ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ជីប ម៉ុង នឹង​ដាក់​ដំណើរការ​សណ្ឋាគារ​ផ្កាយ​ប្រាំ​តម្លៃ​ជិត ​១៨០​លាន​ដុល្លារ ស្វាគមន៍​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ​ក្នុង​ពេល​ឆាប់​ៗ !

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ សណ្ឋាគារ​ផ្កាយ​ប្រាំ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ ដ៏​ស្កឹមស្កៃ​ដែល​ត្រូវ​បាន​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ជិត ​១៨០​លាន​ដុល្លារ (​ទាំង​តម្លៃ​សាងសង់ និង​ទីតាំង​)…

រាជធានី​ភ្នំពេញ ៖ សណ្ឋាគារ​ផ្កាយ​ប្រាំ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ ដ៏​ស្កឹមស្កៃ​ដែល​ត្រូវ​បាន​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ជិត ​១៨០​លាន​ដុល្លារ (​ទាំង​តម្លៃ​សាងសង់ និង​ទីតាំង​) ដោយ​ក្រុមហ៊ុន ជីប ម៉ុង ត្រៀមខ្លួន​បើកទ្វារ​ស្វាគមន៍​អតិថិ​ជនជាតិ និង​អន្តរជាតិ ក្នុង​ពេល​ឆាប់​ៗ​នេះ​ ដើម្បី​ចូលរួម​ចំណែក​បម្រើ​វិស័យ​ទេសចរណ៍ បដិសណ្ឋារកិច្ច ក៏​ដូច​ជា​ធុរកិច្ច​ ។

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រុមហ៊ុន ជីប ម៉ុង ក្រោម​ការ​ដឹកនាំ​របស់លោក​ជំទាវ​អ្នកឧកញ៉ា ភាព ហៀ​ក អ្នកឧកញ៉ា លាង ឃុន និង​អ្នកឧកញ៉ា លាង ម៉េ​ង ដែល​ជា​ម្ចាស់​សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ដែល​ជា​សណ្ឋាគារ​លំដាប់​ពិភពលោក​មាន​ប្រភព​កំណើត​ពី​សហរដ្ឋអាមេរិក បាន​រៀបចំ​ពិធី​ក្រុង​ពាលី ​ដើម្បី​បួងសួង​សុំ​សេចក្តីសុខ​ និង​ភាព​រីក​ចម្រើន​ឲ្យ​កើត​មាន​ដល់​ពេល​ដែល​សណ្ឋាគារ​ត្រូវ​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​ ។

This image has an empty alt attribute; its file name is b6f87871097ccd7c18afea3f6a392b7b-1-1024x681.jpg

សណ្ឋាគារ​បែប​ប្រណីត​ដែល​មាន​ដល់​ទៅ ​២៤៧​បន្ទប់​ស្នាក់​នៅ​នេះ​ស្ថិត​នៅ​ចំ​កណ្តាល​បេះដូង​នៃ​រាជធានី​ភ្នំពេញ ​ផ្សា​ភ្ជាប់​ភ្ញៀវ​ទេសចរណ៍ និង​ធុរជន​ពី​គ្រប់​ទិស​ទី​នៃ​សកលលោក​មក​កាន់​ប្រទេស​កម្ពុជា លើកមុខ​មាត់​វិស័យ​បដិសណ្ឋារកិច្ច បម្រើ​តម្រូវការ​ស្នាក់​នៅ​បែប​ប្រណីត​ក្នុង​វិស័យ​ទេសចរណ៍ ជា​ពិសេស​បង្កើត​ឱកាស​ការងារ​ដ៏​សន្ធឹកសន្ធាប់​សម្រាប់​ប្រជាជន​កម្ពុជា​ ។

ជីប ម៉ុង យកចិត្ត​ទុក​ក្នុង​ការងារ​អភិរក្ស​សម្បត្តិ​ប​តិក​ភណ្ឌ​តាម​រយៈ​ការ​រក្សា​ទុក និង​ការ​ជួសជុល​អគារ​សម័យ​បារាំង​កម្ពស់​ពីរ​ជាន់​នៅ​កណ្តាល​សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ ដើម្បី​បង្ហាញ​ពី​តុល្យភាព​នៃ​សម័យ​បុរាណ និង​សម័យ​ទំនើប​របស់​ប្រទេស​កម្ពុជា
សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ជា​គម្រោង​សណ្ឋាគារ និង​បដិសណ្ឋារកិច្ច​ដំបូង​បង្អស់របស់​ក្រុមហ៊ុន ជីប ម៉ុង ដែល​ជា​ក្រុមហ៊ុន​ក្នុងស្រុក​ខ្នាត​យក្ស​មួយ​ដែល​តែងតែ​ផ្តោត​ទៅ​លើ​ការ​ចូលរួម​បរិច្ចាគ​ទៅ​កាន់​សង្គម​វិញ​ ។

មិន​ទាន់​នឹង​ចាប់ផ្តើម​ដំណើរការ​ផង សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ បាន​នាំ​មក​នូវ​ការ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​មូលដ្ឋាន​ជុំវិញ​គម្រោង​ដើម្បី​ជា​ប្រយោជន៍​រួម​សម្រាប់​សហគមន៍ ជាក់ស្តែង​ការ​ជួសជុល​និង​ស្ថាបនា​ពង្រីក​ផ្លូវ​លេខ ​១៧៨ និង​ដាក់​លូ​សងខាង​ចាប់ពី​មហាវិថី ព្រះ​នរោត្តម ដល់​វិ​ថី​ព្រះ​ស៊ី​សុវត្ថិ ដែល​ចំណាយ​អស់​ទឹកប្រាក់​ជាង ​៦០​ម៉ឺន​ដុល្លារ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​សាធារណជន​ដែល​ធ្វើ​ដំណើរ​កាត់​សណ្ឋាគារ​ ។

វត្តមាន​របស់ សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ របស់​ក្រុមហ៊ុន ជីប ម៉ុង នឹង​នាំ​មក​នូវ​ការ​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​សោភណភាព​រាជធានី​ភ្នំពេញ​ក្នុង​តំបន់​ប្រវត្តិសាស្ត្រ វប្បធម៌ និង​ពាណិជ្ជកម្ម​ដ៏​សម្បូរ​បែប​មួយ​នេះ ​។ ហៃ​យ៉ា​ត រី​ជិន​ស៊ី ជា​យីហោ​មួយ​របស់ ហៃ​យ៉ា​ត់ ហូ​ថេ​ល ខ​ប​ភើ​រិ​សិន ដែល​ជា​ក្រុមហ៊ុន​សណ្ឋាគារ​សហរដ្ឋអាមេរិក​មាន​វត្តមាន​ក្នុង​ទីផ្សារ​អន្តរជាតិ​រយៈពេល​ជាង​ ៦ ​ទស​វត្សរ៍ ហើយ​ដែល​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ សណ្ឋាគារ ហៃ​យ៉ា​ត់ មាន​ចំនួន​សរុប​ ៩៥០​នៅ​ក្នុង ​៦៧​ប្រទេស​ក្នុង ​៦ ​ទ្វីប​លើ​ពិភពលោក​ ៕ ដោយសហការ