ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កុងតឺន័រ​បើក​ក្រឡាប់​ដោយខ្លួនឯងលើផ្លូវជាតិលេខ៤ រងរបួសអ្នកបើកបរ​ធ្ងន់ធ្ងរ​

8 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​វេលា​ម៉ោង​១០ និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៩ ឧសភា ២០១៥ ស្ថិត​នៅ​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​ស្ទឹង​ច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្ក​ឡើង​ដោយ​ខ្លួនឯង ខណៈ​ដែល​រថយន្ត​ម៉ាក​ហ៊ី​​

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​វេលា​ម៉ោង​១០ និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៩ ឧសភា ២០១៥ ស្ថិត​នៅ​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​ស្ទឹង​ច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្ក​ឡើង​ដោយ​ខ្លួនឯង ខណៈ​ដែល​រថយន្ត​ម៉ាក​ហ៊ី​​យ៉ា​ន់​ដាយ​មួយ​គ្រឿង​បាន​ក្រឡាប់​ បណ្តាល​ឱ្យ​អ្នកបើកបរ​រ​រង​របួស​ធ្ងន់ធ្ងរ ។

ប្រភព​បានឱ្យ​ដឹង​ថា អ្នកបើកបរ​ឈ្មោះ​ឆែម សា​រុន អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​ក្រុម​២ សង្កាត់​២ ក្រុងព្រះសីហនុ បើករថយន្ត​របស់​ក្រុម​ហ៊ុន KCT ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-2953 ដឹក​កុងតឺន័រ​។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ រថយន្ត​ខាងលើ​ធ្វើ​ដំណើរ​ពី​ខេត្ត​ព្រះ​សីហ​នុ ឆ្ពោះទៅ​រាជធានី​ភ្នំពេញ លុះ​មក​ដល់​ចំណុច​កើត​ហេតុប្រហែលជា​រអិល​ រថយន្ត​នោះ​បាន​រេ​ចង្កូត ​ហើយ​ក៏​ក្រឡាប់​កណ្តាល​ទ្រូងផ្លូវ​តែ​ម្តង ។