ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែរឿងមើលមុខសោះ ​ព្រួតគ្នា​​វាយបុរសម្នាក់បែកគ្រាប់​ភ្នែក​

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បុរស​ម្នាក់​បានរងរបួសបែកគ្រាប់ភ្នែក​រហូត​ដល់​​ពិការ​ ដោយសារ​ក្មេង​ទំនើង​មួយ​ក្រុម​ព្រួត​វាយ ​ក្នុងជម្លោះហិង្សារឿងមើលមុខ ដែល​ហេតុ​ការណ៍​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤២​នាទី​យប់​ថ្ងៃ​ទី​២៧ វិច្ឆិកា ២០២០ នៅ​ចំណុច​កែង​ផ្លូវ​បេតុង​ខាងត្បូង​ស្ថានីយ​ប្រេងសាំង​ប៉ា​ប៉ា ម្តុំ​លក់​ចង្រិត​បំពង…

ខេត្តមណ្ឌលគិរី ៖ បុរស​ម្នាក់​បានរងរបួសបែកគ្រាប់ភ្នែក​រហូត​ដល់​​ពិការ​ ដោយសារ​ក្មេង​ទំនើង​មួយ​ក្រុម​ព្រួត​វាយ ​ក្នុងជម្លោះហិង្សារឿងមើលមុខ ដែល​ហេតុ​ការណ៍​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤២​នាទី​យប់​ថ្ងៃ​ទី​២៧ វិច្ឆិកា ២០២០ នៅ​ចំណុច​កែង​ផ្លូវ​បេតុង​ខាងត្បូង​ស្ថានីយ​ប្រេងសាំង​ប៉ា​ប៉ា ម្តុំ​លក់​ចង្រិត​បំពង ក្នុង​សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ​ ខេត្តមណ្ឌលគិរី​។

លោក កាន់ ពេញ អធិការ​ក្រុង​សែន​មនោ​រម្យ បាន​ឲ្យ​ដឹង​ថា មាន​អំពើ​ហិ​ង្សា​ដោយ​ចេតនា​មួយ​ករណី​កើតឡើង​បណ្តាល​ឲ្យ​​បុរស​​ម្នាក់​រង​របួស​បែក​គ្រាប់ភ្នែក​ខាងឆ្វេង ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ភ្នំពេញ​ភ្លាម​ៗ​ក្រោយ​គ្រូពេទ្យ​បង្អែក​ខេត្ត​បាន​ពិនិត្យ​រួច​ថា​មិន​អាច​ព្យាបាល​បាន​។​

លោកអធិការក្រុងសែនមនោរម្យ បាន​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះ ឃី​ម ណា​រ៉េ​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។ ជនសង្ស័យ​ឈ្មោះ គូ រិ​ទ្ធី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​លាង​រថយន្ត​ ​មាន​ទីលំនៅ​ភូមិ​អន្លុង​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ ខេត្តបាត់ដំបង​ ស្នាក់​នៅ​បណ្ដោះអាសន្ន ភូមិ​អូរ​ស្ពាន ​សង្កាត់​ស្ពាន​មាន​ជ័យ​។

លោក​អធិការ​បាន​​បន្ត​ថា មុន​ពេល​កើតហេតុ​បន្ទាប់​ពី​ដើរ​លេង​មើល​គេ​ប្រគំ​​តន្ត្រី​ចប់ ជន​រង​គ្រោះ​ទៅ​យក​ម៉ូតូ​នៅ​ចំណុច​កើតហេតុ​ដើម្បី​ជិះ​ទៅ​ផ្ទះ​វិញ ពេល​នោះ​ឃើញ​ក្រុម​ជនសង្ស័យ​គ្នា​៨​នាក់​អង្គុយ​ផឹក​ខាងក្រោយ​កន្លែង​បំពង​ចង្រិត ​ហើយ​ជន​រង​គ្រោះ​ក៏​បាន​ងាក​មើល​មុខ​ពួក​គេ ស្រាប់តែ​ក្រុម​អ្នក​ផឹក​នោះ​និយាយ​ថា​ «មើល​មុខ​អី​ហ្អា​?» ។ ​ជន​រង​គ្រោះ​ក៏​តប​វិញ «គ្រាន់​មើល​មុខ​ប៉ុណ្ណឹង​មិន​បាន​អី?» ។

លោកអធិការ​បាន​បន្តទៀត​ថា ក្រុម​ជនសង្ស័យ​ឆ្លើយ​តបវិញថា​ «វ៉ៃ​អា​ហ្នឹ​ង​មួយ​មើល» ជន​រង​គ្រោះ​និយាយ​ថា «វ៉ៃ​រឿង​អី គ្រាន់តែ​មើល​មុខ​ប៉ុណ្ណឹង?» ។ ​ជនសង្ស័យ​ក៏​ងើបឡើង​គ្នា​៥​នាក់​ទៅ​វាយ​ជន​រង​គ្រោះ ដោយ​ឈ្មោះ គូ រិ​ទ្ធី បាន​ជនរងគ្រោះ​ត្រូវ​ភ្នែក​ជន​រង​គ្រោះ​ពេល​នោះ​ជន​រង​គ្រោះ​បាន​ស្រវា​ចាប់​ឈ្មោះ គូ រិ​ទ្ធី ជាប់​មិន​ខ្វល់​ពី​អ្នក​ណា ។ បន្ទាប់ពី​ឃើញ​​ដូច្នេះ ​អ្នក​លក់ដូរ​នៅ​ក្បែរកន្លែងកើតហេតុ​ក៏​​បាន​ហៅ​ប៉ូ​លី​ស ​ហើយ​ស្រែ​កថា​ប៉ូ​លី​សម​ក​ហើយ​ៗ ទើប​​បក្ខពួក​ជនសង្ស័យ​ក៏​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់ ​នៅ​សល់​តែឈ្មោះ​ គូ រិ​ទ្ធី ដែល​ជន​រង​គ្រោះ​ចាប់​ជាប់ ​ហើយ​បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ពេល​ចុះ​អន្តរាគមន៍​។

បច្ចុប្បន្ន​ ជនសង្ស័យត្រូវ​​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ក្រុង​សែន​មនោ​រម្យ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ