ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស មួយ​ថ្ងៃ​ស្លា.ប់​៣​នាក់ របួសធ្ងន់​ស្រាល​៧​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​មួយ​ថ្ងៃ គឺ​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២០​នេះ កើតឡើង​៧​លើក​(​យប់​៤​លើក​) ស្លាប់​ប្រុស​៣​នាក់ របួសធ្ងន់​ស្រាល​៧​នាក់​(​ស្រី​៤​នាក់​) នេះ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​មួយ​ថ្ងៃ គឺ​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២០​នេះ កើតឡើង​៧​លើក​(​យប់​៤​លើក​) ស្លាប់​ប្រុស​៣​នាក់ របួសធ្ងន់​ស្រាល​៧​នាក់​(​ស្រី​៤​នាក់​) នេះ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​។ របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ៖ ស្លាប់​សរុប​៣​នាក់ ៖ ម៉ូតូ​ស្លាប់​៣២​នាក់រ​បូស​ធ្ងន់​៤​នាក់​របួសស្រាល​៣​នាក់​,​យាន​ផ្សេង​ៗ​ស្លាប់​១​នាក់​។

មូលហេតុ​គ្រោះថ្នាក់​៖ ល្បឿន​៤​លើក​ស្លាប់​២​នាក់​, មិន​ប្រកាន់​ស្តាំ​១​លើក​ស្លាប់​១​នាក់​,​បត់​គ្រោះថ្នាក់​២​លើក​។ លទ្ធផល​ត្រួតពិនិត្យ​មធ្យោបាយ​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២០ ៖ មធ្យោបាយ​ចូល​គោលដៅ​សរុប​៣៣០៨​គ្រឿង ម៉ូតូ​២២៨៨​គ្រឿង​។ មធ្យោបាយ​ល្មើស​សរុប​៥៣៣​គ្រឿង ម៉ូតូ​៣៥៣​គ្រឿង​។ មធ្យោបាយ​ពិន័យ​សរុប​៥៣៣​គ្រឿង ម៉ូតូ​៣៥៣​គ្រឿង​៕​ដោយ ៖ ទុ​យ ប៊ុ​ន​រី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ