ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំណង​២​ដែល​ប្អូនស្រី យ៉ង ស្រី​នី​ត ចង់​ដើរ​ឱ្យ​ដល់​គោលដៅ​នៃ​ជីវិត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្អូនស្រី យ៉ង ស្រី​នី​ត ដែល​មាន​ជីវភាព​ខ្វះខាត​នៅ​ខេត្តរតនៈគិរី ហើយ​មាន​សម្រស់​ស្អាត​ពី​ធម្មជាតិ​បាន​ជះ​ពន្លឺ​សង្ឃឹម​ច្រើន​នា​ពេល​ចង់​ក្រោយ​នេះ​។ នាង​ត្រូវ​បាន​សប្បុរស​ជន​មួយ​ចំនួន​ទាក់ទង និង​ផ្តល់​ជូន​នូវ​កាដូ​សំខាន់​ៗ​ទៀត​ផង​។ ក្រោយ​ពេល​ឃើញ​មានការ​អាណិត​​ស្រឡាញ់​ប្អូនស្រី…

រាជធានី​ភ្នំពេញ ៖ ប្អូនស្រី យ៉ង ស្រី​នី​ត ដែល​មាន​ជីវភាព​ខ្វះខាត​នៅ​ខេត្តរតនៈគិរី ហើយ​មាន​សម្រស់​ស្អាត​ពី​ធម្មជាតិ​បាន​ជះ​ពន្លឺ​សង្ឃឹម​ច្រើន​នា​ពេល​ចង់​ក្រោយ​នេះ​។ នាង​ត្រូវ​បាន​សប្បុរស​ជន​មួយ​ចំនួន​ទាក់ទង និង​ផ្តល់​ជូន​នូវ​កាដូ​សំខាន់​ៗ​ទៀត​ផង​។ ក្រោយ​ពេល​ឃើញ​មានការ​អាណិត​​ស្រឡាញ់​ប្អូនស្រី យ៉ង ស្រី​នី​ត ដែល​បាន​ដាក់​ទិស​ដៅ​ជីវិត​ដោយ​ចង់​ក្លាយជា​គ្រូបង្រៀន និង​សិល្បៈ​ដ៏​ល្បី​ម្នាក់​។

ក្រោយ​ពេល​ទទួល​បានការ​ពេញ​និយម​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ប្អូនស្រី យ៉ង ស្រី​នី​ត​កំពុង​តែ​ទទួល​បានការ​ជួយ​សង្គ្រោះ​ជ្រោមជ្រែង​អោយ​មានឱកាស​ធ្វើ​ការងារ​ល្អ​ៗ​។ នាង​តូច​មុខស្រស់​រូប​នេះ ក្រៅពី​ទទួល​បានការ​ទាក់ទាញ ហើយ​បង្ហាញ​វត្តមាន​លើ​កញ្ចក់​ទូរទស្សន៍​ថែម​ទាំង​បាន​ក្រុមការងារ​សំអាងការ​មួយ​យក​ទៅ​ច្នៃ​កែខៃ​ទៅ​ជា​មនុស្ស​ថ្មី​។

នាង​ស្រស់​ស្អាត​ណាស់ មើល​សឹងតែ​មិន​ស្គាល់ ក្រោយ​ពេល​តុបតែង​ឡើង​ដូច​ព្រះ​នាង​តូច​តែ​ម្តង។ ការ​លើកយក​នូវ​ភាព​រចនា​នេះ បាន​រុញ​អោយ​ប្អូនស្រី​នៅ​តែ​តំបន់​ភ្នំ​រូប​នេះ ផុស​ត្រដែត​ប្រកបដោយ​ភាព​ស្រស់​សោភា និង​សរសើរ ហើយ​ត្រេកអរ​បាន​ជួយ​នាង​អោយ​ក្លាយជា​មនុស្ស​ថ្មី​។ ជា​ពិសេស​គេ​មិន​នឹក​ស្មានថា សំអាងការ​ដែល​កំពុង​ពេញ​និយម​មាន​ស្នាដៃ​នេះ​អាណិត​ស្រឡាញ់​​នាង​រហូត​ទាក់ទង​បាន​យក​មក​កែ​តុបតែង​អោយ​ស្អាត​គ្រា​មហាជន​កំពុង​តែ​ចាប់​អារម្មណ៍​។

យ៉ង ស្រី​នី​ត បានអោយ​ដឹង​ថា ខ្លួន​មិន​នឹក​ស្មានថា​ជីវិត​បាន​មក​ដល់​ប៉ុណ្ណឹង​ឡើយ​។ មើលទៅ​ស្រុក​វិញ​ពេល​ខ្លះ​ដាច់​បាយ ញាំ​ពង​ទា​ចៀន​១​គ្រាប់​គ្នា​៧​នាក់​ក៏​ឃើញ​។ នាង​អរគុណ​ដល់​សប្បុរស​ជន​ទាំងឡាយ​ដែល​បាន​ជួយ​ផ្តល់​ការ​ឧបត្ថម្ភ​ជូន​នាង និង​ក្រុម​គ្រួសារ​អោយ​មាន​ជីវភាព​ប្រសើរ​ខ្លះ មិនសូវ​ជា​តឹងតែង​ដូច​មុន​។

ជា​ពិសេស​ចង់​រៀនសូត្រ​អោយ​ដល់​គោលដៅ គឺ​ចង់​ក្លាយជា​គ្រូបង្រៀន ទោះ​ទៅ​មុខ​វ័យ​ច្រើន​ក៏​តាំងចិត្ត​មិន​ផ្លាស់​ប្តូរ​គំនិត​នេះ​ដែរ​។ ក្រៅពី​នេះ​ចង់​ក្លាយជា​អ្នកចម្រៀង និង​តារា​សម្តែង​អោយ​ល្បីល្បាញ​នៅ​ក្នុងស្រុក​យើង​។

គួរ​បញ្ជាក់​ថា យ៉ង ស្រី​នី​ត មាន​បងប្អូន​៦​នាក់ ក្នុង​នោះ​ស្រី​៥​នាក់ និង​ប្រុស​ម្នាក់ នាង​ជា​កូនច្បង​គេ ចំណែក​ឪពុក​ធ្វើការ​សំណង់ និង​ម្តាយ​ធ្វើ​ចេកឆាប​លក់​។ ស្រី​នី​ត ទទួល​បានការ​ទាក់ទាញ​ខ្លាំង​លើ​បណ្តាញ​សង្គម​លើ​ផ្នែក​សម្រស់​ផ្ទៃមុខ គឺ​ស្អាត​ផូរផង់​បែប​ធម្មជាតិ​ខ្មៅស្រស់​។ នាង​មាន​ជីវភាព​លំបាក ហើយ​ត្រូវ​បាន​គេ​ចាប់ចិត្ត​យក​មក​ភ្នំពេញ និង​បាន​ឧកញ៉ា ព្រមទាំង​មហាជន​ខ្លះ​ជួយ​ផ្តល់​ថវិកា​សម្ភារៈ​ផ្សេង​ៗ​ដល់​នាង និង​ឪពុក​ម្តាយ​។

មិន​ត្រឹម​ប៉ុណ្ណោះ​​ចុង​ក្រោយ​ឮ​ថា ពាក់​មី នឹង​សម្រេច​យក​មក​រស់នៅ​ជាមួយ ដោយ​ទុក​ដូច​កូន​ចិញ្ចឹម ផ្តល់​ការ​សិក្សា​ជូន ដើម្បី​សម្រួលការ​លំបាក​។ នាយ​ពាក់​មី ដែល​សម្រេច​យក ស្រី​នី​ត មក​នៅ​ក្នុងផ្ទះ​ជាមួយ​បានឱ្យ​ដឹង​ថា លោក​មាន​និស្ស័យ​ជាមួយ​ក្មួយ​ស្រី​នី​ត​ណាស់​។ ដូចនេះ​លោក​នឹង​យក​មក​បណ្តុះបណ្តាល​ឱ្យ​រៀន ដោយ​ខំ​ដើរ​រក​សាលារៀន​ណា​ចិត្តល្អ​ជួយ​អោយ​នាង​មាន​កន្លែង​រៀន​ដោយ​ឥត​គិតថ្លៃ​។

លើស​ពី​នេះ សិល្បៈ​ក៏​ឱ្យ​ទទួល​មាន​កម្រិត ដោយ​គោលដៅ​ចាប់​យក​ការ​សិក្សា​សិន ព្រោះថា នេះ​ជា​ចំណេះ​សំខាន់​ចង់ឱ្យ​ចេះ​ដឹង ហើយ​អាច​ធ្វើការ​ចិញ្ចឹម​ខ្លួន និង​ក្រុម​គ្រួ​សារបាន​។ ពាក់ មី ថា មាន​គ​ជួយ​នាង​កម្សត់​នេះ​ច្រើន តែ​លោក​សុំ​តែ​ម្យ៉ាង​ចំពោះ​សំណើរ​ដោយ​មាន​គេ​ចង់​យក​នាង​ទៅ​ពត់​ធ្មេញ តែ​លោក​ថា​កុំ​អី ព្រោះ​លែង​ជា​ធម្មជាតិ​ហើយ​។ ណាមួយ​នាង​ស្អាត​ពី​ធម្មជាតិ​ផង ខ្លាច​លែង​ជា​ស្រី​នី​ត ចាំ​នាង​ធំ​ដឹងក្តី​ជាង​នេះ ចាំ​គិត​ទៀត​។

តោះ​តោះ​មក​មើល​ពី​សម្រស់​ប្អូនស្រី​ជា​កូន​អ្នក​ភូមិភាគ​ឦ​សាន្ត យ៉ង់ ស្រី​នី​ត ខណៈ​ពេល​ដែល​ស្លៀក​សម្លៀក​បំពាក់​បុរាណ​តិច​មើល៍ តើ​ប្លែក​យ៉ាងណា​ដែរ? ក្រោម​ការ​រៀបចំ​យ៉ាង​ពិសេស​បែប​នេះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ