ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​សាលា​ខណ្ឌ​ឬ​ស្សី​កែវ​ត្រូវ​កងរាជអាវុធហត្ថ​ឃាត់​ចាក់សោ​ទុក ខណៈ​ពេល​ទៅ​ឃាត់​សំណង់​រំលោ.ភ​ដី​រដ្ឋ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សាលាសង្កាត់ និង​ខណ្ឌ​ឬ​ស្សី​កែវ ប្រមាណ​ជាង​១០​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ដែល​ដាក់​គោលដៅ​នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ឬ​ស្សី​កែវ ចាក់សោ ឃាត់ខ្លួន ខណៈ​ពេល​ដែល​ទៅ​ឃាត់​សំណង់​ដែល​បាន​សាងសង​រំលោភ​លើ​ដី​របស់​រដ្ឋ ។…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សាលាសង្កាត់ និង​ខណ្ឌ​ឬ​ស្សី​កែវ ប្រមាណ​ជាង​១០​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ដែល​ដាក់​គោលដៅ​នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ឬ​ស្សី​កែវ ចាក់សោ ឃាត់ខ្លួន ខណៈ​ពេល​ដែល​ទៅ​ឃាត់​សំណង់​ដែល​បាន​សាងសង​រំលោភ​លើ​ដី​របស់​រដ្ឋ ។ ដែល​ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​អតីត​ក្រុមហ៊ុន​ម៉ាក​វ៉ែ​ល តាម​ផ្លូវជាតិ​លេខ ៥ សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ។

ទោះបីជា​យ៉ាង ណា​ភ្លាម​ៗ​ត្រូវ​បាន​លោក​ជា ពិសី អភិបាល​ខណ្ឌ ឬ​ស្សី​កែវ និង​លោក​វរៈសេនីយ៍ឯក ហ៊ា​ង ថា រ៉េ​ត អធិការ​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ដឹកនាំ​កម្លាំង​ទៅ​សម្របសម្រួល​ទើប​បើកទ្វារ​អោយ​ចេញ​វិញ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​ព្រឹក​នោះ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ឬ​ស្សី​កែវ​ដឹកនាំ ដោយ​លោក​ប្រាជ្ញ​សីហា អភិបាលរង​ខណ្ឌ​បាន​ចុះ​ទៅ​ហាមឃាត់​ការ​សាងសង់​សំណង់​រឹង​មាំ​របស់​អង្គភាព​កងរាជអាវុធហត្ថ​ដែល​បាន​សាង​រំលោក​យក​ដី​របស់​សាលា​រាជធានី​ភ្នំពេញ ។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា នៅ​ព្រឹក​នោះ​គេ​ឃើញ​កម្លាំង​កងរាជអាវុធហត្ថ​ប្រមាណ​ជាង​២០​នាក់​បាន​ចេញ​ព្រមទាំង​ចាក់សោ​បង្ខាំង​មន្ត្រីរាជការ​របស់​សាលា​ខណ្ឌ​ទាំងអស់​ចំនួន ១៣​នាក់ ដែល​ដឹកនាំ​ដោយ​លោក​អភិបាលរង​ខណ្ឌ​ម្នាក់ ដើម្បី​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល ។ បន្ទាប់​ពី​មាន​ហេតុការណ៍​កើតឡើង​អភិបាលរង​រូប​នោះ​ក៏​បាន​រាយការណ៍​ទៅ​អភិបាល​ខណ្ឌ ហើយ​បាន​ដឹកនាំ​កម្លាំង​នគរបាល​ជា​ច្រើន​នាក់​ទៅ​អន្តរាគមន៍ ដោយ​មានការ​សម្របសម្រួល​ពី​លោក​អភិបាល​ខណ្ឌ​ទើប​កម្លាំង​កងរាជអាវុធហត្ថ​បាន​បើកទ្វារ​អោយ​ចេញ​វិញ ។

តាម​ព័ត៌មាន​អោយ​ដឹង នៅ​ពេល​ដែល​អាជ្ញាធរ និង​សមត្ថកិច្ច​ចេញ​បាន​បន្តិច​គេ​ឃើញ កម្លាំង​កងរាជអាវុធហត្ថ​២​រថយន្ត ប្រដាប់​ដោយ​អាវុធ​ខ្លី វែង បាន​ទៅ​អន្តរាគមន៍​ផង​ដែរ ។ តាម​អាជ្ញាធរ​អោយ​ដឹង​ថា ដី អតីត​ក្រុមហ៊ុន ម៉ាក់​វែ​ល​ជា​ដី​របស់ កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​រួច​ហើយ​ក៏​ប្រគល់​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​គ្រោង​នឹង​ស្ថាន​នា​សួនច្បារ​ចាប់ពី​ស្ពាន​ជ្រោយចង្វារ ទៅ​ដល់​មុខ​អតីត​សួនច្បារ សូ​គី​ម៉ិច​តែ​គម្រោង​សួនច្បារ ដំណើរការ​ក៏​ទុក​ចោល​។

ក្រោយមក​ដី​នោះ ត្រូវ​កងរាជអាវុធហត្ថ ផ្ទៃ​ប្រទេស​សុំ​ខ្ចី​ដាក់​ចំណតទូក ។ នៅ​ពេល​ថ្មី​នេះ​តាម​ព័ត៌មាន​អោយ​ដឹង​ថា ដី​នោះ​បាន​ទៅ​លើ​ក្រុមហ៊ុន​មួយ​ទំនងជា​ដឹ​ខ្សាច់ ស្រាប់តែ​កងរាជអាវុធហត្ថ​ក៏​បាន​បុក​គ្រឹះ​ប្រុង​ធ្វើ​ដំណង់​រឹង​មាំ​ទើប​អាជ្ញាធរ​ចុះ​ទៅ​ឃាត់​ក៏​មានរឿង​កើតឡើង​តែ​ម្តង​។ ទោះជា​យ៉ាងណា​កោះសន្តិភាព​ពុំ​ទទួល​ការ​បំភ្លឺ​ណាមួយ ពី​កងរាជអាវុធហត្ថ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ