ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំជនកំណាច​ទាំង៣​​ទៅធ្វើត្រាប់​ដល់​​កន្លែង​​កើត​ហេតុ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ​នៅ​​ព្រឹក​ថ្ងៃ​ទី០៩ ធ្នូ នេះ សមត្ថកិច្ច​បាន​នាំ​​ជន​ដៃដល់​ចំនួន​៣នាក់​ទៅ​ធ្វើ​ត្រាប់​ដល់​កន្លែងកើតហេតុ ក្នុង​អំពើមនុស្សឃាត​បណ្ដាល​​ឱ្យ​ជន​រង​គ្រោះ​ម្នាក់​បាន​បាត់បង់ជីវិត កាលពី​យប់​ថ្ងៃ​ទី០៦ ធ្នូ កន្លងមក…

ខេត្តកំពង់ឆ្នាំង ៖ ​នៅ​​ព្រឹក​ថ្ងៃ​ទី០៩ ធ្នូ នេះ សមត្ថកិច្ច​បាន​នាំ​​ជន​ដៃដល់​ចំនួន​៣នាក់​ទៅ​ធ្វើ​ត្រាប់​ដល់​កន្លែងកើតហេតុ ក្នុង​អំពើមនុស្សឃាត​បណ្ដាល​​ឱ្យ​ជន​រង​គ្រោះ​ម្នាក់​បាន​បាត់បង់ជីវិត កាលពី​យប់​ថ្ងៃ​ទី០៦ ធ្នូ កន្លងមក ស្ថិត​នៅ​ចំណុច​ភូមិ​គក ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច ។

លោក ឌុ​ច ចំរើន ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់នៃ​ស្នងការ​នគរ​បាល​ខេត្តកំពង់ឆ្នាំងបាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​កើតហេតុ​នៃ​អំពើ​ឃាតកម្ម​នេះ ​អង្គភាព​​នគរបាល​ខេត្ត​ដោយ​ទទួលបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ ស្នងការ​នគរបាល​ខេត្ត និង​មានការ​សម្របសម្រួល​ពី​លោក អ៊ិត សុធា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផង​នោះ​បាន​ចុះ​ស្រាវជ្រាវ​​រហូត​ឈាន​ដល់​ដៃ​ចាប់​ជន​ដៃដល់​ចំនួន 3 នាក់​។

ប្រភពបន្តថា ក្នុង​នោះ​២​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ធ្វើការ​ឃាត់ខ្លួន១-ឈ្មោះ
ណ​ន ណឹ​ម អាយុ៣៧ឆ្នាំ ២-ឈ្មោះ នៅ​ច្រេស អាយុ៣០ឆ្នាំ និង​ម្នាក់​ទៀត​ត្រូវ​បាន​កងរាជអាវុធហត្ថ ស្រាវជ្រាវ​ឃាត់ខ្លួន​ផង​ដែរ គឺ​ឈ្មោះ តុ​ន រឿ​ន អាយុ២៦ឆ្នាំ​ ទាំង៣​នាក់​ មាន​ទីលំនៅ​ភូមិ​គក ឃុំ​ពា​នី​ស្រុក​កំពង់ត្រឡាច ។

ចំណែក​​ជន​រង​គ្រោះ​មានឈ្មោះ ញៀន ណូ​យ​ ហៅ​ស្នា អាយុប្រមាណ​ជាង៣០ ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច នៅ​កន្លែង​ធ្វើ​ត្រាប់​នា​ព្រឹក​ថ្ងៃ​ទី០៩ ធ្នូ ជនសង្ស័យ​ទាំង 3 នាក់​បាន​សារភាព​ថា «​ខ្លួន​មាន​គំនុំ​នឹង​ជន​រង​គ្រោះ​តែងតែ​បង្ក​រឿងក្នុងភូមិជា​ញឹកញាប់ ​ទើប​នៅ​យប់​ថ្ងៃ​កើតហេតុ ពួក​ខ្លួន​បាន​រៀបចំ​ពួនស្ទាក់ កាប់​និង​វាយ​លើ​ជន​រង​គ្រោះ បណ្ដាល​ឲ្យ​របួសធ្ងន់​ហើយ​ជន​រង​គ្រោះ​បានរ​ត់ទៅ​ស្លាប់​នៅ​ឯ​ផ្ទះ​។​

ក្រោយមក ​នៅ​ថ្ងៃ​ទី០៨ ធ្នូ ពួក​ខ្លួន​ក៏​ត្រូវ​បាន​កងរាជអាវុធហត្ថ​និង​នគរបាល​ខេត្ត​ធ្វើការ​ចាប់ខ្លួន​តែ​ម្ដង ។ ក្រោយ​ពេល​ធ្វើ​ត្រាប់​ពី​សកម្មភាព​ពួនស្ទាក់​ និង​កាប់​លើ​ជន​រង​គ្រោះ​ហើយ​ជនសង្ស័យ​ទាំង៣​នាក់​ ត្រូវ​សមត្ថកិច្ច​ទាំង​២ អង្គភាព កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕ ​

អត្ថបទសរសេរ ដោយ