ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី ២៧ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍លើកទី ២៥ !

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នាថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ ឯកឧត្តម…

រាជធានីភ្នំពេញ ៖ នាថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ (MRC) តំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី ២៧ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍លើកទី ២៥ ដែលបានរៀបចំធ្វើតាមប្រព័ន្ធវីដេអូ និងដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សា MRC ថ្នាក់រដ្ឋមន្រ្តីនៃប្រទេសជាសមាជិក MRC បីផ្សេងទៀត រួមមាន ៖ ឡាវ ថៃ និងវៀតណាម តំណាងនៃប្រទេសដៃគូអភិវឌ្ឍន៍ ប្រទេសដៃគូសន្ទនា (ចិន មីយ៉ាន់ម៉ា) និងអង្គការតំបន់ និងអន្តរជាតិពាក់ព័ន្ធ ព្រមទាំងមន្រ្តីនៃលេខាធិការដ្ឋាន MRC សរុប ចំនួន ១៥៧រូប ។

កិច្ចប្រជុំខាងលើ បានពិនិត្យ ពិភាក្សាលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការតំបន់, ការអនុវត្តនីតិវិធីស្តីពីការគ្រប់គ្រងការប្រើប្រាស់ទឹក, ស្ថានភាពជលសាស្រ្តក្នុងអាងទន្លេមេគង្គក្រោម, ការពិនិត្យតាមដានទន្លេ និងកិច្ចការពាក់ព័ន្ធសំខាន់ផ្សេងទៀត ។ កិច្ចប្រជុំក៏បានពិនិត្យ អនុម័តឯកសារសំខាន់ៗមួយចំនួនរបស់ MRC ដូចជា ៖ យុទ្ធសាស្រ្តអភិវឌ្ឍន៍អាង ឆ្នាំ ២០២១-២០៣០ និងផែនការយុទ្ធសាស្រ្ត ឆ្នាំ ២០២១-២០២៥, យុទ្ធសាស្រ្តគ្រប់គ្រងបរិស្ថាន, ផែនការមេផ្នែកនាវាចរណ៍, ផែនការការងារ MRC សម្រាប់ឆ្នាំ ២០២០-២០២១ និងលក្ខន្តិកៈការងារសម្រាប់ប៉ុស្តនាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC ដែលនឹងជ្រើសរើសចេញពីប្រទេសឡាវ សម្រាប់ អណត្តិ ០៣ឆ្នាំបន្ត ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៤ ។

ឯកសារយុទ្ធសាស្រ្ត ក៏ដូចជាផែនការការងារដែលបានអនុម័តដោយក្រុមប្រប្រឹក្សានាពេលនេះ គឺបានកំណត់នូវអាទិភាព និងសកម្មភាពជាយុទ្ធសាស្រ្ត ដែល MRC ត្រូវអនុវត្តដើម្បីបន្តលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ក៏ដូចជាកិច្ចសហប្រតិបត្តិការតំបន់ឲ្យបានកាន់តែរឹងមំា និងប្រសើរថែមទៀត ដើម្បីគិតគូរដោះស្រាយបញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាព និងដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ ។

សូមជម្រាបថា កិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី ២៧ នេះ គឺបានដឹកនាំដោយឯកឧត្តម Sommad Pholsena រដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិ និងបរិស្ថាន ជាសមាជិកក្រុមប្រឹក្សា MRC តំណាងប្រទេសឡាវ ដែលទទួលវេនជាប្រធានក្រុមប្រឹក្សា MRC សម្រាប់ឆ្នាំ ២០២០ ៕ ដោយសហការ

អត្ថបទសរសេរ ដោយ