ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​យក្ស​ទី​តា​និក​ទី​2​នឹង​លេច​រូបរាង​នៅ​ឆ្នាំ​2016

8 ឆ្នាំ មុន

ឧបទ្ទវហេតុ​ដែល​ពិភពលោក​មិន​អាច​បំភ្លេច​បាន គឺ​ការ​លិច​នាវា​យក្ស​ទី​តា​និក ក្នុង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ខាងជើង​ក្រោយ​ពី​បុក​ផ្ទាំង​ទឹកកក ។ ហេតុការណ៍​នោះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥

ឧបទ្ទវហេតុ​ដែល​ពិភពលោក​មិន​អាច​បំភ្លេច​បាន គឺ​ការ​លិច​នាវា​យក្ស​ទី​តា​និក ក្នុង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ខាងជើង​ក្រោយ​ពី​បុក​ផ្ទាំង​ទឹកកក ។

ហេតុការណ៍​នោះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ សីហា ឆ្នាំ​១៩១២​ខណៈ​ធ្វើ​ដំណើរ​ពី​ទីក្រុង Southampton ប្រទេស​អង់គ្លេស​ឆ្ពោះទៅ​ទីក្រុង​ញូ​វ​យ៉​ក​សហ​រដ្ឋ​អាមេរិក​បណ្តាល​ឱ្យ​អ្នកដំណើរ​ជាង​១៥០០​នាក់​រួម​ទាំង​នាវិក​លើ​នាវា​នោះ​បាត់បង់​ជីវិត ។ គិត​មក​ដល់​ពេល​នេះ​អស់​រយៈពេល​ជាង​១ សតវត្ស​ទៅ​ហើយ ពោល​គឺ​១០៣​ឆ្នាំ​នៃ​ប្រវត្តិសាស្ត្រ​នៃ​គ្រោះ​មហន្តរាយ​នោះ ។

ដើម្បី​រឭក​បរិយាកាស សប្បាយ​ៗ​លើ​នាវា​យក្ស​ទី​តា​និក និង​ជា​គោលបំណង​អាជីវកម្ម​លំហូរ​ចរន្ត​ទីផ្សារ​ពិភពលោក លោក Clive Palmer​អ្នកនយោបាយ ម្ចាស់​សហគ្រាស​រ៉ែ និង​ជា​មហាសេដ្ឋី​អូស្ត្រាលី​វ័យ​៦១​ឆ្នាំ បាន សម្រេចចិត្ត​សាងសង់​នាវា​យក្ស Titanic ទី​២ និង​បើក​ការ​ធ្វើ​ដំណើរ​លើ​ផ្ទៃ​ទឹក​ផង​ដែរ ។

ទី​តា​និក​ទី​២​ធ្វើ​ឡើង​ក្នុង​ប្រទេស​ចិន​ចំណាយ​ប្រាក់​ប្រមាណ​ជា​៥០០​លាន​ដុល្លារ ប្រវែង​បណ្តោយ​២៦៩,១៥​ម៉ែត្រ កម្ពស់​៥៣,៣៥​ម៉ែត្រ ជម្រៅ​១៩,៧៤​ម៉ែត្រ ចំណុះ​នាវិក​ចំនួន​៩០០​នាក់ និង​មាន​ទម្ងន់​សរុប​៥៦.០០០​តោន​ធ្ងន់​ជាង​ទី​តា​និក ទី​១​មាន​ទម្ងន់​តែ​៤៦.០០០​តោន​ប៉ុណ្ណោះ ។

នាវា​ទី​តា​និក ទី​២​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Blue Star Line នឹង​ចេញដំណើរ​ពី​ទីក្រុង Southampton ប្រទេស​អង់គ្លេស​ឆ្ពោះទៅ​ទីក្រុង ញូ​វ​យ៉​ក​សហ​រដ្ឋ​អាមេរិក ពោល​គឺជា​ទីតាំង​តែ​មួយ អំឡុង​ពេល​នាវា​ទី​តា​និក ទី​១ ធ្វើ​ដំណើរ ។

ភ្ញៀវ ល្បី​ៗ ឥស្សរជន បុគ្គល​ឆ្នើម ឬ​អ្នក​ស្ថិតក្នុង​ត្រកូល​អភិជន​ជាន់ខ្ពស់​នឹង​អញ្ជើញ​ជា​កិត្តិយស​ជិះ​កម្សាន្ត​លើ​នាវា​ជាមួយនឹង​បរិយាកាស​យ៉ាង​ឱឡារិក ព្រមទាំង​ទទួលទាន​អាហារ​ក្នុង​រាត្រីសមោសរ​លើ​នាវា​យក្ស​ទី​២​នេះ ពោល​គឺ​សកម្មភាព​ទាំងនោះ​ដូច​គ្នា​នឹង​ទិដ្ឋភាព​លើ​នាវា​ទី​តា​និក​ទី​១​ដែរ ៕