ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៨ វិធី​ជួយ​ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​គេង​លក់​ស្រួល !

3 ឆ្នាំ មុន

នៅ​ចន្លោះ​ពេល​ដែល​មាន​ផ្ទៃពោះ អ្នក​ម្តាយ​មួយ​ចំនួន គឺ​ពិបាក​គេង​លក់​ខ្លាំង​ណាស់​ដោយសារ​តែ​ពោះ​មាន​លក្ខណៈ​ធំកូន​តែងតែ​ធាក់​នៅ​ពេល​យប់ ដូចនេះ​តើ​មាន​វិធី​អ្វីខ្លះ​ក្នុង​ការ​ធ្វើ​ឱ្យអ្នក​ម្តាយ​អាច​គេង​នៅ​ពេល​យប់​បាន​ស្រួល​នោះ ? ១- បរិភោគ​អាហារ​មាន​តុល្យភាព ៖ នៅ​ពេល​ដែល​អ្នក​បរិភោគ​អាហារ​ផ្សេង​ៗ អ្នក​មិន​ត្រូវ​ទទួលទាន​ហួសកំណត់​ឡើយ…

នៅ​ចន្លោះ​ពេល​ដែល​មាន​ផ្ទៃពោះ អ្នក​ម្តាយ​មួយ​ចំនួន គឺ​ពិបាក​គេង​លក់​ខ្លាំង​ណាស់​ដោយសារ​តែ​ពោះ​មាន​លក្ខណៈ​ធំកូន​តែងតែ​ធាក់​នៅ​ពេល​យប់ ដូចនេះ​តើ​មាន​វិធី​អ្វីខ្លះ​ក្នុង​ការ​ធ្វើ​ឱ្យអ្នក​ម្តាយ​អាច​គេង​នៅ​ពេល​យប់​បាន​ស្រួល​នោះ ?

១- បរិភោគ​អាហារ​មាន​តុល្យភាព ៖ នៅ​ពេល​ដែល​អ្នក​បរិភោគ​អាហារ​ផ្សេង​ៗ អ្នក​មិន​ត្រូវ​ទទួលទាន​ហួសកំណត់​ឡើយ ជា​ពិសេស​អ្នក​ត្រូវ​តែ​ឆាប់​ចូល​គេង ហើយ​ក្រោក​ពី​ព្រលឹម​នោះ​អ្នកអាច​មាន​ដំណេក​ដែល​ល្អ​នៅ​ពេល​យប់​បាន​ហើយ ហើយ​កូន​ក្នុង​ផ្ទៃ​នឹង​ឆាប់​គេង​ដូច​គ្នាវា​មិនរករឿង​អ្នក​ឡើយ ។

២- ហាត់ប្រាណ ៖ អ្នក​អាច​ហាត់ប្រាណ​ដែល​ធ្វើ​ចលនា​ស្រាល​ៗ​បាន នោះ​វា​នឹង​ជួយ​អ្នក​ឱ្យ​គេង លក់​ស្រួល​នៅ​ពេល​យប់​ជា​មិន​ខាន​ឡើយ ប៉ុន្តែ​មិន​ត្រូវធ្វើ​ចលនា​ដែល​ធ្ងន់​ៗ​នោះ​ទេ ព្រោះ​វាអាច​ប៉ះពាល់​ដល់​អ្នក និង​កូន​ក្នុង​ផ្ទៃ​បាន ។

៣- ប៉ូវ​កាលស្យូម ៖ នៅ​ពេល​ដែល​អ្នក​ឈាន​ដល់​ដំណាក់កាល​ប៉ុន្មាន​ខែ​ជិត​កើត នោះ​អ្នក​នឹង​ងាយ​មាន​អាកា​រៈ​រមួលក្រពើ​ខ្លាំង​ណាស់ ជា​ហេតុ​ដែល​អាច​ធ្វើ​ឱ្យ​អ្នក​រមួលក្រពើ​ពេល​ដែល​អ្នកគេង​នៅ​ពាក់កណ្តាល​យប់ ដូចនេះ​បើ​អ្នក​មិន​ចង់ឱ្យ​មាន​អាកា​រៈ​នេះ អ្នក​គួរតែ​បរិភោគ​អាហារដែល​មាន​កាលស្យូម នោះ​វា​នឹង​ជួយ​អ្នក​មិន​ឱ្យ​រមួលក្រពើ​ឡើយ ។

៤- ហាលថ្ងៃ ៖ នៅ​ពេល​ព្រឹកអ្នក​មិន​ត្រូវ​នៅ​តែ​ក្នុងផ្ទះ​ឡើយ អ្នក​ត្រូវ​តែ​ចេញ​ទៅ​ហាលថ្ងៃ​ខ្លះ ដើម្បី​ស្រូប​យក​វីតាមីន D នោះ​វា​ជា​ថ្នាំ​ងងុយគេង​ដ៏​មាន​ប្រសិទ្ធភាព​បំផុត ។

៥- ផឹក​ទឹកដោះគោ​មុន​ពេល​ចូល​គេង ៖ នៅ​ពេល​ដែល​អ្នក​គេង​មិន​លក់ អ្នក​អាច​ផឹក​ទឹកដោះគោក្តៅ​មុន​ពេល​ចូល​គេង​បាន ឬ​អ្នក​អាច​ផឹកទឹក​ឃ្មុំ​ក៏​បាន​ដែរ ឬ​ក៏​ទឹក​មួយ​កែវ​បាន​ហើយ ព្រោះទាំង​អស់នេះ​ជា​វិធី​ដែល​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​ឡើយ ហើយ​អ្នក​អាច​គេង​លក់​ស្រួលបាន​ទៀត​ផង ។

៦- មុន​ពេល​គេង​មិន​ត្រូវ​បរិភោគ​ឆ្អែត​ពេក​ទេ ៖ ប្រសិនជា​មុន​ពេល​ដែល​អ្នក​គេង អ្នក​បរិភោគ​ឆ្អែតពេក នោះ​វា​នឹង​ងាយ​ប៉ះពាល់​ក្រពះ​អ្នក​ខ្លាំង​ណាស់ធ្វើ​ឱ្យ​អ្នក​ពិបាក​គេង​លក់​បំផុត ។

៧- មើលសៀវភៅ​មុន​ពេល​គេង ៖ នៅ​មុន​ពេល​ដែល​អ្នក​ចូល​គេង អ្នក​អាច​មើលសៀវភៅ​មួយ​ចំនួន​បាន ប៉ុន្តែ​ជា​សៀវភៅ​ដែល​មិន​ធ្វើ​ឱ្យ​ខួរក្បាល​ស្មុគស្មាញទើប​អ្នក​ងាយស្រួល​គេង​លក់​បាន​លឿន ។

៨- បរិយាកាស​ក្នុង​បន្ទប់ ៖ អ្នក​អាច​ចាក់​ចម្រៀង​ដោយ​បើក​សំឡេង​តិច​ៗ ហើយ​ត្រូវ​តែ​បិត​ភ្លើង បន្ទប់​កុំឱ្យ​ភ្លឺ​ពេក ជាង​នេះ​ទៅ​ទៀត​អ្នក​អាច​និយាយ​ប្រាប់​កូន​ក្នុង​ពោះ​ថា ដល់​ម៉ោង​គេង​ហើយនោះ​កូន​នឹង​គេង​តាម​អ្នក ហើយ​មិន​រករឿង​ក្នុង​ពោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ