ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​គួរ​ឲ្យ​កោតសរសើរ​មែន ចេះ​ច្នៃប្រឌិត​យក​ដើម​ចេក​ផលិត​ជា​របស់​ប្រើប្រាស់

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ក្រោយ​ពី​មហាជន​មានការ​ចាប់អារម្មណ៍ និង​គាំទ្រ​ដែល​កន្លង​មក​បាន​យក​ផ្លៃ​ដូង​មក​កែ​ច្នៃ​ធ្វើ​ជា​របស់​ប្រើប្រាស់ ដែល​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​មិន​ធ្លាប់​មាន​រួច​មក​នោះ ពេល​នេះ​កាន់​អស្ចារ្យ​ទៅ​ទៀត​ដែល​មណ្ឌល​សិប្បកម្ម​ដូង​តាកែវ បាន​រក​វិធី​កែ​ច្នៃ​ដើម​ចេក​ឲ្យ​ទៅ​ជា​របស់​ប្រើប្រាស់​មួយ​មុខ​ទៀត​ដែល​គ្មាន​នរណា​ម្នាក់​រក​នឹកឃើញ​ពី​ការ​កែ​ច្នៃ​ផលិតផល​ពី​ដើម​ចេក​យក​ទៅ​ប្រើប្រាស់​បែប​នេះ​។ បើ​តាម​សម្ដី​លោក មា​គ ស៊ន…

ខេត្តតាកែវ ៖ ក្រោយ​ពី​មហាជន​មានការ​ចាប់អារម្មណ៍ និង​គាំទ្រ​ដែល​កន្លង​មក​បាន​យក​ផ្លៃ​ដូង​មក​កែ​ច្នៃ​ធ្វើ​ជា​របស់​ប្រើប្រាស់ ដែល​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​មិន​ធ្លាប់​មាន​រួច​មក​នោះ ពេល​នេះ​កាន់​អស្ចារ្យ​ទៅ​ទៀត​ដែល​មណ្ឌល​សិប្បកម្ម​ដូង​តាកែវ បាន​រក​វិធី​កែ​ច្នៃ​ដើម​ចេក​ឲ្យ​ទៅ​ជា​របស់​ប្រើប្រាស់​មួយ​មុខ​ទៀត​ដែល​គ្មាន​នរណា​ម្នាក់​រក​នឹកឃើញ​ពី​ការ​កែ​ច្នៃ​ផលិតផល​ពី​ដើម​ចេក​យក​ទៅ​ប្រើប្រាស់​បែប​នេះ​។

បើ​តាម​សម្ដី​លោក មា​គ ស៊ន ប្រធាន​មណ្ឌល​សិប្បកម្ម​ដូង​តាកែវ បាន​ឲ្យ​ដឹង​ថា មណ្ឌល​សិប្បកម្ម​ដូង​តាកែវ​មា​នទី​តាំងនៅ​ភូមិ​ពងទឹក​ខាងត្បូង​ឃុំ​គុ​ស ស្រុក​ត្រាំកក់ ខេត្តតាកែវ ដែល​មាន​លោក អូ​លី វី​យេ​ជា​អ្នក​ផ្តល់​គំនិត​ផ្តួចផ្តើម​ឡើង​ដើម្បី​ឲ្យ​អ្នក​គរ​ថ្លង់ ជន​ពិការ​ក្រលំបាក​ឲ្យ​មានការ​ងារ​ធ្វើ​សមរម្យ​នៅ​ក្នុង​មណ្ឌល​សិប្បកម្ម​ដូង​តាកែវ​យើង​នេះ​ដើម្បី​ជួយ​សម្រួល​ជីវភាព​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​ពួក​គាត់។

លោក​ប្រធាន​មណ្ឌល​សិប្បកម្ម​ដូង​តាកែវ​បាន​បន្ត​ទៀត​ថា ចំពោះ​ការ​កៃ​ច្នៃ​ផលិតផល​ចេញពី​ដើម​ចេក​នេះ​ឡើង​គឺ​តាំងពី​ឆ្នាំ​២០១៦ មក​ដំណាលគ្នា​ជាមួយនឹង​ការ​កៃ​ច្នៃ​ផ្លៃ​ដូង​ឲ្យ​ទៅ​របស់​ប្រើប្រាស់​ផង​ដែរ​តែ​ចាប់ពី​ការ​បង្កើត​ឲ្យ​មានការ​កៃ​ច្នៃ​របស់​ប្រើប្រាស់​ធ្វើ​ចេញពី​ដើម​ចេក​នេះ​រហូត​មក​គឺ​យើង​មិន​បាន​ធ្វើ​ញឹកញាប់​នោះ​ទេ គឺ​យូ​ៗ​កែ​ច្នៃ​ម្តង​តែ​ចូល​មក​ដល់​ជិត​ពាក់កណ្តាល​ឆ្នាំ​២០២០​នេះ​យើង​បាន​ធ្វើ​បាន​ញឹកញាប់​ស្ទើរ​រាល់ថ្ងៃ​ព្រោះតែ​មាន​បងប្អូន​យើង​តាម​មណ្ឌល​នានា និង​បងប្អូន​យើង​មក​ទិញ​យក​ទៅ​ប្រើប្រាស់ លោក មា​គ ស៊ន ប្រធាន​មណ្ឌល​សិប្បកម្ម​ដូង​តាកែវ​បាន​បញ្ជាក់​ថា៖

មុន​ដំបូង​កាប់​ដើម​ចេក​យក​មក​កាប់​ជា​កង់​ៗ​រួច​បក​យក​ស្រទាប់​ចេញ​រួច​យក​ហាន់​វា​ឲ្យ​ម៉ត់​ហើយ​យក​ទៅ​ស្ងោរ​វា​ដោយ​រំងាស់​អោយ​បាន​១​ម៉ោង​ទៅ​១​ម៉ោង​ទើប​យក​ចេញពី​ក្នុង​ឆ្នាំ​ទុក​ឲ្យ​ត្រជាក់​រួច​យក​ទៅ​ដាក់​ចូល​ម៉ាស៊ីន​ក្រឡុក​ឲ្យ​ទៅ​ជា​របាយ​ម្សៅ​ហើយ​យក​ទៅ​ដាក់​ក្នុង​ទូទឹកកក​កុំ​ឲ្យ​ខូច ព្រោះ​ដូច​ម្ហូបអាហា​យើង​ហូប​អីចឹង​បើ​មិន​រក្សារ​ទុក​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​គឺ​ផ្អូម​ខូច ដោយ​យើង​គ្រាន់តែ​យក​មក​ផលិត​ទៅ​ជា​របស់​ប្រើប្រាស់​តាម​តម្រូវការ​របស់​យើង​តែ​ប៉ុណ្ណោះ​។

លោក​ប្រធាន​មណ្ឌល​សិប្បកម្ម​ដូង​តាកែវ បាន​បញ្ជាក់​ទៀត​ថា យើង​យក​ម្សៅ​ចេក​ដែល​រក្សា​ទុក​នោះ​មក​ផលិត​ចេញ​ជា​ក្រដាស​ដោយ​បេះ​ម្សៅ​ចេក​នោះ​មក​ថ្លឹង បើ​ចង់​ផលិត​ក្រដាស​ស្តើង​ត្រូវ​យក​ចំនួន​៤៥​ក្រាម មធ្យម​៦៦​ក្រាម បើ​ក្រាស់​ចំនួន​១៦៥​ក្រាម ពេល​ថ្លឹង​រួច​ដាក់​ក្នុង​ម៉ាស៊ីន​ក្រឡុក​ដោយ​វ៉ៃ រួច​ដាក់​ក្នុង​ធុង​ជ័រ​ចាក់ទឹក​ឲ្យ​ពេញ​ដោយ​យក​ពុំ​ដាក់​ក្នុង​ហាង​ទឹក​ដែល​បាន​រៀបចំ​រួច​យក​ចាក់​ចូល​ក្នុង​ពុំដែល​ត្រាំ​ក្នុង​នោះ​រួច​លើក​ថ្នម​ៗ​ចេញពី​អាង​ទឹក​មក​ដាក់​លើ​តុ​អី​ណុ​ករួច​យ​ក្រណាត់​គ្រប់​ពីលើ​ដាក់​ឲ្យ​ស្មើនឹង​យក​ប៉ុង​សង្កត់​យក​ទឹក​ចេញ នៅ​ពេល​អស់​ទឹក​ហើយ​ទើប​យក​មក​ហាលថ្ងៃ​ឲ្យ​ស្ងួត​ទើប​ចេញ​ជា​ក្រដាស​សម្រាប់​យើង​យក​ទៅ​ប្រើប្រាស់​បាន ដោយ​យើង​យក​ទៅ​កែ​ច្នៃ​ទៅ​ជា​ប្រអប់​កាដូ ថង់​យួរដៃ វេច​ខ្ចប់​ស្ករ​គ្រាប់​ជាដើម​។

និង​យក​ទៅ​ប្រើប្រាស់​បាន​ច្រើន​មុខ​ព្រោះ​ក្រដាស​ដែល​យើង​កែ​ច្នៃ​ចេញពី​ដើម​ចេក​នេះ​ឲ្យ​តែ​ត្រូវ​ទឹក​គឺ​វារ​លាយ​ឯង មិន​ដូច​ថង់​ប្លា​ស្ទីក​ដែល​មិន​រលាយ​នោះ​ទេ​។ ហើយ​ចំពោះ​ទីផ្សារ​វិញ​មិន​ទាន់​មាន​ទេ​តែ​លោក​សង្ឃឹមថា​ទីផ្សារ​ក្រដាស​ដែល​យើង​បាន​កែ​ច្នៃ​ពី​ដើម​ចេក​នេះ​នឹង​អាច​ដំណើរការ​ដើ​ទៅ​មុខ​បាន​ព្រោះ​មាន​ភាព​ងាយស្រួល​ពិសេស​រក្សារ​បាន​នូវ​បរិស្ថាន​បាន​ល្អ ដោយ​ក្រដាស​តែ​ត្រូវ​ទឹក​គឺ​រលាយ​ហើយ​៕ ដោយ ៖ សេង សុធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ