ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ​ប្រកាសពន្យា​ពេល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០២០​នេះ ក្រសួង​អប់រំ​បាន​ជូន​ដំ​ណឹ​ងំ​ស្ដី​ពី​ការ​ពន្យា​ពេល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ២១ ធ្នូ ២០២០​ខាង​មុខ​នេះ​។…

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០២០​នេះ ក្រសួង​អប់រំ​បាន​ជូន​ដំ​ណឹ​ងំ​ស្ដី​ពី​ការ​ពន្យា​ពេល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ២១ ធ្នូ ២០២០​ខាង​មុខ​នេះ​។ នៅ​ក្នុង​លិខិត លេខ​៨០ អយក​.​ស​ជ​ណ ដែល​ចុះហត្ថលេខា​ដោយ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន មាន​ខ្លឹមសារ​ថា ៖

ដោយសារ​ស្ថានភាព​មិន​ទាន់​ច្បាស់លាស់​នៃ​ផល​ប៉ះពាល់​របស់ ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា និង​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​អប់រំ​យុវជន និង​កីឡា សម្រេច​ពន្យា​ពេល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៩-២០២០ ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃ​ទី​២១ និង​២២ ខែធ្នូ ឆ្នាំ​២០២០ ទៅ​ពាក់កណ្ដាល​ខែមករា ឆ្នាំ​២០២១​វិញ​។

ក្រសួង​នឹង​ជូនដំណឹង កាលបរិច្ឆេទ​ច្បាស់លាស់​នៃ​ការ​ប្រឡង​នៅ​ពេល​ក្រោយ​។ នៅ​ក្នុង​លិខិត​ដដែល​នេះ បាន​បញ្ជាក់​បន្ថែម​ថា សេចក្តីជូនដំណឹង​ខាងលើ សូម​មន្ទីរ​អប់រំ​យុវជន និង​កីឡា រាជធានី ខេត្ត គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា បុគ្គលិក​អប់រំ មាតាបិតា​សិស្ស គ្រប់​រូប ជ្រាប​ជា​ព័ត៌មាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ