ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តព្រៃវែង​ជាប់​ចំណាត់ថ្នាក់​​លេខ​១​ ​ដោយ​ទទួលបានទិន្នផល​ស្រូវខ្ពស់​ជាង​គេ

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ លោក អ៊ុ​ក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តព្រៃវែង បានអោយ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៩ ​ធ្នូ​…

ខេត្ត​ព្រៃវែង ៖ លោក អ៊ុ​ក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តព្រៃវែង បានអោយ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៩ ​ធ្នូ​ នេះ​ថា បើ​ទោះបីជា​ខេត្តព្រៃវែង បាន​ទទួល​រង​ផល​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង ដែល​ធ្វើ​អោយ​ខូចខាត​ផល​ស្រូវ​ប្រមាណ​ជា​៣៨៥០​ហិ​កតា​ក្តី ប៉ុន្តែ​យើង​បាន​ស្តារ​ឡើង​វិញ​បាន​ទាំងស្រុង ហើយដោយ​សារ​តែ​យើង​មាន​ប្រ​ព​ន្ធ័​ធារាសាស្ត្រ​ខ្វាត់ខ្វែង និង​មេឃ​បាន​ទំលាក់​ភ្លៀង​បាន​គ្រប់គ្រាន់​ផង​នោះ ធ្វើ​អោយ​ខេត្តព្រៃវែងនៅ​រក្សា​បាន​ចំណាត់ថ្នាក់​លេខ​១​ដដែល លើ​វិស័យ​កសិកម្ម​សំរាប់​ឆ្នាំ​២០២០​នេះ​។

លោក អ៊ុ​ក សំណាង បាន​បន្ត​ទៀត​ថា សំរាប់​ការ​ប្រមូល​ផល​ស្រូវ​រដូវវស្សា គិត​ត្រឹម​ថ្ងៃ​ទី​៧ ​ខែធ្នូ​ នេះ កសិករ​ទូ​ទាំង​ខេត្ត​ធ្វើ​ស្រូវ​បាន ២១៤,៦៥២​ហិ​កតា ហើយ​ប្រមូល​ផល​បាន ៦៩២,៣០២​តោន គិត​ជា​មធ្យម​ស្មើ​និង​៣,២៣​តោន​ក្នុង​១​ហិ​កតា ចំណែក​ក​ការ​បង្កបង្កើន​ផល​ស្រូវ​រដូវ ប្រាំង​វិញ គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​៧​ធ្នូ​នេះ​ដែរ ប្រជា​កសិករ​ធ្វើការ​សាប​ព្រួស​បាន លើ​ផ្ទៃដី​សរុប​៥៣,០០៣​ហិ​កតា​។

លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ផង​ដែរ​ថា ក្រៅពី​កសិកម្ម​ដំណាំ​ស្រូវ ប្រជា​កសិករ​នៅ​ក្នុង​ខេត្តព្រៃវែង ធ្វើការ​បង្កបង្កើន​ផលដំណាំ​សាកវប្បកម្ម និង​ឧស្សាហកម្ម​រយ​:​ពេល​ខ្លី បាន​ចំនួន​២៥៧០​ហិ​កតា ក្នុង​នោះ​បន្លែ​គ្រប់មុខ​បាន​ចំនួន​៦៣០​ហិ​កតា និង​ដំណាំ​ឧស្សាហកម្ម​បាន​ចំនួន ១,៩៤០​ហិ​កតា ដែល​ដំណាំ​ឩ​ស្សា​ហ​កម្ម​ទាំងនោះ​រួម​មាន ពោតក្រហម​១,៣៨០​ហិ​កតា សណ្ដែកបាយ​៥១៩​ហិ​កតា សណ្ដែកដី​៧​ហិ​កតា ដំណាំ​ល្ង​១​ហិ​កតា អំពៅ​៣​ហិ​កតា និង​ឈូក​៣០​ហិ​កតា​។

ដោយឡែក​សំរាប់​ការ​នាំ​ស្រូវ​ចេញ​ទៅ​ក្រៅប្រទេស​វិញ គិត​ចាប់ពី​ថ្ងៃ​ទី​២២ ខែឧសភា ដល់​ថ្ងៃ​ទី​០៥ ខែធ្នូ​២០២០ ខេត្តព្រៃវែង​នាំ​ស្រូវ​ចេញ​ទៅ​ប្រទេស​វៀតណាម សរុប​បាន​ចំនួន ៧១៩,៦៩៣​តោន ក្នុង​នោះ​តម្លៃ​ស្រូវ IR504 លក់​បាន ១,០៤០​រៀល​ក្នុង​១​គីឡូក្រាម ស្រូវ OM5451 តម្លៃ​១,០០០​រៀល ស្រូវ​ចម្រុះ​បាន​តម្លៃ​១,០៦០​រៀល និង​ស្រូវ​ផ្ការំដួល​បាន​តម្លៃ​១,១៥០​រៀល​ក្នុង​១​គីឡូក្រាម​៕

អត្ថបទសរសេរ ដោយ