ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការនគរបាល ខេត្ត ៣ ជាប់​ព្រំដែនថៃ ត្រូវបានព្រះមហាក្សត្រ​ដំឡើងស័ក្តិ ផ្កាយ២

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ដំឡើងឋានន្ដរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ទោ…

រាជធានី​ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ដំឡើងឋានន្ដរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយពីរ) ជូនស្នងការនគរបាលខេត្ត ចំនួន ៣រូប ជាប់ដែនប្រទេស​ថៃ​។

ក្នុង​ព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ព្រះករុណា ព្រះមហាក្សត្រ ត្រាស់បង្គាប់ ដំឡើង​ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខណ្ឌ​មន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៣រូប រួមមាន៖ ១. ឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនគរបាល ខេត្តបាត់ដំបង ២. ​ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និង​៣. ​ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការនគរបាល ខេត្តឧត្តរមានជ័យ​៕

ឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនគរបាល ខេត្តបាត់ដំបង
ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ
ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការនគរបាល ខេត្តឧត្តរមានជ័យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ