ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីម្នាក់​ចាញ់បោកមិត្តភក្តិតាមទូរស័ព្ទ លោកមេប៉ុស្តិ៍ទំនប់​ទឹក​ជួយ​សង្គ្រោះ​​ទាន់​ពេល

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ នារី​​ម្នាក់​​បាន​ចាញ់បោក​​​ជា​មិត្តភក្តិ​​ ​ដោយ​ហៅ​តាម​ទូរ​ស័ព្ទ​មក​ពី​ខេត្តកំពង់ស្ពឺ​ប្រាប់​​ថា ឱ្យ​​មក​លេង​​ភ្នំពេញ លុះ​មក​ដល់​​បាត់​មិនឃើញ​មក​ទទួល ក៏បាន​​ដើរ​វង្វេង​ផ្លូវ ត្រូវ​បាន​លោក​មេ​ប៉ុស្តិ៍​នគរបាល​​ទំនប់​ទឹក​​ជួយ​សង្គ្រោះ​ និង​ផ្តល់​​ប្រាក់​ ដើម្បី​​ត្រឡប់​​​ទៅ​កាន់​​ស្រុក​កំណើត​វិញ​ផង​​ដែរ​ ។​

រាជ​ធានី​ភ្នំពេញ ៖ នារី​​ម្នាក់​​បាន​ចាញ់បោក​​​ជា​មិត្តភក្តិ​​ ​ដោយ​ហៅ​តាម​ទូរ​ស័ព្ទ​មក​ពី​ខេត្តកំពង់ស្ពឺ​ប្រាប់​​ថា ឱ្យ​​មក​លេង​​ភ្នំពេញ លុះ​មក​ដល់​​បាត់​មិនឃើញ​មក​ទទួល ក៏បាន​​ដើរ​វង្វេង​ផ្លូវ ត្រូវ​បាន​លោក​មេ​ប៉ុស្តិ៍​នគរបាល​​ទំនប់​ទឹក​​ជួយ​សង្គ្រោះ​ និង​ផ្តល់​​ប្រាក់​ ដើម្បី​​ត្រឡប់​​​​​ទៅ​កាន់​​ស្រុក​កំណើត​វិញ​ផង​​ដែរ​ ។​

ករណី​​នេះ ​​បង្កឱ្យ​​មានការ​ភ្ញា​ក់​ផ្អើល​កើតឡើង​​កាលពី​វេលា​ម៉ោង​១២​ និង​១៥​នាទី​ថ្ងៃ​ទី​១៨ ​មិថុនា ​២០១៥ ស្ថិត​នៅ​​ខាង​​មុខ​​សណ្ឋា​គារ​ម៉ា​រ៉ា​ឌី ក្បែរ​​គល់​ស្ពាន​អាកាស​​​ស្ទឹង​​​មាន​​​ជ័យ លើ​ផ្លូវ​ព្រះ​មុនី​​រ៉េ​ត ក្នុង​សង្កាត់​ទំនប់​​ទឹក ខណ្ឌ​ចំការ​មន​ ។

តាម​​ប្រភព​​ពីនគរបាល​​ឱ្យ​​ដឹង​​​​​ថា នារី​​ដែល​​​ដើរ​វង្វេងផ្លូវ​​​នេះ​​មានឈ្មោះ​ទី​ លី អាយុ​​១៩​​ឆ្នាំ ​ជា​​អ្នកលក់​ចាប់​ហួយ មាន​ទីលំនៅ​​ក្នុងភូមិ​ត្រពាំង​​ថ្ម ឃុំ​សេន​​សាន ស្រុក​ឧត្ត​ដុ​ង្គ ខេត្តកំពង់​ស្ពឺ ត្រូវ​​​ប្រជាពលរដ្ឋ​​ប្រទះ​​ឃើញ​​ដើរ​វង្វេងផ្លូវ​តែ​​ម្នាក់ឯង ​ហើយ​​បាន​​រាយ​ការណ៍​​មក​កាន់​​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ឱ្យ​មក​ទទួល​យក ​។​

មុន​​ពេល​មានការ​ភ្ញាក់ផ្អើល​​នេះ នារី​វ័យក្មេង​រង​គ្រោះ​បា​ន​​​ធ្វើ​ដំណើរ​តាម​រថយន្តឈ្នួល​មួយ​គ្រឿង ​ចេញពីផ្ទះ​​ទៅ​តាម​ការ​​ណាត់ជួប​ហៅ​​តាម​ទូរស័ព្ទ​ដៃ​​ពីនារី​​ម្នាក់​ឈ្មោះ​នី អាយុ​២០​​ឆ្នាំ ដែល​ជា​មិត្តភក្តិ​ធ្លាប់​ស្នាក់​នៅ​ក្នុង​​អង្គការ​​​ជាមួយ​​គ្នា ដោយ​បាន​ប្រាប់​ថា ឱ្យ​​មក​លេង​​ភ្នំពេញ​ ។​

តាម​​ប្រភព​ដដែល​​​បន្ត​​​ថា លុះ​​ព្រឹក​ឡើងកាល​ពី​​វេលា​ម៉ោង​ជាង​​៦​​ព្រឹក​ ​នាង​​​ក៏​មក​ដល់​​ចំណត​​ផ្សារ​ដើម​គរ​​​ទៅ​​តាម​​ការ​​​ណាត់ ហើយ​ក៏​​មាន​​ម៉ូតូឌុប​មួយ​​គ្រឿង​​ ដឹក​យក​ទៅ​ដាក់​មុខ​វត្ត​​​ស្ទឹង​​​មាន​​​ជ័យ ហើយ​ក៏​បាន​ឃើញ​ស្ត្រី​​ជា​​មិត្តភក្តិ​​រូប​នោះ​ បាន​​​ជិះ​ម៉ូតូ​ជាមួយ​នឹង​បុរស​​ម្នាក់ ​មក​​អើត​មើល​បន្តិច ​ក៏​ជិះ​ម៉ូតូ​ចេញ​​ទៅ​វិញ​បាត់ ​ដោយ​​មិន​បាន​និយាយ​អ្វី​ជាមួយ​​នាង​​ឡើយ​ ។​ ដោយ​​រង់ចាំ​អស់​ជា​ច្រើន​​ម៉ោង​​មិនឃើញ​មក​​ទទួល​​​នាង ហើយ​ទូរ​ស័ព្ទ​​​ក៏​ហៅ​លែង​​ចូល ​នាង​​​ក៏​ចេះ​តែ​ដើរ​ៗ​​​ទាំង​មិន​ស្គាល់ផ្លូវ​សួរ​​គេសួរឯង ​ក៏​ត្រូវ​ប្រជា​ពលរដ្ឋ​​រាយ​ការ​ណ៍​​ប្រាប់​​កម្លាំង​នគរបាល​​មូល​ដ្ឋាន​​នាំ​ខ្លួន​ទៅ​កាន់​​ប៉ុស្តិ៍​នគរបាល​​ទំនប់​ទឹក​តែ​ម្តង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព