃ​ផង ស្រាប់តែ​ដោះ​លែង​ជន​ត្រូវ​ចោទ​បាត់

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ មានការ​ភ្ញាក់ផ្អើល​ពេល​ដឹង​ថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត បាន​សម្រេច​ដោះ​លែង ជន​ត្រូវ​ចោទ​ជា​ឃាតក​ទាំង​ពីរ​នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ទាំង​ក្រុម​គ្រួសារ​សព​មិន​ទាន់​នឹង​បាន​ធ្វើបុណ្យ​គម្រប់​១០០ ថ្ងៃ​ផង​។ ករណី​នេះ ឪពុក​ម្ដាយ​សព​ជន​រង​គ្រោះ…

ខេត្តព្រៃវែង ៖ មានការ​ភ្ញាក់ផ្អើល​ពេល​ដឹង​ថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត បាន​សម្រេច​ដោះ​លែង ជន​ត្រូវ​ចោទ​ជា​ឃាតក​ទាំង​ពីរ​នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ទាំង​ក្រុម​គ្រួសារ​សព​មិន​ទាន់​នឹង​បាន​ធ្វើបុណ្យ​គម្រប់​១០០ ថ្ងៃ​ផង​។ ករណី​នេះ ឪពុក​ម្ដាយ​សព​ជន​រង​គ្រោះ កំពុងស្រែ​ករក​យុត្តិធម៌ ខណៈ​ជន​ត្រូវ​ចោទ​ជា​ឃាតក​ទាំង​ពីរ​នាក់ ព្រួត​គ្នា​វាយ​សម្លាប់​កូន​របស់​គាត់ ក្នុង​បទល្មើស​ឧក្រិដ្ឋ​ជាក់ស្ដែង ហេតុ​អ្វី​ក៏​ចៅក្រម​សាលាដំបូង ធ្វើការ​ដោះ​លែង​បែប​នេះ​ទៅ​វិញ​។

ប្រភព​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២០​នេះ​ថា កន្លង​មក​សមត្ថកិច្ច​ជំនាញ​បាន​សហការ​គ្នា​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឃាតក​ចំនួន ២​នាក់ គឺ ទី​១-​ឈ្មោះ ពៅ វិសាល ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឈើ​ត្រែង ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។ ទី​២-​ឈ្មោះ ចេ​ង សុ​ភ័​ណ្ឌ​នរៈ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ត្រើង ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ ខេត្តព្រៃវែង​ដូច​គ្នា​។ បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឃាតក​ខាងលើ សមត្ថកិច្ច​ក៏​បាន​បញ្ជូន​សំណុំរឿង​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី ។

ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​សព​ជន​រង​គ្រោះ​យំ​បញ្ចេញ​ទឹកភ្នែក​នោះ ត្រង់​មិន​ទាន់​បាន​ធ្វើ​បុណ្យសព​កូន​គម្រប់ ១០០​ថ្ងៃ​ផង បែរជា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តព្រៃវែង សម្រេច​ដាក់​ឲ្យ​ស្ថិត​ក្នុង​ការ​ពិនិត្យ​តាម​ផ្លូវ​តុលាការ (​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​) ក្នុង​បទ «​ហិង្សា​មាន​ទម្ងន់ទោស ដោយសារ​មរណភាព​នៃ​ជន​រង​គ្រោះ​»​។ សូម​បញ្ជាក់​ថា​,​លោក អូន យឿ​ន និង​ភរិយា​ឈ្មោះ ឈួ​ន សា​មៃ ដែល​ត្រូវជា​ឪពុក​ម្ដាយ​សព​ជន​រង​គ្រោះ ឈ្មោះ យាន សំណាង មាន​ទីលំនៅ រស់នៅ​ភូមិ​ក្រាំង ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង បាន​រៀបរាប់​ប្រាប់​ទៅ​កាន់​អ្នក​សារព័ត៌មាន​ឲ្យ​ដឹង​ថា​៖ កូនប្រុស​របស់​គាត់​ត្រូវ​បាន​គេ​ព្រួត​វាយ សម្លាប់​ដូច​ជា​សត្វ​ធាតុ​នៅ​លើ​ចិញ្ចើម​ផ្លូវ​។

ទីបំផុត ជន​ដៃដល់​ទាំង​ពីរ​នាក់​សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​បាន​បញ្ជូន​ទៅ​តុលាការ ដើម្បី​ធ្វើការ​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​។ ចុង​ក្រោយ លោកស្រី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ដោះ​លែង ជន​ត្រូវ​ចោទ​ជា​ឃាតក​ទាំង​ពីរ​នាក់​នោះ​ឲ្យ​នៅ​ក្រៅ​ឃុំ​បាត់​ទៅ​ហើយ​។ ជុំវិញ​ការ​ដោះ​លែង​ជន​ត្រូវ​ចោទ​ជា​ឃាតក​ទាំង​ពីរ​ខាងលើ អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រៃវែង លោកស្រី អាត សា​ខន បាន​ឆ្លើយ​បំភ្លឺ​តាម​ប្រព័ន្ធ តេ​ឡេ​ក្រាម​ក្នុង​គ្រុប​អ្នកនាំពាក្យ​ថា​៖

«​ក្នុង​នាម​នាង​ខ្ញុំ​ជា​អ្នកនាំពាក្យ របស់​សាលាដំបូង​ខេត្តព្រៃវែង សូម​បញ្ជាក់​ចំពោះ​រឿង​ដែល លោកស្រី ទែន សុនី​តា ដោះ​លែង​ជនសង្ស័យ​ទាំង​២​នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នេះ ដោយសារ​ជន​ត្រូវ​ចោទ​ម្នាក់​ទៅ​ប្រឡង​បាក់​ឌុ​ប​នៅ​ខែធ្នូ និង​ម្នាក់​ទៀត​មានការ​ធានា​ពី​ក្រុម​គ្រួសារ ហើយ​មានការ​ដាក់​ប្រាក់​តម្កល់​ធានា​ឲ្យ​នៅ​ក្រៅ​ឃុំ​ទៀត​ផង ហេតុនេះ​ទើប​លោកស្រី ទែន សុនី​តា ចៅក្រម​ស៊ើបសួរ ដាក់​ជន​ត្រូវ​ចោទ​ទាំង​ពីរ​នាក់ ក្រោម​ការ​ត្រួតពិនិត្យ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​។ ហើយ​ចំពោះ​ការ​ដោះ​លែង​នៅ​ក្រៅ​ឃុំ​នេះ មិន​មាន​ន័យ​ថា ជា​ការ​បញ្ចប់រឿង​របស់​ជន​បង្ក​ឲ្យ​រួចខ្លួន​នោះ​ទេ សូមកុំ​ឲ្យ​មានការ​យល់​ច្រឡំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ