ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់ទូរស័ព្ទគេបាន​គ្រាន់ តែគេទាន់​ចាប់​វាយទ្រម​ខ្លួន

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជន​សង្ស័យ​ម្នាក់ក្នុង​ចំណោមបក្សពួក​៣នាក់ ត្រូវ​​ប្រជាពលរដ្ឋ​ស្ទាក់​ចាប់បាន និងវាយ​ម្នាក់​មួយ​ដៃ​មួយជើង​ បន្ទាប់​​ពី​​ពួកគេ​ធ្វើ​សកម្ម​ភាព​ឆក់​ទូូរស័ព្ទ​អាយហ្វូន​5មួយ​គ្រឿង ពី​នារី​ម្នាក់បានសម្រេច ហើយព្យាយាមជិះ​រត់គេចខ្លួន ដែល​ហេតុ​

រាជធានីភ្នំពេញ ៖ ជន​សង្ស័យ​ម្នាក់ក្នុង​ចំណោមបក្សពួក​៣នាក់ ត្រូវ​​ប្រជាពលរដ្ឋ​ស្ទាក់​ចាប់បាន និងវាយ​ម្នាក់​មួយ​ដៃ​មួយជើង​ បន្ទាប់​​ពី​​ពួកគេ​ធ្វើ​សកម្ម​ភាព​ឆក់​ទូូរស័ព្ទ​អាយហ្វូន​5មួយ​គ្រឿង ពី​នារី​ម្នាក់បានសម្រេច ហើយព្យាយាមជិះ​រត់គេចខ្លួន ដែល​ហេតុ​ការណ៍​នេះកើត​ឡើង​កាល​ពី​វេលា​ម៉ោង​០៣ និង​៤៥នាទី​រសៀលថ្ងៃទី​០១ មិថុនា ២០១៥ នេះ ស្ថិត​នៅចំណុចមុខ​មណ្ឌល​សុខ​ភាព​ទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ប្រភពបានឱ្យ​ដឹងថា ជន​សង្ស័យ​ឈ្មោះ​ហេង មករា អាយុ​៣០​ឆ្នាំ មានទីលំនៅ​ក្នុងភូមិប៉ប្រក​ខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍​សែន​​​ជ័យ ។ ចំណែក​ឯនារីរងគ្រោះ​ឈ្មោះគឹម សៀវហ្វុង អាយុ​២១​ឆ្នាំ ជា​ជាងអ៊ុតសក់ មានទីលំនៅផ្ទះ​លេខ​២២ ផ្លូវ​​លេខ​៦៨ ក្នុង​សង្កាត់អូរប្ញស្សី១ ខណ្ឌ៧មករា ។

ប្រភពបន្តថា មុនពេល​កើតហេតុ នារីរងគ្រោះ​កំពុង​ជិះម៉ូតូ​និយាយទូរស័ព្ទ ក៏មានក្រុមជន​សង្ស័យ៣នាក់​ជិះម៉ូតូ​ធុនC125 ពណ៌​ខ្មៅ​មួយគ្រឿង ពាក់ស្លាកលេខ​1CS-8950 មកឆក់ទូរស័ព្ទ​ពីដៃនារីរងគ្រោះបាន​សម្រេច ហើយក៏ព្យាយាមបើកម៉ូតូរត់ តែត្រូវ​ភ្លាត់​ស្នៀត​​ដួល ក៏ត្រូវប្រជាពលរដ្ឋ​ស្ទាក់​ចាប់​បានម្នាក់ រួមទាំងម៉ូតូ​តែម្តង រីឯ២នាក់ទៀតបានរត់គេចខ្លួនបាត់ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព