ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រកស៊ី​ដឹក​ទំនិញ​តាម​ច្រក​បុស​មន ត្អូញត្អែ​មាន​កុងត្រូលជជុះ​ច្រើន

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ឈ្មួញ​ដឹក​ទំនិញ​ចេញចូល​តាម​ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគី​បុស​មន​ត្អូញត្អែ​ចោទ​ថា មាន​កុងត្រូលជជុះ​ជា​ច្រើន​កន្លែង​ដាក់​បណ្តាក់​គ្នា​ដូច​ខ្យង​ឈរ​ចាំ​យក​លុយ​ពី​អ្នក​បើករថយន្ត​ដឹក​ទំនិញ​តូច​ធំ និង​ម៉ូតូ​រ៉ឺ​ម៉ក​មិនដឹង​ថា​មក​ពី​ស្ថា​ប​ន័​ណាខ្លះ​ទេ ជួយ​មើល​ផង​ទាន ! គឺ​ចាប់ពី​ច្រក​ទ្វារ​ព្រំដែន​បុស​មន​មក​ដល់​កែង​ផ្លូវជាតិ​លេខ​១៣ មាន​៤​ទៅ​៥​កន្លែង ហើយ​មហាជន​មានការ​ព្រួយបារម្ភ​ខ្លាច​ចម្លង​មេរោគ​កូ​វី​ដ​-១៩…

ខេត្តស្វាយរៀង ៖ ឈ្មួញ​ដឹក​ទំនិញ​ចេញចូល​តាម​ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគី​បុស​មន​ត្អូញត្អែ​ចោទ​ថា មាន​កុងត្រូលជជុះ​ជា​ច្រើន​កន្លែង​ដាក់​បណ្តាក់​គ្នា​ដូច​ខ្យង​ឈរ​ចាំ​យក​លុយ​ពី​អ្នក​បើករថយន្ត​ដឹក​ទំនិញ​តូច​ធំ និង​ម៉ូតូ​រ៉ឺ​ម៉ក​មិនដឹង​ថា​មក​ពី​ស្ថា​ប​ន័​ណាខ្លះ​ទេ ជួយ​មើល​ផង​ទាន ! គឺ​ចាប់ពី​ច្រក​ទ្វារ​ព្រំដែន​បុស​មន​មក​ដល់​កែង​ផ្លូវជាតិ​លេខ​១៣ មាន​៤​ទៅ​៥​កន្លែង ហើយ​មហាជន​មានការ​ព្រួយបារម្ភ​ខ្លាច​ចម្លង​មេរោគ​កូ​វី​ដ​-១៩ មក​សហគមន៍ ប្រសិនបើ​អ្នក​ទាំងនោះ​មិន​បាន​អនុវត្ត​តាម​វិធាន​ការណ៍​ការពារ ឬ​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​។

ករណី​ត្អូញត្អែ​នេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ធ្នូ ២០២០​នៅ​ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគី​បុស​មន ឃុំ​បុស​មន ស្រុក​រំដួល​។ បើ​តាម​មន្ត្រី​ម្នាក់​ធ្វើការ​នៅ​ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគី​បុស​មន​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​មាន​វិបត្តិ​កូ​វី​ដ​-១៩ មក​ច្រក​ទ្វារ​តំបន់​ព្រំដែន​ក្នុង​ខេត្តស្វាយរៀង​ត្រូវ​បាន​ផ្អាក​មិន​អនុញ្ញាត​ឲ្យ​មាន​មនុស្ស និង​នាំ​ទំនិញ​ចេញចូល​ពី​ប្រទេស​វៀតណាម​។

បន្លែ​ផ្លែ​ឈើ បន្លែ​នាំ​ចូល​មាន ស្ពៃក្តោប ស្ពៃបូកគោ ផ្កា​ខាត់ណា ការ៉ុត ដំឡូងបារាំង ខ្ទឹមស ខ្ទឹមក្រហម​។ ផ្លែ​ឈើ​មាន ប៉ោម សារី មៀន ក្រូច ដូង​។ ទំនិញ​នាំ​ចូល​ពី​ប្រទេស​វៀតណាម ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​ចាប់ពី​៣៦​គ្រឿង​ទៅ​៥០​គ្រឿងក្នុង​នោះ​បន្លែ​ផ្លែ​ឈើ មាន​២០​ទៅ​២៥​គ្រឿងក្នុង​មួយ​ថ្ងៃ ដឹក​ទៅ​លក់​នៅ​រាជធានី​ភ្នំពេញ និង​មាន​ចែកចាយ​ក្នុង​ខេត្តស្វាយរៀង​ព្រៃវែង​ផង​ដែរ​។​

ទាក់ទិន​ការ​នាំ​បន្លែ​ផ្លែ​ឈើ ពី​ប្រទេស​វៀតណាម​នេះ​ដែរ លោក ផឹង និល ប្រធាន​សាខា​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​ការ​បង្ក្រាប​ការ​ក្លែងបន្លំ សាខា​ខេត្តស្វាយរៀង ហៅ​កាត់​ថា ក​.​ប​.​ប បាន​មាន​ប្រសាសន៍​ថា បញ្ហា​ការ​នាំ​ទំនិញ បន្លែ ផ្លែ​ឈើ និង​ផលិតផល​ចំណីអាហារ​ដែល​នាំ​ចូល​ពី​ប្រទេស​ជិតខាង​គឺ​ពិបាក​គ្រប់គ្រង​ដោយ សមត្ថកិច្ច​របស់​ក​.​ប​.​ប គឺ​គ្មាន​សិទ្ធិ​ក្នុង​ការ​ចុះ​ត្រួត​ពិ​ត្យ​ទំនិញ​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​ទេ ដូច្នេះ​អ្នក​នាំ​ចូល​គេ​មិន​បាន​គិតដល់​បញ្ហា​ប៉ះពាល់​ដល់​សុខភាព​នោះ​ទេ ជា​ពិសេស​ខ្ទឹមស នាំ​ចូល​រាប់​តោន បែប​នេះ​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​គឺ​ប្រឈម​យ៉ាង​ខ្លាំង​ទៅ​លើ​សុខភាព​អ្នក​បរិភោគ​។

ដោយ​ខ្ទឹមស ឈ្មួញ​ដឹក​ជញ្ជូន​ផ្លូវ​ឆ្ងាយ គេ​តែងតែ​ដាក់​ថ្នាំ រក្សា​ទុក​ឲ្យ​បាន​យូរ ការពារ​កុំ​ឲ្យ​ខ្ទឹម​ឆាប់​ខូច​ដូច្នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ គឺ​ប៉ះពាល់ ក្រពះ​ពោះវៀន ចុះ​ខ្សោយ និង​រលាក​ធ្ងន់ធ្ងរ​ចាំបាច់​ត្រូវការ​ត្រួតពិនិត្យ​។ ពីព្រោះ​សុវត្ថិភាព​សុខភាព​សាធារណៈ​សំខាន់​ណាស់​ត្រូវ​តែ​ការពារ​ទប់ស្កាត់ និង​បង្ក្រាប​ទំនិញ​ដែល​មាន​សារធាតុ​គីមី ការពារ​អ្នក​ប្រើប្រាស់​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​មហាជន​សូម​អំពាវនាវ​សូម​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​មេត្តា​ចុះ​ពិនិត្យ​ករណី​ខាងលើ​នេះ​ផង​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ