ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរស័ព្ទ​HUAHEI​ស៊េរី P8 ធ្វើ​ឲ្យ​កក្រើក​តំបន់​អាស៊ី​អាគ្នេយ៍

8 ឆ្នាំ មុន

ទីក្រុង​បាងកក​៖ បន្ទាប់​ពី​ចេញ​លក់​ស្មា​ត​ហ្វូ​ន​HUAWEI​ស៊េរី P8 ទទួល​ជោគជ័យ​នៅ​ទីក្រុង​ឡុ​ង​នា​ពេល​ថ្មី​កន្លង​មក ក្រុមហ៊ុន HUAWEI បាន​ធ្វើ​កក្រើក​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​កាលពី​ល្ងាច​ថ្ងៃ​ទី​២៨​ឧសភា

ទីក្រុង​បាងកក​៖ បន្ទាប់​ពី​ចេញ​លក់​ស្មា​ត​ហ្វូ​ន​HUAWEI​ស៊េរី P8 ទទួល​ជោគជ័យ​នៅ​ទីក្រុង​ឡុ​ង​នា​ពេល​ថ្មី​កន្លង​មក ក្រុមហ៊ុន HUAWEI បាន​ធ្វើ​កក្រើក​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​កាលពី​ល្ងាច​ថ្ងៃ​ទី​២៨​ឧសភា តាម​រយៈ​ការ​បើក​សម្ភោ​ធលក់​ជា​ផ្លូវការ​នៅ​សណ្ឋាគារ CENTANA GRAND HOTELL ដោយ​មាន​ភ្ញៀវ​កិត្តិយស​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​តំណាង​ឯកអគ្គរាជទូត​HUAWEI រួម​និង​ភ្ញៀវ​ប្រមាណ​៥០០​នាក់​មក​ពី​១១​ប្រទេស​ផ្សេង​គ្នា​។

​លោក រី​ឆាត យូ (RICHARD YU) នាយក​ប្រតិបត្តិ ក្រុមហ៊ុន HUAWEI បាន​មាន​ប្រសាសន៍​ថា «HUAWEI P8 នឹង​ក្លាយជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ដ៏​ងាយ​ស្រួល​​ប្រើ​បំផុត ពេញចិត្ត​បំផុត សម្រាប់​អតិថិជន​នៅ​ទូ​ទាំង​ពិភពលោក​។ ផ្អែក​លើ​ការ​ស្រាវជ្រាវ​ទីផ្សារ យ៉ាង​ស៊ីជម្រៅ​ពី​តម្រូវ​ចិត្ត​អតិថិជន   HUAWEI បាន​ផលិត​ស្មា​ត​ហ្វូ​ន​ស៊េរី P8 នេះ​ធ្វើ​ដើម្បី​ឆ្លើយ​តប​នូវ​តម្រូវការ​ក្តី​ស្រមៃ និង​កង្វះខាត​អតិថិជន​ថ្នាក់ខ្ពស់ សម្ភារ​និយម អ្នក​ហ៊ឺហា អ្នកលេង​ស្ទីល​កាលី​ប​ៗ ទំនើប​ៗ នា​ពេល​បច្ចុប្បន្ន​នេះ ពិសេស​គឺ​សមត្ថភាព និង​មុខងារ​កាមេរ៉ា និង​ប្រព័ន្ធ​ត​ភ្ជាប់​គ្រប់​បណ្តាញ​។ តាម​លទ្ធភាព​នៃ​ការ​ជំរុញ​ទីផ្សារ និង​ផ្សព្វផ្សាយ​ចំពោះ​ស៊េរី P កន្លង​មក ក្រុមហ៊ុន​ជឿជាក់​ថា ស៊េរី​ថ្មី​ដ៏​កំពូល HUAWEI P8​នឹង​ក្លាយទៅជា​ស្មា​ត​ហ្វូ​ន​ដ៏​ពេញ​និយម​បំផុត លក់ដាច់​បំផុត និង​ទទួល​បាន​នូវ​ការ​កោតសរសើរ ពី​សំណាក់​អតិថិជន​ទូ​ទាំង​ពិភពលោក​ក្នុង​ឆ្នាំ ២០១៥ នេះ​»​។

ដើម្បី​ធានា​បាន​នូវ​បទ​ពិសោធន៍​ឥត​ខ្វះចន្លោះ​ជូន​អតិថិជន​ប្រើប្រាស់ ក្រុមហ៊ុន HUAWEI បាន​បង្កើត​ឧបករណ៍ WEARABLE និង​គ្រឿងបន្លាស់​ប្រកប​ដោយ​​ភាព​ច្នៃប្រឌិត​ជា​ច្រើន​ទៀត ដល់​អតិថិជន​របស់​ខ្លួន ដូច​ជា នាឡិកា HUAWEI TALKBAND B2 ដំណើរការ​បានជា​មួយ P8 អាច​ដោះ​សោ​ពី​ចម្ងាយ​​បាន​ដោយ​មិនបាច់​បញ្ចូល​លេខ​សម្ងាត់ លើស​ពី​នេះ​ទៅ​ទៀត​វា​អាច​ស្វែងរក​ទីតាំង​ទូរស័ព្ទ​បាន​ដោយ​គ្រាន់តែ​ចុច​លើ B2 ។ ឧបករណ៍​ផ្ទុក​ថាមពល HUAWEI AP007 13000 MAH មាន​រន្ធ USB ពីរ ដើម្បី​សាក​ថ្ម​ឧបករណ៍​ពីរ​ក្នុង​ពេល​ដំណាលគ្នា និង​អាច​ប្រើ​ប្រដាប់​សាក 2A 5V បាន​ដើម្បី ធ្វើ​ឱ្យ​ដំណើរការ​សាក​ថ្ម​កាន់តែ​លឿន​ក្នុង​ការ​បំពេញ​តម្រូវ ការ​របស់ អ្នក​ប្រើ សម័យ​ទំនើប ដើម្បី​រក្សា​ថាមពល​ថ្ម​ដល់​ឧបករណ៍​របស់​ពួក​គេ​បាន​ពេញ​មួយ​ថ្ងៃ​។
    ​លោក KELVIN HO នាយក​ផ្នែក HANDSET PRODUCT របស់​ក្រុមហ៊ុន HUAWEI មាន​ប្រសាសន៍​ថា «​តំបន់​អាស៊ី​អាគ្នេយ៍​គឺជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​ក្រុមហ៊ុន HUAWEI ហើយ​យើង​មាន​សុទិដ្ឋិនិយម​យ៉ាង​ខ្លាំង​ពី​សក្តានុពល​នៃ​តំបន់​នេះ​ជា​មូលហេតុ​នាំ​ឲ្យ​ក្រុមហ៊ុន HUAWEI ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ពិធី​សម្ភោ​ធ​បង្ហាញ​ផលិតផល​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ បន្ទាប់​ពី​ពិធី​សម្ភោ​ធ​ជាស​កល​កាលពី​ខែ​មុន​។​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​គឺជា​ផ្នែក​មួយ​នៃ​តំបន់​សេដ្ឋ​កិច្ច​ជោគជ័យ និង​មាន​សក្តានុពល​បំផុត​នៅ​លើ​ពិភពលោក​ទាំង​ក្នុង​ពេល​បច្ចុប្បន្ន និង​អនាគត​។  ក្នុង​ឆ្នាំ 2014 ក្រុមហ៊ុន HUAWEI បាន​មើលឃើញ​ថា ការ​នាំ​ចេញ​សរុប​ជាង ១០ លាន​គ្រឿង​នៅ​ក្នុង​តំបន់ បាន​ធ្វើ​ឲ្យ​ការ​ចេញ​លក់​ស្មា​ត​ហ្វូ​ន​របស់​យើង​កើនឡើង​ដល់ ៣ លាន​គ្រឿង​បន្ថែម​ទៀត​។ ជាមួយនឹង​ការ​ចេញ​លក់​ស្មា​ត​ហ្វូ​ន P8, P8MAX, និង P8LITE ក្នុងឆ្នាំនេះ យើង​រំពឹង​ថា​ការ​នាំ​ចេញ​សរុប​របស់​យើង​នឹង​កើនឡើង​ដល់ ៨​លាន​គ្រឿង​បន្ថែម​ទៀត ពោល​កើនឡើង ១៦០%»​។

លោក THOMAS LIU អគ្គនាយក​ក្រុមហ៊ុន HUAWEI ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​មាន​ប្រសាសន៍​ថា​«​តាម​របាយការណ៍​ថ្មី​របស់​យើង​អាច​បញ្ជាក់​បាន​ថា ការ​នាំ​ចេញ​ស្មា​ត​ហ្វូ​ន​ក្នុង​ឆ្នាំ ២០១៥ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ កើនឡើង ១២០% បើ​ធៀប​នឹង​ឆ្នាំ​មុន​»​។  នៅ​ក្នុង​បញ្ជី​ចំណាត់ថ្នាក់​មាន​ប្រទេស​៥​ដែល​និយម​ប្រើ​ស្លាក​សញ្ញា HUAWEI ច្រើន​ជាងគេ គឺ​ប្រទេស​មី​យ៉ា​ន់​ម៉ា​យល់​ដឹង​អំពី​ស្លាក​សញ្ញា​នេះ​កត់ត្រា​ទុក ១០០% និង​ជា​ប្រទេស​ទី​១ ដែល​មាន​ភាគហ៊ុន​ទីផ្សារ​លើស​ពី ៥០% ។ ដើម្បី​ទាញ​យក​ផលប្រយោជន៍​ពី​ឱកាសល្អ​ៗ​នៅ​ក្នុង​តំបន់​អាស៊ី អាគ្នេយ៍​នេះ ក្រុមហ៊ុន HUAWEI នឹង​បើក​មជ្ឈមណ្ឌល​ផ្តល់​សេវា​អតិថិជន​ចំនួន 1.500 កន្លែង នៅ​ទូ​ទាំង​តំបន់​។ ក្នុង​ពេល​អនាគត​ដ៏​ខ្លី​នេះ ក្រុមហ៊ុន HUAWEI នឹង​មាន​បែបបទ​បំពេញ​សម្រាប់ សេវា​អតិថិជន​អន​ឡាញ​ន៍ និង​ការ​ផ្តល់​នូវ​សេវាកម្ម​តាម​រយៈ​កម្មវិធី MIS នៅ​ក្នុង​ទីក្រុង​ហុងកុង តៃវ៉ាន់ មី​យ៉ា​ន់​ម៉ា ឥណ្ឌា និង​ប្រទេស​ថៃ​។ ដូច​គ្នា​នេះ​ដែរ គម្រោង​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ពិភាក្សា​នេះ គឺជា​ផែនការ​សម្រាប់​ផ្តល់​សេវា​ពិសេស ដល់​ផលិតផល​បច្ចេកវិទ្យា​ខ្ពស់​នានា​»៕