ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​បាន​ត្រឹម​យំសោក​ស្តាយ ខណៈ​ផ្ទះ​ត្រូវ​ភ្លើង​លេប​ត្របាក់​ខ្ទេចគ្មានសល់

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ករណី​អគ្គី​ភ័យ​មួយ​បាន​ឆាបឆេះ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ស្ថិត​នៅ​វេលា​ម៉ោង​១៥​និង​០០​នាទី ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្នុងភូមិ​ត្រពាំង​ឈូក ឃុំរ​វៀង ស្រុក​សំរោង ខេត្តតាកែវ…

ខេត្តតាកែវ ៖ ករណី​អគ្គី​ភ័យ​មួយ​បាន​ឆាបឆេះ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ស្ថិត​នៅ​វេលា​ម៉ោង​១៥​និង​០០​នាទី ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្នុងភូមិ​ត្រពាំង​ឈូក ឃុំរ​វៀង ស្រុក​សំរោង ខេត្តតាកែវ ។ នេះ​បើ​យោង​តាម​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ផ្សាយ​នា​យប់​ថ្ងៃ​ទី​២៨ ខែ​វិ​ច្ចិ​កា​នេះ ។

ក្រោយ​ពី​ទទួល​បាន​ដំណឹង​ភ្លាម​កម្លាំង​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ក្រោម​ការ​ដឹកនាំ​បញ្ជា​ដោយ​ផ្ទាល់​របស់​លោក​វរសេនីយ៍ឯក ភី ឈុ​ន សហការ​ជាមួយ​ប៉ុស្តិ​រដ្ឋបាល​ឃុំរ​វៀង លោក​មេ​ភូមិ មេឃុំ និង​ប្រជា​ការពារ​បាន​ចុះ​ទៅ​ជួយ​បាញ់​ពន្លត់​ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន 1 ឡាន ហើយ​អគ្គី​ភ័យ​ក៏​បាន​រលត់​ជា​ស្ថាពរ​ដែល​មិន​បណ្ដាល​ឱ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​ជិតខាង ។

ម្ចាស់ផ្ទះ​ដែល​ឆេះ​មានឈ្មោះ យ៉ា ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ 50 ឆ្នាំ មានមុខរ​បរជា​កសិករ​និង​ប្រពន្ធ​ឈ្មោះ​កាន់ តន អាយុ 47 ឆ្នាំ អ្នក​ទាំង​ពីរ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើផ្ទះ​មាន​ទំហំ 6 ម៉ែត្រ​គុណ​នឹង​7​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង ជញ្ជាំង​ក្តា រនាប​ក្ដា ។

សម្ភារៈ​ខូចខាត​រួម​មាន ផ្ទះ​ត្រូវ​បាន​ឆេះ​អស់ទាំង​ស្រុង ស្រូវ​ចំនួន 30​បាវ កង់​ចំនួន 1 ម៉ាស៊ីនដេ​1 គ្រឿង​, ម៉ាស៊ីន​ព្រី​ន​1 គ្រឿង , កុំព្យូទ័រ​1 គ្រឿង និង​ប្រាក់​ចំនួន​300 ដុល្លារ​ខ្សែ​ក​មាស​ចំនួន​3​ជី និង​សម្ភារៈ​លក់ដូរ​មួយ​ចំនួន​ទៀត ។

សរុប​ការ​ខូចខាត​ទាំងអស់​ប្រហែល ២២០០០$ ។ ដោយ​ចំពោះ មូលហេតុ​បណ្តាល​មក​ពី ឆ្លង​ចរន្តអគ្គិសនី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ