រាជធានីភ្នំពេញ ៖ Texas Chicken™ កំពុងតែត្រៀមខ្លួនក្នុងការផ្តល់ជូនលោកអ្នកនូវ បទពិសោធន៍ថ្មី ជាមួយនឹងភោជនីយដ្ឋានដែលបំរើសេវាកម្មដ៏រហ័សក្នុងវិស័យសាច់មាន់បំពងរួមជាមួយអាហារដ៏ពិសេសនិងឈ្ងុយឆ្ញាញ់ជាច្រើនទៀតរបស់ខ្លូនមកកាន់ប្រទេស កម្ពុជាក្នុងពេលឆាប់ៗនេះហើយ ! ។
ក្រោយពីភោជនីយដ្ឋានបំរើសេវាកម្មក្នុងវិស័យសាច់មាន់បំពងនេះត្រូវបានបង្កើតឡើង យ៉ាងល្អជាង ៦៨ឆ្នាំមកហើយ នៅរដ្ឋតិចសាស Texas Chicken™ បានធ្វើការអភិវឌ្ឍន៍ខ្លួនយ៉ាងខ្លាំងនៅតំបន់អាស៊ីក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះដោយផ្អែកលើការប្រមូល យកនូវទិន្នន័យពីអតិថិជនដែលគាំទ្រនូវភោជនីយដ្ឋានបំរើសេវាកម្មម្ហូបអាហារដ៏រហ័ស រាប់ពាន់នាក់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងអាមេរិក រួមនិងចំណុចខ្លាំងសំខាន់ៗ ដូចជា ការធានាជូននូវគុណភាពម្ហូបអាហាររបស់ខ្លួន និងការច្នៃប្រឌិតប្រកបដោយភាពទាន់សម័យ បានប្រែក្លាយភាពល្បីល្បាញជាច្រើនឆ្នាំរបស់ Texas Chicken™ ទៅជាម៉ាកយីហោដែលត្រូវបានគេទទួលស្គាល់នៅទូទាំងពិភពលោក ហើយបន្តរីកចម្រើន នឹង ពង្រីកទីតាំងបន្ថែមរបស់ខ្លួនជាច្រើនកន្លែងទៀត ។

ជាការពិតណាស់ កិច្ចព្រមព្រៀងនាំចូលផ្តាច់មុខ ជាមួយក្រុមហ៊ុន ធី អេច អេហ្វ អេន ប៊ី (TH F&B Co., LTD) នឹងផ្តល់អនុភាពកាន់តែខ្លាំងក្លាទៅលើប្រតិបត្តិការដែលមានស្រាប់របស់ TH F&B ដែលជាក្រុមហ៊ុនមួយមានឈ្មោះល្បីល្បាញ និងជាក្រុមហ៊ុនដែលមានជំនាញខាងគ្រប់គ្រងទៅលើប្រតិបត្តិការផ្នែកម្ហូបអាហារដែលសព្វថ្ងៃក្រុមហ៊ុននេះមាន ម៉ាកយីហោធំៗពីអន្តរជាតិចំនួន ៦ រួចមកហើយក្នុងប្រទេសកម្ពុជា ។
គួរបញ្ជាក់ផងដែរថារាល់សាច់មាន់ទាំងអស់ត្រូវបានឆ្លងកាត់ដំណាក់កាលនៃការប្រលាក់ម្សៅនិងលាយបញ្ចូលគ្រឿងទេសធ្វើឡើងដោយដៃផ្ទាល់សម្រាប់អតិថិជនដែលចូលចិត្ត ភាពសាមញ្ញ ភាពស្រស់ និងពោរពេញទៅដោយរសជាតិឈ្ងុយឆ្ងាញ់យ៉ាងពិសេស ។

យោងតាមប្រសាសន៍របស់លោក ណម ហាវ ប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន ធី អេច អេហ្វ អេន ប៊ី (TH F&B Co., LTD) បានថ្លែងថា “យើងពិតជាមានសេចក្តីសោមនស្សរីករាយជាមួយនិងការនាំមកនូវម៉ាកដ៏មានកេរ្ត៍ឈ្មោះល្បី Texas Chicken™ មកកាន់ប្រទេសកម្ពុជា សាខាដំបូងរបស់យើង នឹងមានទីតាំងនៅចំកណ្តាលទីក្រុងភ្នំពេញ” លោក ណម ហាវ បានមានប្រសាសន៍បន្តទៀតថា “យើងជឿជាក់យ៉ាងមុតមាំថា Texas Chicken™ គឺជាម៉ាកយីហោដ៏ល្បីល្បាញមួយដែលមានគុណភាពខ្ពស់ នឹងពាំនាំមកនូវរសជាតិសាច់មាន់បំពងដ៏ឈ្ងុយឆ្ងាញ់ជូនអតិថិជននៅក្នុងប្រទេសកម្ពុជា ។
ក្នុងឱកាសបើកដំណើរការរបស់ Texas Chicken Cambodia នាពេលឆាប់ៗនេះក៏មានជាកម្មវិធីពិសេសៗ និងប្រូម៉ូសិនជាច្រើន ដូច្នេះសូមអ្នកទាំងអស់គ្នាកុំភ្លេចរង់ចាំតាម ដានព័ត៌មានបន្ថែមនឹងថ្មីៗនៅលើគេហទំព័រហ្វេសប៊ុករបស់ Texas Chicken Cambodia ផ្ទាល់តាមរយៈទំព័រ Facebook ខាងក្រោម៖
https://www.facebook.com/TexasChickenCambodia
ប្រវត្តិខ្លីៗពី Church’s Chicken® / Texas Chicken™ ៖
Texas Chicken ចាប់ផ្តើមបើកដំណើរការជាដំបូងបង្អស់នៅក្នុងទីក្រុងសេន អេនតូនីញ៉ូ (San Antonio) រដ្ឋតិចសាស សហរដ្ឋអាមេរិច ក្រោមស្លាកយីហោ Church’s Chicken ក្នុងឆ្នាំ ១៩៥២ ដោយនៅក្រៅពីទ្វីបអាមេរិកខាងជើងគឺមានឈ្មោះមួយផ្សេងទៀតហៅ ថា Texas Chicken ដែលជាម៉ាកតែមួយជាមួយនឹង Church’s Chicken ។ ជាច្រើនឆ្នាំក្នុងការបើកដំណើរការ Church’s Chicken ឬ Texas Chicken ត្រូវបានទទួលស្គាល់ថាជាហាងបំរើសេវាកម្មដ៏រហ័សក្នុងវិស័យសាច់មាន់បំពងនិងធំជាងគេបំផុតមួយនៅលើពិភពលោក ។
លក្ខណៈពិសេសរបស់ Church’s Chicken ឬ Texas Chicken គឺមាន់បំពងដែលមានទំហំធំជាងគេ ស្រួយជាងគេ ហើយឆ្ងាញ់ជាងគេ ដែលមានពីររសជាតិគឺ រសជាតិដើម និងរសជាតិហិរ នឹងត្រូវបានរៀបចំថ្មីៗស្រស់ៗជារៀងរាល់ថ្ងៃ ក្រៅពីនេះក៏មានប្រភេទសាច់មាន់បំពងផ្នែកមិនមានឆ្អឹងដែលយើងហៅថា Chicken Tender ឬក៏ Tender Strips® សម្រាប់ ប៊ឺហ្គឺ វិញមានជាច្រើនរសជាតិផ្សេងៗពីគ្នា មិនទាន់អស់ទេនៅមាននំបិសស្កិត ទឹកឃ្មុំ (Honey Butter Biscuit)ដែលដុតថ្មីៗដោយផ្ទាល់និងមានអាហារបន្ថែមជាច្រើនទៀតជាមួយនឹងតម្លៃដ៏សមរម្យបំផុត ។


សព្វថ្ងៃនេះ Church’s Chicken ឬ Texas Chicken មានទីតាំងសរុបច្រើនជាង ១,៧០០ កន្លែងនៅក្នុងបណ្តាប្រទេសទាំង ២៣ និងនៅតែបន្តពង្រីកទីតាំងបន្ថែមទៀតនាពេល អនាគត នៅលើទីផ្សារពិភពលោក Texas Chicken រកប្រាក់ចំណូលបានសរុបច្រើនជាង ១ពាន់លានដុល្លារក្នុងមួយឆ្នាំ ។ ជួបគ្នាឆាប់ៗនេះនៅ Texas Chicken Cambodia ! ៕ ដោយសហការ
ចែករំលែកព័តមាននេះ