ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនឈ្មោះ ​សុខ ឡាយ​ កំពុងដើររើសទ័ព​ក្រៅក្របខណ្ឌ​ ពលរដ្ឋនៅរតនគិរីមួយ​ចំនួនចាញ់​បោកអស់លុយ

8 ឆ្នាំ មុន

ខេត្តរតនគិរី ៖​ បុរសម្នាក់ឈ្មោះ​ សុខ ឡាយ ​ដែលអះអាងថាខ្លួន​បម្រើការងារនៅ​ក្នុងអគ្គបញ្ជាការដ្ឋាន​​កងទ័ពជើង​គោកទទួលបន្ទុក​ផ្នែកព័ត៌មាន ​កំពុង​ដើររើស​ទ័ព​​ក្រៅក្របខណ្ឌ ​ធ្វើឲ្យប្រជាពលរដ្ឋ​មួយចំនួនក្នុង​ខេត្តរតនគិរីចាញ់បោកអស់លុយជាច្រើន ។

ខេត្តរតនគិរី ៖​ បុរសម្នាក់ឈ្មោះ​ សុខ ឡាយ ​ដែលអះអាងថាខ្លួន​បម្រើការងារនៅ​ក្នុងអគ្គបញ្ជាការដ្ឋាន​​កងទ័ពជើង​គោកទទួលបន្ទុក​ផ្នែកព័ត៌មាន ​កំពុង​ដើររើស​ទ័ព​​ក្រៅក្របខណ្ឌ ​ធ្វើឲ្យប្រជាពលរដ្ឋ​មួយចំនួនក្នុង​ខេត្តរតនគិរីចាញ់បោកអស់លុយជាច្រើន ។

ជាក់ស្តែងបុរសម្នាក់​ដែលអះអាងថា​ជាជនរងគ្រោះឈ្មោះ ​តុង ហាន ​រស់នៅក្នុងភូមិ-ឃុំ-​ស្រុកអូរជុំ ​បានឲ្យដឹងថា ​ខ្លួន(តុង ហាន)​​ ​បានត្រូវឈ្មោះ សុខ ឡាយ​ បង្គាប់ឲ្យយក​លុយ១៥០០ដុល្លារ​ជាថ្នូរនឹង​ការបានចូលបម្រើ​ការងារនៅក្នុង​អគ្គបញ្ជាការដ្ឋាន​កងទ័ពជើងគោក​ក្រសួងការពារជាតិ ​ប៉ុន្តែជនសង្ស័យ​បានឲ្យកក់លុយ​មុនចំនួន​៦០០ដុល្លារអាមេរិក ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានស្រង់សម្តីជន​រងគ្រោះបញ្ជាក់ឲ្យដឹង​នៅរសៀលថ្ងៃទី១០ ​មិថុនា ២០១៥ថា​ ចាប់តំាងពីបង់​លុយកក់៦០០​ដុល្លារ​​ឲ្យទៅឈ្មោះ ​សុខ ឡាយ ​នោះរួចមក ​មកដល់ពេលនេះ​មានរយៈពេល៥ទៅ៦ខែហើយ ​មិនទាន់បានទទួល​ព័ត៌មានអ្វីបន្តិច​ឡើយពីជនសង្ស័យ ។

ជនរងគ្រោះ​ក៍បានអំពាវនាវ​ឲ្យប្រជាពលរដ្ឋនៅ​ខេត្តរតនគិរីទំាងអស់បើ​បានទទួលព័ត៌មានខាងលើនេះហើយ​ សូមមានការប្រុងប្រយ័ត្ន​និងស្នើឲ្យអាជ្ញាធរ​ពាក់ព័ន្ឋចាត់វិធានការលើឈ្មោះ​ សុខ ឡាយ​នេះជាបន្ទាន់កុំ​ឲ្យមានពលរដ្ឋចាញ់​បោកបុគ្គលនេះទៀត ។

ជាមួយគ្នានេះដែរឈ្មោះ ​តុង ហាន ​ដែលអះអាងថា​ជាជនរងគ្រោះក្នុង​រឿងឆបោកនេះ ​ក៍ត្រៀមប្តឹងទៅលោកនាយឧត្តមសេនីយ៍​ មាស សុភា ​អគ្គមេបញ្ជា​ការ​រងនៃកងយោធពលខេមរភូមិន្ទ ​និង​ ជាមេបញ្ជាការកងទ័ព​ជើងគោកក្រសួង​ការពារជាតិផងដែរ ។

យ៉ាងណាក៍ដោយ​នៅរសៀលថ្ងៃពុធដដែលនេះ​ កោះសន្តិភាព​មិនអាចរកការសុំបំភ្លឺ​បានទេពីឈ្មោះ​ សុខ ឡាយ​ ជុំវិញការចោទ​ប្រកាន់ខាងលើ ៕