ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែហេតុផលទាំងនេះ ទើប OPPO A93 ក្លាយជាជម្រើសរបស់ Gamers មួយចំនួនក្នុងប្រទេស កម្ពុជា !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បច្ចុប្បន្ននេះសង្កេតឃើញថា ការលេងហ្គេមនៅលើទូរស័ព្ទដៃពិតជាទទួលបានការពេញនិយមខ្លាំងមែនទែន ពិសេសក្នុងស្រទាប់មិត្តៗយុវវ័យ ។ ក្នុងនោះផងដែរ ហ្គេមដែលកំពុងផ្ទុះខ្លាំងគឺមានដូចជា Mobile Legend,…

រាជធានីភ្នំពេញ ៖ បច្ចុប្បន្ននេះសង្កេតឃើញថា ការលេងហ្គេមនៅលើទូរស័ព្ទដៃពិតជាទទួលបានការពេញនិយមខ្លាំងមែនទែន ពិសេសក្នុងស្រទាប់មិត្តៗយុវវ័យ ។ ក្នុងនោះផងដែរ ហ្គេមដែលកំពុងផ្ទុះខ្លាំងគឺមានដូចជា Mobile Legend, PUBG, League of Legends, AOG Mobile, Free Fire ព្រមទាំងហ្គេមល្បីៗជាច្រើនទៀត ។

ហើយបើនិយាយពីអ្នកលេងហ្គេម (Gamer) ល្បីៗ និងមានជំនាញលេងហ្គេមបានល្អគឺមានដូចជា Paragon, Harada Miki, Mengly, Sdach Game, KaKa 42, KBeeZ, Kelvin MK និង Sento ជាដើម ។ អ្វីដែលកាន់តែពិសេស រាល់ពេលលេងហ្គេមម្តងៗពួកគេតែងតែ Livestream ដើម្បីទទួលបានប្រជាប្រិយភាពឲ្យកាន់តែខ្លាំងឡើងៗរហូតដល់រាប់ពាន់ Online Watch រាប់ពាន់ Likes, Comments និងឈានដល់ 150-200K Views ឯណ្ណោះ ។

This image has an empty alt attribute; its file name is 41dacd5909896b20a30b417b9a9ceabf-1024x1024.jpg

មិនតែប៉ុណ្ណោះ Gamers ទាំងនេះតែងតែលេចមុខក្នុងការប្រកួតហ្គេមធំៗស្ទើរតែគ្រប់កម្មវិធីតែម្តង ជាក់ស្តែងការប្រកួតធំកន្លងមកដូចជា Rule of Survival, Mobile Legend, PUBG និងការប្រកួតហ្គេមថ្មី AOG Mobile ដែលទើបនឹងចាប់ផ្តើម ។ ជាងនេះទៅទៀត Gamers ក៏រកចំណូលបានច្រើនពីការ Live Stream ប្រចាំថ្ងៃឲ្យក្រុមហ៊ុន Games ល្បីៗនិងការផ្សព្វផ្សាយពាណិជ្ជកម្មក្នុងអំឡុងពេល Live ដោយការ Send Stars Support និងលក់ Skin Hero ជាដើម ។

តួយ៉ាង មួយរយៈចុងក្រោយនេះកាន់តែប្លែកដោយសារឃើញថា Gamers ជាច្រើនរូបបានបង្វែរអារម្មណ៍យកស្មាតហ្វូនម៉ូដែល OPPO A93 លេងហ្គេមអូស Rank យ៉ាងស្វិតស្វាញពិសេស Live Stream ដាច់យប់ស្ទើរគ្រប់ៗគ្នាតែម្តង ។ នេះបើយោងតាមសម្តីរបស់អ្នកលេងហ្គេមលោក Kaka 42 បាននិយាយថា “យើងមើលឃើញថា Frame Rate Game ពិតជា Smooth មែនទែន លេងហ្គេមម៉ាឆ្អែត ល្បឿនលឿនរលូន Mediatek HelioP95 បន្ថែមជាមួយ RAM 8GB + ROM 128GB ល្បឿនលឿន ក្រាហ្វិកស្រ្គីនរលូនល្អ ថ្មមិនសូវក្តៅពេលកំពុងលេង ហើយថ្មកាន់បានយូរ” ។

ទន្ទឹមនឹងគ្នាផងដែរ Paragon បានលើកឡើងថា “ខ្ញុំមិននឹកស្មានថា OPPO A93 អាចលេងហ្គេមបានរលូន និងមានរាងស្តើងស្រាលកាន់លេងយ៉ាងស្រួលមិនចុកដៃ ។ បើមើលតម្លៃហួសពីការស្មានត្រឹមតែ 309$ មិនងាយរកទេអាចនិយាយបានថា ជាស្មាតហ្វូនហ្គេមល្អបំផុត អូស Rank បានលឿនជាមួយនឹង Frame Rate រលូនមិនទាក់ ធានាវៃឈ្នះ និងទទួលបាន MVP ទៀតផង” ។

This image has an empty alt attribute; its file name is e4394dad28a8660560fb2fddaa17ae6b-819x1024.jpg

លោកអ្នកប្រាកដជាមានចម្ងល់ហើយមែនទេ? ហេតុអ្វី OPPO A93 ក្លាយជាជម្រើសដ៏ល្អរបស់ Gamers? កម្លាំងល្បឿន និងថាមពលថ្ម៖ OPPO A93 មានទាំងសមត្ថភាពខ្លាំងរលូន ពិសេសអាចលេងហ្គេមល្បីៗរួមមាន Mobile Legend, PUBG, League of Legends ជាមួយនឹងបន្ទះឈីប MediaTek HelioP95 គួបផ្សំជាមួយនឹង RAM 8GB + ROM 128GB ជាមួយនឹងថាមពលថ្ម 4000mAh បំពាក់បច្ចេកវិទ្យាសាកថ្មរហ័ស 18W ។

This image has an empty alt attribute; its file name is 62a8c0f74b1d58c2dd0043dad1e8c2aa-1-1024x1024.jpg

អេក្រង់ ៖ OPPO A93 ជាស្មាតហ្វូនអេក្រង់ភ្លោះមុខ 6.43” Super AMOLED ដែលបង្ហាញនូវកម្រិតរូបភាពភ្លឺច្បាស់ ងាយស្រួលក្នុងការលេងហ្គេម និងរលូនដោយមិនប៉ះពាល់ដល់សុខភាពភ្នែក ថែមទាំងទទួលស្គាល់ដោយស្ថាប័ន TUV Rheinsland Certified ទៀតផង។

រូបរាង ៖ OPPO A93 ឌីហ្សាញប្លែក កម្រាស់ក៏ស្តើង 7.48mm កាន់លើដៃធានាថាស៊ីវិល័យ លេចធ្លោ លេងហ្គេមមិនចុកដៃ ពិសេសអាចស្កេនក្រយៅដៃលើអេក្រង់លឿនក្នុងរយៈពេល 0.3 វិនាទីថែមទៀត ។

This image has an empty alt attribute; its file name is 76b52d3ea1a6b67d1dc159086e5d3d69-768x1024.jpg

ព្រោះតែហេតុផលពិសេសៗនេះហើយទើប OPPO ម៉ូដែល A93 ក្លាយជាទីពេញនិយមខ្លាំងទូទាំងទ្វីបអាស៊ី ហើយវាមានតម្លៃត្រឹមតែ $309 តែប៉ុណ្ណោះជាមួយនឹងកាដូគាប់ចិត្តរួមមាន ៖ កាដូកាបូបស្ពាយដ៏ស្រស់ស្អាត (តម្លៃ $29) និងស៊ីមស្មាតលេខពិសេស Bronze ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ប្រើអ៊ីនធឺណេតដោយមិនគិតថ្លៃ 12 សប្តាហ៍ (តម្លៃ $54) ។ តោះ ! ត្រៀមជិតចូលឆ្នាំ 2021 គួរស្វែងរកអ្វីដែលថ្មី ប្លែក លេចធ្លោជាមួយ OPPO A93 ទាំងអស់គ្នា ។ ទូរស័ព្ទក៏អេម លេងហ្គេមញាក់សាច់ពិសេស Live Stream កប់ 3 ឬ 4 ម៉ោងស៊ីផុយ ឯតម្លៃក៏ត្រូវចិត្តជាមួយនឹងកាកាដូជាទីគប់ចិត្ត ! ៕ ដោយសហការ

This image has an empty alt attribute; its file name is 744483aee19759901400bdd21b1a8ddc-1024x1024.png

អត្ថបទសរសេរ ដោយ