ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រព័ន្ធ​ធារាសាស្ត្រ​ក​ង្ហ​ត និង​កំពីងពួយ ជួសជុល​បន្ទាន់​បន្ទាប់​ពី​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ នៅ​ថ្ងៃ​ទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះក្នុង​ដំណើរ​បេសកកម្ម​ចុះ​ពិនិត្យ​លទ្ធផល​ការងារ​អន្តរាគមន៍​ជួល​ជុល​បន្ទាន់​ដើម្បី​បិទ​ផ្ចិត​ភ្លឺ​ប្រឡាយ ទំនប់​អាង​ទឹក​ខ្ចប់​រក្សា​ទឹក​ទុកនៅ​តាម​បណ្តា​ខេត្ត​ភាគ​ពាយ័ព្យ​ដែល​បាន​រង​គ្រោះ​ធ្ងន់ធ្ងរ​ដោយ​ជំនន់​ទឹកភ្លៀង​នា​ពេល​កន្លង​មក​ថ្មី​ៗ​នេះឯកឧត្តម លឹ​ម…

ខេត្តបាត់ដំបង ៖ នៅ​ថ្ងៃ​ទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះក្នុង​ដំណើរ​បេសកកម្ម​ចុះ​ពិនិត្យ​លទ្ធផល​ការងារ​អន្តរាគមន៍​ជួល​ជុល​បន្ទាន់​ដើម្បី​បិទ​ផ្ចិត​ភ្លឺ​ប្រឡាយ ទំនប់​អាង​ទឹក​ខ្ចប់​រក្សា​ទឹក​ទុកនៅ​តាម​បណ្តា​ខេត្ត​ភាគ​ពាយ័ព្យ​ដែល​បាន​រង​គ្រោះ​ធ្ងន់ធ្ងរ​ដោយ​ជំនន់​ទឹកភ្លៀង​នា​ពេល​កន្លង​មក​ថ្មី​ៗ​នេះឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ព្រមទាំង​ឯកឧត្តម អ៊ុយ សុធា​វី អភិបាលរង​ខេត្តបាត់ដំបង លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តបាត់ដំបង និង​ក្រុម​មន្ត្រី​បច្ចេកទេស បាន​ចុះ​ពិនិត្យ​ជាក់ស្តែង​នៅ​ប្រព័ន្ធ​ធារាសាស្ត្រ​ក​ង្ហ​ត និង​ប្រព័ន្ធ​ធារាសាស្ត្រ​កំពីងពួយ ក្នុង​ខេត្តបាត់ដំបង ។

This image has an empty alt attribute; its file name is 7cdcea3091cec71317c43518011b896c.jpg

ឯកឧត្តម​រដ្ឋមន្ត្រី និង​ក្រុមការងារ​បច្ចេកទេស​បាន​ចុះ​ពិនិត្យ​ផ្ទាល់​លើ​លទ្ធផល​ការងារ​ជួសជុលបន្ទាន់​បិទ​ផ្ជិ​ត​ភ្លឺ​ប្រឡាយ និង​ទំនប់ ដែល​បាន​អនុវត្ត​រួចរាល់​តាំងពី​ថ្ងៃ​ទី ២៣ ខែតុលា បន្ទាប់​ពីរង​ការ​យាយីខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​កាលពី​ពាក់កណ្តាល​ខែតុលា ឆ្នាំ ២០២០ តាម​ចំណុ​ច​ទីតាំង​នៃ​ប្រព័ន្ធ​ទាំង ២ ខាងលើ រួម​មាន ៖

This image has an empty alt attribute; its file name is b5fa6b05027beb30a5ed78f799b54c4b-1024x768.jpg

១- ប្រព័ន្ធ​ធារាសាស្ត្រ​ក​ង្ហ​ត នៅ​ចំណុច​បាក់​ដាច់​ភ្លឺ​ប្រឡាយ​បេតុង​នៃ​ប្រឡាយ​មេលេខ ១ ប្រឡាយ​មេលេខ ២ និង​ប្រឡាយ​រង​មេលេខ ៥ ។
២- ប្រព័ន្ធ​ធារាសាស្ត្រ​កំពីងពួយ នៅ​ប្រឡាយ​អាង​ភាស ប្រឡាយ​អាង​ដង្កោ ប្រឡាយ​មេស្រែ ថ្មី ប្រឡាយ​មេ​ទ្វារ​ទឹក ៨ និង​ប្រឡាយ​មេ​ទ្វារ​ទឹក ១០ ។

This image has an empty alt attribute; its file name is d8716d4465b0509e6a9182e803c88717-1024x768.jpg

ជា​លទ្ធផល​ជាក់ស្តែងការងារ​ជួសជុល​បិទ​ផ្ជិ​ត​ទំនប់​បាក់​ដាច់​ដើម្បី​ខ្ចប់​រក្សា​ទឹក​ទុក គឺ​បាន​ធ្វើការ​ជួសជុល​តាម​លក្ខណ​:​បច្ចេកទេស​ឡើង​វិញ តាម​ផែនការ​គ្រោងទុក​របស់​ក្រសួង ជា​ទិសដៅ​បន្ត​នឹង​ធ្វើការ​កែ​លម្អ​ប្រព័ន្ធ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ។ ក្នុង​ពេល​បច្ចុប្បន្ន​នេះ​បងប្អូន ប្រជា​កសិករ​កំពុង​រីករាយ​នឹង​ការងារ​បង្កបង្កើន​ផល​ស្រូវ​វស្សា​លើក​ទី ២ របស់​ពួក​គាត់​ជាមួយបរិមាណ​ទឹក​ពេញ​ប្រឡាយ អាង​ទឹក នៃ​ប្រព័ន្ធ​ធារាសាស្ត្រ​ខាង លើ​ដែល​បាន​ខ្ចប់​រក្សា​ទុក​បានទៅ​តាម​ផែនការ​អន្តរាគមន៍​ទាន់សភាពការណ៍​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។

This image has an empty alt attribute; its file name is 05e74724346fdbef099b8f1ddc48d541-1024x768.jpg

ចំពោះ​បេសកកម្ម​ឯកឧត្តម​រដ្ឋមន្ត្រី និង​ក្រុមការងារ​នា​ព្រឹក​នេះ គឺ​ស្ថិត​ក្នុង​សកម្មភាព​វិធាន ការ​ទី ២ នៃ​យុទ្ធសាស្ត្រ​អន្តរាគមន៍​ជំនន់​ទឹកភ្លៀង​ទាំង ៣ របស់​ក្រសួង​ធនធានទឹក និង ឧតុនិយម រួម​មាន ៖

This image has an empty alt attribute; its file name is 6ae885a07f85e7a00cadbdb8251ecc27-1024x768.jpg

ទី ១ អន្តរាគមន៍​ជា​បន្ទាន់​ភ្លាម​ៗ​បិទ​ផ្ជិ​ត​ភ្លឺ​ប្រឡាយ ទំនប់​អាង​ទឹក​ដើម្បី​ខ្ចប់​រក្សា​ទឹក​ទុក ទោះ ក្នុង​តម្លៃ​ណា​ក៏​ដោយ ។ ទី ២ ក្រុមការងារ​បច្ចេកទេស​ក្រសួង កំពុង​សហការ​ជាមួយ​ក្រុមការងារ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចុះ​ពិនិត្យ​វាយតម្លៃ ដើម្បី​បន្ត​ជួសជុល និង​កែ​លម្អ​ឲ្យ​បាន​ល្អ​ប្រសើរ ។ ទី ៣ ទិស​ដៅ​ទៅ​អនាគត គឺ​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​ធារាសាស្ត្រ​ឲ្យ​កាន់តែ​ប្រណីត ដើម្បី​ធានា គុណ​ភាពរឹងមាំ​តាម​លក្ខណ​:​បច្ចេកទេស ប្រើប្រាស់​យូរអង្វែង​បម្រើ​ជា​ពហុ​ប្រយោជន៍​ដល់ បងប្អូន​ប្រជាពលរដ្ឋ ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ