ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​ផលិត​រូបិយ​វត្ថុ​បុរាណ​អា​រ៉ា​ប់​វិញ​មែន​តើ​មាន​អ្វី​កើតឡើង? មហិច្ឆតា​របស់ IS ចង់​បង្កើត​រដ្ឋ​ដោយឡែក​របស់​ដោយ​ខ្លួនឯង​បាន

8 ឆ្នាំ មុន

ថ្មី​ៗ​នេះ​ពួក​ភេរវ​ករ​សាហា.វ​ផុត​លេខ​រដ្ឋ​អ៊ិ​ស្លា​ម (IS) ប្រកាស​ផែនការ​ស្តារ​រូបិយ​វត្ថុ​បុរាណ​អា​រ៉ា​ប់ គឺ​ឌី​ណា (dinar) ជា​កាក់​មាស កាក់​ប្រាក់ កាក់​ស្ពាន់​ឡើង​វិញ ទុកជា​តង្វាយ​ថ្វាយ​ព្រះ​ជា​ម្ចាស់​របស់​ខ្លួន ។

ថ្មី​ៗ​នេះ​ពួក​ភេរវ​ករ​សាហាវ​ផុត​លេខ​រដ្ឋ​អ៊ិ​ស្លា​ម (IS) ប្រកាស​ផែនការ​ស្តារ​រូបិយ​វត្ថុ​បុរាណ​អា​រ៉ា​ប់ គឺ​ឌី​ណា (dinar) ជា​កាក់​មាស កាក់​ប្រាក់ កាក់​ស្ពាន់​ឡើង​វិញ ទុកជា​តង្វាយ​ថ្វាយ​ព្រះ​ជា​ម្ចាស់​របស់​ខ្លួន ។ អង្គការ​ភេរវកម្ម IS ចង់​បង្កើត​រដ្ឋ​មួយ ដោយឡែក​ដែល​អាច​រស់​ខ្លួនឯង​បាន ។ គេ​មិន​ទាន់​ដឹង​ទេ​ថា អង្គការ​នេះ​ធ្វើ​យ៉ា​ង​ណា​ប្រមូល​បាន​គ្រប់​លោហធាតុ​មាន​តម្លៃ​បម្រើ​ឱ្យ​មហិច្ឆតា​របស់​ខ្លួន ។

កាក់​ឌី​ណា​បុរាណ​ដែល​ចាក់ពុម្ព​សម្រាប់​ចាយវាយ​ក្នុង​សតវត្ស​ទី​៧​នោះ មុខ​ម្ខាង​ឆ្លាក់​សារ​ណាមួយ​របស់​សាសនា​អ៊ិ​ស្លា​ម មុខ​ម្ខាង​ទៀត​ឆ្លាក់​ព្រះ​នាម​ស្តេច​ដែល​កំពុង​សោយរាជ្យ ឬ​ធ្លាក់​កាលបរិច្ឆេទ​ចាក់ពុម្ព ។ ចំណែក​កាក់​ឌី​ណា​ថ្មី​ដែល​ពួក IS ចង់​បង្កើត​ឡើង​វិញ មុខ​ម្ខាង​ឆ្លាក់​ផ្កា​ស្រូវ​សាឡី​៧ មុខ​ម្ខាង​ទៀត​ឆ្លាក់​រូប​ផែនទី​ពិភពលោក ។ ចំណែក​ឌី​ណា​ជា​ប្រាក់​ហៅ​ថា​ឌី​រ៉ា​ម (dirham) មាន​៣​ប្រភេទ​, ប្រភេទ​ទី​មួយ​ឆ្លាក់​និមិត្តរូប​លំពែង និង​ខែល​, ប្រភេទ​ទី​២ ឆ្លាក់​និមិត្តរូប​កំពូល​ប្រាសាទ​, ប្រភេទ​ទី​៣ ឆ្លាក់​និមិត្តរូប​វិហារ​អ៊ិ​ស្លា​ម Al Aqsa ។ រីឯ​ឌី​ណា​ស្ពាន់​ដែល​ហៅ​ថា​ហ្វេ​ដ (fed) មាន​២​ប្រភេទ​, ប្រភេទ​ទី​១ ឆ្លាក់​រូប​អឌ្ឍចន្ទ ប្រភេទ​ទី​២ ឆ្លាក់​រូប​ដើម​សា​ហ្គូ​ចេ (​ដើមឈើ​ស្រ​ដៀង​ដើម​ត្នោត ស្លឹក​អាច​ប្រក់ផ្ទះ​បាន​) ។

អ្នកឯកទេស​ខាង​ហិរញ្ញវត្ថុ​បានឱ្យ​ដឹង​ថា រូបិយ​វត្ថុ​ឌី​ណា​បុរាណ​ចាក់ពុម្ព​ជា​មាស​សុទ្ធ មាន​ទម្ងន់​ប្រមាណ​៤,៣​ក្រាម ។ រីឯ​ឌី​ណា​ប្រាក់​ដែល​ហៅ​ថា​ឌី​រ៉ាម មាន​ទម្ងន់​៣​ក្រាម ។ បើ​ដោះ​ដូរ​ដោយ​គិត​ជា​តម្លៃ​លោហធាតុ​វិញ គឺ​មួយ​ឌី​ណា​មាស​មាន​តម្លៃ​ប្រមាណ​៦៩៤​ដុល្លារ​អា​មេ​រិ​ក ខណៈ​ឌី​ណា​ស្ពាន់​ដែល​ហៅ​ថា​ហ្វេ​ដ​មាន​តម្លៃ​តូច​ជាងគេ​១ ហ្វេ​ដ​ដូរ​បាន​៧​សេន​ដុល្លារ​ប៉ុណ្ណោះ ។

ដើម្បី​ចៀស​ពី​ប្រព័ន្ធ​សេដ្ឋកិច្ច​ពិភពលោក​សព្វថ្ងៃ​ដែល​ខ្លួន​ហៅ​ថា «​ប្រព័ន្ធ​សេដ្ឋកិច្ច​ពិភពលោក​របស់​ខ្មោច​បិសាច​» ពួក IS នឹង​ពង្រីក​សង្គ្រាម​ក្តោប​ក្តាប់​ឱ្យ​បាន​ផែនទី​ធំ​ទូលាយ​ជាង​សព្វថ្ងៃ ដើម្បី​ប្រើប្រាស់​ជ័យ​ភណ្ឌ​ជា​អាវុធ និង​ធនធានធម្មជាតិ​ដែល​ខ្លួន​ប្លន់​យក​បាន​ពី «​សត្រូវ​ក្រៅ​សាសនា​» ហើយ​ប្រើ​ជា​មាស ប្រាក់ ស្ពាន់ សម្រាប់​ចាក់ពុម្ព​ស្តារ​រូបិយ​វត្ថុ​ឌី​ណា​បុរាណ​ដ៏​ល្បីល្បាញ​ឡើង​វិញ ។

រូបិយ​វត្ថុ​ឌី​ណា​របស់​បណ្តា​ប្រទេស​អ៊ិ​ស្លា​ម
ដើម​សតវត្ស​ទី​៧ ជនជាតិ​អា​រ៉ាប់​មិន​ទាន់​ប្រើប្រាស់​លុយកាក់​នៅឡើយ ។ ក្នុង​ចំណោម​កុលសម្ព័ន្ធ​ពនេចរ សត្វ​អូដ្ឋ​ជា​និមិត្តរូប​នៃ​ការ​មានបាន រីឯ​ការ​ដោះ​ដូរ​វិញ​គឺ​ប្រើ​ទំនិញ​ជា​មធ្យោបាយ​ដូរ​គ្នា​ទៅ​មក ។ កាក់​មាស​របស់​រាជវង្ស Byzantine និង​កាក់​ប្រាក់​របស់​ពួក​ឈ្មួញ​ទីក្រុង​បា​ដា​ដ គេ​ប្រើ​សម្រាប់​តែ​មជ្ឈ​មណ្ឌល ធំ​ៗ​ដូច​យ៉ា​ង La Mecque និង Medine ជាដើម​។ ចាប់ពី​ឆ្នាំ​៦៣៦​ដល់​៦៥៥ ការ​ឈ្លានពាន​ដំបូង​របស់​ជនជាតិ​អា​រ៉ា​ប់ ដណ្តើម​កាន់កាប់​បាន​អាណាចក្រ Byzantine ក៏​ដូច​តំបន់​មួយ​ចំនួន​របស់​ស៊ី​រី​, ប៉ា​ឡេ​ស្ទី​ន និង​ផ្នែក​ខាងលិច​អេ​ហ្ស៊ី​ប ហើយ​កម្ទេច​ក្រុង Sassadine នៅ​ភាគ​ខាងកើត​ប្រទេស​ពែ​រ្ស៍ ដោយ​ប្រមូល​យក​បាន​ជ័យ​ភណ្ឌ​ជា​ច្រើន ។

ក្នុង​សតវត្ស​នោះ​ដដែល លុយ​ឌី​ណា​មាស​របស់​បណ្តា Calip (​ស្តេច​អេ​ហ្ស៊ី​ប​) ក្នុង​រាជវង្ស Fatimid ត្រូវ​បាន​មនុស្ស​នៅ​មជ្ឈិម​បូព៌ា​ទាំងមូល ពិសេស​អ្នកជំនួញ​ជនជាតិ​ស៊ី​រី​ពេញចិត្ត​ចង់បាន​យ៉ា​ង​ខ្លាំង​, សូ​ម្បី​កងទ័ព​ឈ្លានពាន​ពី​អឺរ៉ុប ពេល​វាយ​ត្រួតត្រា​បាន​តំបន់​មជ្ឈិម​បូព៌ា​ក៏​ពេញចិត្ត​រហូត​ដល់​ចាក់ពុម្ព​មាស​យក​លំនាំ​លុយ​ឌី​ណា សម្រាប់​ចាយវាយ​ដែរ ព្រោះ​នៅ​អឺរ៉ុប​លុយកាក់​ពី​ប្រាក់ និង​លោក​ហ​ធាតុ​ផ្សេង​ធ្វើ ស្តើង​ៗ មិនមែន​កាក់​មាស​ចាក់ពុម្ព ក្រាស់​ៗ​ដូច​ឌី​ណា​មាស​ឡើយ ។ មិនតែប៉ុណ្ណោះ​បេសកជន​របស់​សម្តេច​ប៉ាប​នៅ​អឺរ៉ុប ដែល​ដង្ហែ​ស្តេច​បារាំង​ល្វី​ទី​១៩ ទៅ​ច្បាំង​នៅ​មជ្ឈិម​បូព៌ា ពេល​ឃើញ​លុយ​ឌី​ណា​មាស​របស់​ពួក​អា​រ៉ា​ប់ បាន​បើកភ្នែក ធំ​ៗ​ដោយ​ការ​ភ្ញាក់ផ្អើល​មិន​តិច​ឡើយ ។ បេសកជន​រូប​នោះ​ប្រញាប់ប្រញាល់​ចេញ​ប្រកាស​ហាម​ប្រជាជន​អា​រ៉ា​ប់ ចាក់ពុម្ព​លុយ​ឌី​ណា​មាស គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ ហើយ​បង្កើត​ការ​ចាក់ពុម្ព​លុយ​ឌី​ណា​មាស​ខ្លួនឯង​ដោយ​យក​លំនាំ​តាម​លុយ​ឌី​ណា​របស់​អា​រ៉ាប់​ដដែល តែ​លើ​ផ្ទៃ​ឆ្លាក់​រូប​ព្រះ​យេស៊ូ និង​ឆ្លាក់​អក្សរ​អា​រ៉ា​ប់​គោរព​តម្កើង​ព្រះ​យេស៊ូ​។ ប្រការ​នេះ​ធ្វើ​ឱ្យ​ប្រជាជន​អា​រ៉ា​ប់​ក្តៅក្រហាយយ៉ាង​ខ្លាំង តែ​ទោះ​ក្តៅចិត្ត​យា​៉​ង​ណា​ក៏​មិនដឹង​ធ្វើ​យ៉ា​ង​ម៉េច​បាន ព្រោះ​ប្រទេស​ជាតិ​ទាំងមូល​ធ្លាក់​ក្នុង​ដៃ​គេ​ទៅ​ហើយ ។

ចំពោះ​ការ​ចាយ​លុយ​ឌី​ណា​ក្នុង​ពិភព​អា​រ៉ាប់​វិញ លុយ​ឌី​ណា​មាស​គេ​ប្រើ​សម្រាប់​ការ​ទិញ​ដូរ​ធំ​ៗ, លុយ​ឌី​ណា​ប្រាក់​ដែល​ហៅ​ថា​ឌី​រ៉ាម ប្រើ​សម្រាប់​បើក​ប្រាក់ខែ និង​បង់ពន្ធ​, ចំណែក​ឌី​ណា​ស្ពាន់​ដែល​ហៅ​ថា​ហ្វេ​ដ សម្រាប់​ប្រើ​ទិញ​ដូរ​របស់ ថោក​ៗ​កំប៉ិកកំប៉ុក​ប្រចាំ​ថ្ងៃ ។

តាម​ពិត​រហូត​មក​ទល់​សព្វថ្ងៃ ប្រទេស​អា​រ៉ាប់​មួយ​ចំនួន​នៅ​តែ​ហៅ​រូបិយប័ណ្ណ​របស់​ខ្លួន​ថា ឌី​ណា​ដដែល​, លុយ​ឌី​ណា​ដែល​មាន​តម្លៃ​ជាងគេ​គឺ​ឌី​ណា​របស់​កូ​វ៉ែត ។

ជន​ផ្តាច់​ការ​ហ្គា​ដា​ហ្វ៊ី​បង់ថ្លៃ​មហិច្ឆតា​ចង់​ស្តារ​លុយ​ឌី​ណា​បុរាណ​ប្រើ​ជា​រូបិយ​វត្ថុ​រួម​របស់​ទ្វីបអាហ្វ្រិក
ខែកុម្ភៈ ២០១១ ជន​ផ្តាច់​ការ​ហ្គា​ដា​ហ្វ៊ី​របស់​ប្រទេស​លី​ប៊ី បាន​ផ្ទេរ​ប្រាក់​៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ឱ្យ​អន្តរការី​ម្នាក់​នៅ​ទីក្រុង​ឡុ​ង​ដ៍ ប្រទេស​អង់គ្លេស សម្រាប់​​ទិញ​ភាគហ៊ុន ។ ពេល​នោះ​កាសែត Daily Telegraph របស់​អង់គ្លេស​ចុះ​ផ្សាយ​អត្ថបទ​មួយ​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ា​ង​ខ្លាំង ។ កាសែត​នោះ​និយាយ​ថា ហ្គា​ដា​ហ្វ៊ី មានទ្រព្យ​សម្បត្តិ​នៅ​ទីក្រុង​ឡុ​ង​ដ៍​ចំនួន​២០​ពាន់​លាន​ផោន​, ដូច្នេះ​ប្រាក់​ត្រឹម​៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ជា​ចំនួន​តិចតួច​សម្រាប់​ហ្គា​ដា​ហ្វ៊ី ដែល​ក្តោប​ក្តាប់​ប្រទេស​លី​ប៊ី​ដ៏​សម្បូរ​ប្រេង​ជាង​៤​ទស​វត្ស​ហើយ ។ តាម​ការ​ប៉ាន់​ប្រមាណ​របស់​អ្នកវិភាគ​ជា​ច្រើន គេ​ដឹង​ថា ទ្រព្យសម្បត្តិ​រួម​របស់​ហ្គា​ដា​ហ្វ៊ី​មាន​ប្រមាណ​ពី​៧៥​ដល់​៨០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ច្រើន​ជាង​ទ្រព្យសម្បត្តិ​របស់​អតីត​ប្រធានាធិបតី​អេ​ហ្ស៊ី​ប ហូ​ស្នី មូ​បា​រ៉ា​ក់ ដែល​មាន​ត្រឹម​៦០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ គួរ​រំលឹក​ផង​ដែរ​ថា មុន​ពេល​កើត​មាន​សង្គ្រាមស៊ីវិល ប្រទេស​លី​ប៊ី​លក់​ប្រេង​ចេញ​ក្រៅ​មួយ​ថ្ងៃ​១,៦​លាន​ធុង ។

ការ​បកអាក្រាត​របស់​បណ្តាញ​សង្គម Wikileaks បង្ហាញ​ថា ចំនួន​ទ្រព្យសម្បត្តិ​សម្ងាត់​របស់​លី​ប៊ី​នៅ​តាម​ធនាគារ​នានា​ក្នុង​ប្រទេស​អា​មេ​រិ​ក​មាន​ប្រមាណ​៣២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​, នៅ​តាម​ធនាគារ​នានា​ក្នុង​ទ្វីបអឺរ៉ុប មាន​ប្រមាណ​៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ តាម​ទូរលេខ​សម្ងាត់​របស់​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​ប្រទេស​លី​ប៊ី ដែល Wikileaks «​ខ្វេះ​» បាន​នោះ បានឱ្យ​ដឹង​ថា ស្ថាប័ន​បណ្តាក់ទុន​របស់​លី​ប៊ី (LiA ដែល​តាម​ពិតជា​ឧបករណ៍​បណ្តាក់ទុន​របស់​គ្រួសារ​ហ្គា​ដា​ហ្វ៊ី និង​សហការី​ជំនិត​មួយ​ចំនួន​) កំពុង​មាន​ក្នុង​ដៃ​៣២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​ផ្ញើ​នៅ​ធនាគារ​ជា​ច្រើន​នៅ​អា​មេ​រិ​ក ដែល​ធនាគារ​នីមួយ​ៗ​គ្រប់គ្រង​ពី​៣៣០​ទៅ​៥០០​លាន​ដុល្លារ​អា​មេ​រិ​ក ។

សម្ព័ន្ធ​អន្តរជាតិ​ប្រឆាំង​ឧក្រិដ្ឋកម្ម​សង្គ្រាម (ICAWC) ដែល​មា​នទី​តាំងនៅ​ប្រទេស​បារាំង​បានឱ្យ​ដឹង​ថា ទ្រព្យសម្បត្តិ​របស់​ហ្គា​ដា​ហ្វ៊ី គិតដល់​ចុងឆ្នាំ​២០១០ មាន​សរុប​៨០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​, នេះ​អត់​ទាន់​គិតដល់​ទ្រព្យសម្បត្តិ​ដោយឡែក​របស់​លោកស្រី Sofia Farkash ប្រពន្ធ​ហ្គា​ដា​ហ្វ៊ី​ចំនួន​៣០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ផង ។ ទន្ទឹម​នឹង​មាន​ប្រាក់​ក្នុង​ដៃ​៣០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក Sofia Farkash នៅ​មាន​មាស​ក្នុង​ដៃ​២០​តោន និង​មាន​ក្រុមហ៊ុន​អាកាស​ចរណ៍​ស៊ី​វិល Buraq Air ផ្ទាល់ខ្លួន​នៅ​ទីក្រុង​ទ្រី​ប៉ូ​លី​ទៀត ។

ជាមួយ​ទ្រព្យសម្បត្តិ​មហាសាល​នេះ ជន​ផ្តាច់​ការ​ហ្គា​ដា​ហ្វ៊ី​អាច​រស់​សោយសុខ​ដូច​អធិរាជ​អស់​មួយ​ជីវិត ប្រសិនបើ​គេ​មិន​លោភលន់​អំណាច​ហួសប្រមាណ រៀបចំ​ផែនការ​ស្តារ​លុយ​ឌី​ណា​បុរាណ​របស់ Calip មុន​ៗ ។ ក្រោយ​កា​ដា​ហ្វ៊ី​ត្រូវ​សម្លាប់​យ៉ា​ង​អាក្រក់​មើល អ្នកវិភាគ​ជា​ច្រើន​និយាយ​ដូច​គ្នា​ថា មូលហេតុ​បស្ចិមប្រទេស និង​អា​មេ​រិ​ក​លូកដៃ​ចូល​លី​ប៊ី​មក​ពី​ហ្គា​ដា​ហ្វ៊ី​មាន​ផែនការ​ប្រែក្លាយ​លុយ​ឌី​ណា​ជា​លុយ​រួម​របស់​ទ្វីបអាហ្វ្រិក ដែល​ធានា​ដោយ​មាស ។ ហ្គា​ដា​ហ្វ៊ី​ធ្វើ​សន្និបាត​ពីរ​លើក​នៅ​ទ្វីបអាហ្វ្រិក​និយាយ​ពី​រឿង​នេះ ។ លើក​ទី​មួយ​ធ្វើ​នៅ​ឆ្នាំ​១៩៨៦, លើក​ទី​ពីរ​ធ្វើ​នៅ​ឆ្នាំ​២០០០ ។ ខ្លឹមសារ ច្បាស់​ៗ​ដែល​ហ្គា​ដា​ហ្វ៊ី​លើក​ឡើង​ក្នុង​សន្និបាត​ទាំង​ពីរ​លើក គឺ​អំពាវនាវ​បណ្តា​ប្រទេស​នៅ​ទ្វីបអាហ្វ្រិក និង​បណ្តា​ប្រទេស កាន់សាសនា​អ៊ិ​ស្លា​ម រួម​គ្នា​បង្កើត​រូបិយ​វត្ថុ​រួម​មួយ គឺ​ស្តារ​លុយ​ឌី​ណា​មាស​ដ៏​ល្បីល្បាញ​ពី​បុរាណ​ឡើង​វិញ ។ រូបិយ​វត្ថុ​ឌី​ណា​នោះ ជំហាន​ដំបូង​គឺ​ប្រកួតប្រជែង​, ជំហាន​បន្ទាប់​វាយ​ទម្លាក់​តម្លៃ​រូបិយប័ណ្ណ​បស្ចិមប្រទេស​និង​អា​មេ​រិ​ក​, ហើយ​ចុងបញ្ចប់​អឺរ៉ុប​ធ្វើ​ពហិការ​ប្រាក់​ដុល្លារ និង​ប្រាក់​អឺ​រ៉ូ ។ ក្រោយមក​បណ្តា​ប្រទេស​ប្រើ​រូបិយ​វត្ថុ​ឌី​ណា បើ​លក់​ប្រេង​និង​លក់​វត្ថុធាតុដើម​ផ្សេង​ៗ​ទូទាត់​បំណុល​យក​តែ​រូបិយ​វត្ថុ​ឌី​ណា​ឈប់​យក​ដុល្លារ ឬ​អឺ​រ៉ូ ។ ព្រោះតែ​មហិច្ឆតា​ធំ​ហួសប្រមាណ​ចង់​ធ្វើ​រាជា​ធិ​រាជ​ប្រចាំ​ទ្វីបអាហ្វ្រិក​ទាំងមូល​ទើប​ហ្គា​ដា​ហ្វ៊ី​ឈាន​ដល់ទី​បញ្ចប់​មុន​ពេល អ្វី​ៗ​បាន​កើតឡើង ។ គេ​នៅ​ចាំ​បាន​ថា កាលពី​ឆ្នាំ​២០០០​ប្រធានាធិបតី​អីុ​រ៉ា​ក់​សា​ដាម ហ៊ូ​សេន ធ្លាប់​បាន​ប្រកាស កោ​ក​ៗ​ថា អីុ​រ៉ា​ក់​លក់​ប្រេង​យក​តែ​ប្រាក់​អឺ​រ៉ូ មិន​យក​ប្រាក់​ដុល្លារ​ឡើយ ។ សេចក្តី​ប្រកាស​នេះ​ធ្វើ​ឱ្យ​សា​ដាម ហ៊ូ​សេន ទទួលផល​វិបាក​ត្រូវ​ព្យួរ.ក ។

យោង​លើ​ហេតុការណ៍​ដែល​បាន​កើតឡើង​កន្លង​មក មនុស្ស​ជា​ច្រើន ពិសេស​អ្នកដឹង​រឿង​ពិត ពេល​ឮ​ពួក​ភេរវ​ករ​រដ្ឋ​អ៊ិ​ស្លា​ម (IS) ប្រកា​សយ៉ាង​ព្រហើន​ថា នឹង​ស្តារ​រូបិយ​វត្ថុ​ឌី​ណា មាស ប្រាក់ ស្ពាន់ ឡើង​វិញ ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ​នេះ​តែង​សួរ​គ្នា​ថា តើ​អាច​ទៅ​រួច​ទេ ? បើ​ឌី​ណា​មាស ប្រាក់ ស្ពាន់​លេច​រូបរាង​ចេញ​មក​មែន តើ​រឿង​អ្វី​នឹង​កើតឡើង​ទៀត ?