ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅប្រុស​មហាសេដ្ឋី​រុ​ស្ស៊ី​ជះ​ទឹកប្រាក់​ឱ្យ​នារី​ស្រាត​តាម​ផ្លូវ​ជា​ការ​កម្សាន្ត

8 ឆ្នាំ មុន

ដេ​អូ​មួយ​បាន​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​ពេញ​អីុន​ធើ​រ​ណេ​ត​ដោយ​បង្ហាញ​ពី​ចៅប្រុស​មហា​សេដ្ឋ​រុ​ស្ស៊ី​ម្នាក់​បាន​ជះ​ទឹក​លុយ​ឱ្យ​មនុស្ស​ប្រព្រឹត្ត​មិន​សមរម្យ​តាម​អំពើ​ចិត្ត​គេ​នៅ​តាម​ដងផ្លូវ ដូច​ជា​ប្រកាស​រក​អ្នក​ផឹក

ដេ​អូ​មួយ​បាន​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​ពេញ​អីុន​ធើ​រ​ណេ​ត​ដោយ​បង្ហាញ​ពី​ចៅប្រុស​មហា​សេដ្ឋ​រុ​ស្ស៊ី​ម្នាក់​បាន​ជះ​ទឹក​លុយ​ឱ្យ​មនុស្ស​ប្រព្រឹត្ត​មិន​សមរម្យ​តាម​អំពើ​ចិត្ត​គេ​នៅ​តាម​ដងផ្លូវ ដូច​ជា​ប្រកាស​រក​អ្នក​ផឹកទឹក​នោម​របស់​គេ និង​ឱ្យ​នារី​ដោះ​សម្លៀក​បំពាក់​ចេញ​ជាដើម ។

ចៅប្រុស​មហាសេដ្ឋី​រុ​ស្ស៊ី​លោក Igor Neklyudov ឈ្មោះ​«Grigory Mamurim» អាយុ​១៦​ឆ្នាំ​បាន​ផលិត​វី​ដេ​អូ​នោះ​ដោយ​ខ្លួនឯង និង​មិន​ខ្លាចញញើត​ការ​រិះគន់​ពី​មិត្តភក្តិ ព្រមទាំង​សាច់ញាតិ​គ្រួសារ និង​មហាជន​ទេ ។

ទោះបីជា​អ្នក​ធ្វើ​ដំណើរ​មួយ​ចំនួន​មិន​រវល់​នឹង​សកម្មភាព​ចម្លែក​របស់​ចៅប្រុស​មហាសេដ្ឋី​រូប​នោះ​ក្តី តែ​ក្នុង​វី​ដេ​អូ​នោះ​បង្ហាញ​នារី​ម្នាក់​ដោះ​សម្លៀក​បំពាក់​ចេញ​នៅ​សល់​តែ​ឈុត​ក្នុង​ជា​ថ្នូរ​នឹង​ប្រាក់​ពី Grigory Mamurim នៅ​តាម​ដងផ្លូវ ។ មិនតែប៉ុណ្ណោះ​គេ​បាន​ស្រែកសួរ​មហាជន​ថា «​តើ​មាន​អ្នក​ណា​ហ៊ាន​ផឹកទឹក​នោម​១​កែវ​របស់ខ្ញុំ​ទេ ខ្ញុំ​នឹង​ឱ្យ​លុយ​ចាប់ពី​២០០​ទៅ​៣០០​ដុល្លារ ? » ។ Grigory Mamurim និយាយ​ថា «​ខ្ញុំ​ចង់​ធ្វើ​អ្វី​ម្យ៉ាង​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍ ហើយ​មាន​មនុស្ស​ស្ម​គ្រ័​ចិត្ត​ធ្វើ តែ​វា​អាច​ជា​រឿង ប្លែក​ៗ ។ នេះ​មិនមែន​មាន​ន័យ​ថា ខ្ញុំ​ប្រើ​ឥទ្ធិពល​លុយ​ទៅ​ទិញ​ទឹកចិត្ត​ពួក​គេ​ទេ តែ​ជា​អ្វី​ដែល​សង្គម​យើង​ឱ្យ​តម្លៃ ពោល​គឺ​មនុស្ស​ត្រូវការ​លុយ​ជា​ចាំបាច់​» ៕