ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយកថ្មីផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល សរសើររសជាតិនំខេកជប៉ុន ហ៊្វូវ៉ារី FUWARI ពេលសម្ពោធសាខាទី ៤ នៅក្នុងផ្សារទំនើបនេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ, ថ្ងៃទី 18 វិច្ឆកា ឆ្នាំ ២០២០ ៖ ហាងលក់នំខេកជប៉ុនប្រែន ហ៊្វូវ៉ារី FUWARI…

រាជធានីភ្នំពេញ, ថ្ងៃទី 18 វិច្ឆកា ឆ្នាំ ២០២០ ៖ ហាងលក់នំខេកជប៉ុនប្រែន ហ៊្វូវ៉ារី FUWARI បើកសម្ពោធសាខាទី ៤ របស់ខ្លួននៅក្នុងផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល បន្ទាប់ពីទទួលបានការគាំទ្រច្រើនពីអតិថិជនកម្ពុជា ជាពិសេសយុវវ័យដែលនិយមញាំនំខេកជាអាហារសម្រន់ និងពិធីខួបកំណើតផ្សេងៗ ។

កញ្ញា អាក់ គីមបួយ ប្រធានគ្រប់គ្រងទូទៅប្រែននំខេកដ៏ល្បីនេះ លើកឡើងពីមូលហេតុដែល ជ្រើសរើសពង្រីកសាខាមកផ្សារទំនើបជីប ម៉ុង ណូរ៉ូម៉ល យ៉ាងដូច្នេះថា ៖ “ដោយសារ ទីតំាងផ្សារទំនើបមួយនេះហ៊ុមព័ទ្ធទៅដោយអាគារខន់ដូ និងការិយាល័យជាច្រើន ហើយម្យ៉ាងវិញទៀតទីតំាងនេះនៅចំកណ្តាលក្រុងតែម្តង ដោយមានអ្នកដំណើរឆ្លងកាត់ទាំងថ្មើរជើង ម៉ូតូ និងរថយន្តជាហូរហែ ចរាចរណ៍មមាញឹកជាប្រចាំ កត្តាទាំងអស់នេះធ្វើអោយខ្ញុំជឿជាក់ថា ចរាចរណ៍ភ្ញៀវនៅក្នុងផ្សារទំនើបនេះនឹងជួយអោយការលក់នំរបស់ខ្ញុំបានចំនួនកាន់តែច្រើន” ។

កញ្ញាបន្តទៀតថា ជាមួយយុទ្ធសាស្រ្តទីផ្សារដ៏ជោគជ័យរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុបទៅមុខជំនួញផ្សេងទៀត ខ្ញុំកាន់តែជឿជាក់ថា ផ្សារទំនើបរបស់ក្រុមហ៊ុន ជីប ម៉ុង នឹងទទួលបានជោគជ័យដូចមុខជំនួញផ្សេងទៀតដែរ ។ ក៏សូមថ្លែងអំណរគុណដល់អតិថិជនក្នុងរាជធានីភ្នំពេញ កន្លងមកដែលបានគាំទ្រយ៉ាងពេញទំហឹងនូវរសជាតិនំខេក ហ៊្វូវ៉ារី FUWARI ។

លោក Arnaud Dufresne អគ្គនាយកថ្មីផ្សារទំនើប ជីប ម៉ុង បានចូលរួមអបអរសាទរជាមួយការសម្ពោធសាខាហាងនំខេកថ្មីនេះ ហើយថ្លែងអំណរគុណដល់ទំនុកចិត្តហាងនំ ហ៊្វូវ៉ារី FUWARI ចំពោះផ្សារទំនើបជីប ម៉ុង ហើយលោកបន្ថែមទៀតដែរ ជាមួយរសជាតិ នំខេកដ៏ឆ្ងាញ់របស់ ហ៊្វូវ៉ារី FUWARI និងតម្លៃដ៏សមរម្យបំផុតនេះ លោកជឿជាក់ថា នំខេកជប៉ុនរបស់ ហ៊្វូវ៉ារី FUWARI នឹងទទួលបានជោគជ័យ និងទទួលបានការគាំទ្រកាន់តែច្រើនពីអតិថិជនដែលនិយមមកផ្សារទំនើបរបស់យើង ៕ ដោយសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ