ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ចុះ​ធ្វើ​រដ្ឋបាល​ពលករ​បរទេស​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​​ ​រក​ឃើញ​​អ្នក​គ្មានឯកសារចំនួន២១៤នាក់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​ពី​អ្នកឆ្លើយឆ្លង​ព័ត៌មាន​​បានឱ្យ​ដឹង​ថា កម្លាំង​នគរបាល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​បាន​​ចុះ​ធ្វើ​រដ្ឋបាល​ចំពោះ​ពលករ​បរទេស​នៅ​ក្នុង​មជ្ឈមណ្ឌល​កោះពេជ្រ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​ពី​អ្នកឆ្លើយឆ្លង​ព័ត៌មាន​​បានឱ្យ​ដឹង​ថា កម្លាំង​នគរបាល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​បាន​​ចុះ​ធ្វើ​រដ្ឋបាល​ចំពោះ​ពលករ​​បរទេស​នៅ​ក្នុង​មជ្ឈមណ្ឌល​កោះពេជ្រ ​​កាលពី​​​​ថ្ងៃត្រង់​ថ្ងៃទី​២៣ មិថុនា ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

មន្ត្រី​នគរ​បាល​បាន​ឱ្យ​ដឹង​ថា ​ការ​​​​​ចុះ​ធ្វើ​រដ្ឋបាល​ចំពោះ​ពលករ​បរទេស​នៅ​ក្នុង​មជ្ឈមណ្ឌល​កោះពេជ្រ​​នេះ ​ជា​លទ្ធ​ផល រក​ឃើញ​អ្នក​គ្មាន​ឯក​សារ​​ត្រឹម​ត្រូវ​សរុប​ចំនួន​២១៤នាក់ ក្នុង​នោះ ជន​ជាតិ​វៀតណាម​ចំនួន​១៣១នាក់ ​(ស្ត្រី២១នាក់) និង​ជន​ជាតិ​ចិន​ចំនួន​៨៣នាក់ ​(ស្ត្រី១នាក់) ។

​បើយោង​តាម​ច្បាប់​​អន្តោប្រវេសន៍​​នៅ​កម្ពុជា ជន​បរទេសណា​មិន​មាន​សៀវភៅ​បញ្ជាក់​ពីការ​ងារ​ត្រឹម​ត្រូវនោះទេ ​គឹ​ត្រូវ​ផាក​ពិន័យ​ជា​ប្រាក់​ចូល​រដ្ឋ​ចំនួន​៥០​ម៉ឺនរៀល ​ក្នុង​ជន​ជាតិ​បរទេស​ម្នាក់ ​តែ​បើ​មិន​មាន​ឯក​សារ​ទាំង​អស់​វិញ គឺ​​សមត្ថកិច្ច​​​ត្រូវ​បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា ៕

ព័ត៌មាន​លម្អិត​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព