ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប្រទះ​ឃើញ​ពស់ថ្លាន់​ឈ្លោ​ល​មួយ​ក្បាល ទម្ងន់​ជាង​២០​គីឡូ​នៅ​លើ​ដើម​ជ្រៃ

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ ពស់ថ្លាន់​ឈ្មោល​ដែល​មាន​ទម្ងន់​ប្រមាណ​ជា​ជាង ២០​គីឡូក្រាម និង​មាន​ប្រវែង​ជាង ៣​ម៉ែត្រ​មួយ​ក្បាល ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​វា​នៅ​លើ​ដើម​ជ្រៃ​មួយ​ដើម​មុខ​ផ្ទះ​មួយ​កន្លែង​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យា់ង​ខ្លាំង ហើយ​រាយការណ៍​ទៅ​ប្រាប់​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​មើល និង​ចាប់​ប្រគល់​ឲ្យ​ទៅ​ក្រុម​អភិរក្ស​សត្វព្រៃ​មក​ទទួលយក​ទៅ​ដោះ​លែង នៅ​សួនសត្វ​ភ្នំ​តា​ម៉ៅ​ផង​ដែរ​។…

រាជធានី​ភ្នំពេញ ៖ ពស់ថ្លាន់​ឈ្មោល​ដែល​មាន​ទម្ងន់​ប្រមាណ​ជា​ជាង ២០​គីឡូក្រាម និង​មាន​ប្រវែង​ជាង ៣​ម៉ែត្រ​មួយ​ក្បាល ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​វា​នៅ​លើ​ដើម​ជ្រៃ​មួយ​ដើម​មុខ​ផ្ទះ​មួយ​កន្លែង​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យា់ង​ខ្លាំង ហើយ​រាយការណ៍​ទៅ​ប្រាប់​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​មើល និង​ចាប់​ប្រគល់​ឲ្យ​ទៅ​ក្រុម​អភិរក្ស​សត្វព្រៃ​មក​ទទួលយក​ទៅ​ដោះ​លែង នៅ​សួនសត្វ​ភ្នំ​តា​ម៉ៅ​ផង​ដែរ​។ ការ​ភ្ញាក់​ប្រទះ​ឃើញ​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​លើ​ដើម​ម​ជ្រៃ​ខាង​មុខ​ផ្ទះ​មួយ​កន្លែង ស្ថិត​នៅ​ផ្លូវ​លេខ​៣៦០ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង​។

តាម​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ អ្នក​រស់នៅ​ក្បែរ​ខាង​បាន​ប្រទះ​ឃើញ​ពស់ថ្លាន់​មួយ​ក្បាល យ៉ាង​ធំ​វា​នៅ​លើ​ដើម​ជ្រៃ​មួយ​ដើម​នៅ​មុខ​ផ្ទះ​មួយ​កន្លែង​ខាងលើ ហើយ​ក៏​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​ទៅ​ដល់​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​មក​ចោមរោម​មើល​។ ដោយ​មានការ​ភ្ញាក់ផ្អើល​អំពី​ការ​ប្រទះ​ឃើញ​ពស់ថ្លាន់​មួយ​ក្បាល​ធំ​មិនដឹង​ជា​មក​ពី​ទីណា ហើយ​វា​ឡើង​ទៅ​នៅ​លើ​ដើម​ជ្រៃ​នោះ ពួក​គាត់​ក៏​បាន​រាយការណ៍​ទៅ​ប្រាប់​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ចុះ​មក​មើល និង​ចាប់​យក​ចេញ​ផង​ដែរ​។​

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​ទទួល​បាន​នូវ​ការ​រាយការណ៍​អំពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ថា បាន​ប្រទះ​ឃើញ​ពស់ថ្លាន់​មួយ​ក្បាល​នៅ​លើ​ដើមឈើ​នោះ កម្លាំង​មាន​សមត្ថកិច្ច​ក៏​បាន​ចុះ​មក​ដល់ និង​រាយការណ៍​បន្ត​ទៅ​កាន់​ក្រុម​មន្ត្រី​អភិរក្ស​សត្វព្រៃ​ឲ្យ​មក​ចាប់​យក​ទៅ​ជា​បន្ត​។

ក្នុង​ពេល​នោះ​ដែរ​កម្លាំង​អភិរក្ស​សត្វព្រៃ​បាន​ធ្វើការ​សហការ​ជាមួយ និង​កម្លាំង​របស់​ប្រជា​ការពារ​ខណ្ឌ​បឹង​កេងកង​នាំ​គ្នា​ឡើង​ទៅ​ចាប់​យក​មក​ដាក់​ទ្រុង​ក្នុងរ​យន្ត និង​បាន​បញ្ជាក់​ថា​ពស់ថ្លាន់​មួយ​ក្បាល​នេះ​វា​ជា​ពស់​ឈ្មោល ដោយ​មាន​ទម្ងន់​ប្រមាណ​ជា​ជាង ២០​គីឡូក្រាម និង​មាន​ប្រវែង​ជាង ៣​ម៉ែត្រ​។ ក្រោយ​ពី​កម្លាំង​អភិរក្ស​សត្វព្រៃ សហការ​ជាមួយ និង​កម្លាំង​ប្រជា​ការពារ​ខណ្ឌ​បឹង​កេងកង នាំ​គ្នា​ឡើង​ទៅ​ចាប់​ពស់ថ្លាន់ មួយ​ក្បាល​ពីលើ​ដើម​ជ្រៃ ដាក់​ក្នុង​ទ្រុង​រួច​ហើយ​ក៏​បាន​បញ្ជូន​តាម​រថយន្ត​យក​ទៅ​ដោះ​លែង​នៅ​ឯ​សួនសត្វ​ភ្នំ​តា​ម៉ៅ ដើម្បី​ថែរក្សា​ជា​បន្ត​ទៅ​ទៀត​ផង​ដែរ​៕ ដោយ ៖ ភី ផល