ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​កូនស្រី​លោក​ត្រាំ​ឈាន​ទៅ​ឈរ​ឈ្​មោះ​ធ្វើ​ប្រធានាធិបតី​អា​មេ​រិ​ក​ឬ?

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កាលពី​ថ្ងៃ​ទី​៧ ​វិច្ឆិកា​ លោក​ចូ​បៃ​ដិ​ន​ ត្រូវ​បាន​ប្រកាស​ថា ជា​អ្នក​ឈ្នះ ក្នុង​ការ​បោះ​​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​ថ្ងៃ​ទី​៣​វិច្ឆិកា​។ ប៉ុន្តែ​ក្រោយ​បរាជ័យ​នោះ​របស់​លោក​ដូ​ណា​ល់​ត្រាំ បណ្ដា​សមាជិកគ្រួសារ​លោក…

សហរដ្ឋអាមេរិក ៖ កាលពី​ថ្ងៃ​ទី​៧ ​វិច្ឆិកា​ លោក​ចូ​បៃ​ដិ​ន​ ត្រូវ​បាន​ប្រកាស​ថា ជា​អ្នក​ឈ្នះ ក្នុង​ការ​បោះ​​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​ថ្ងៃ​ទី​៣​វិច្ឆិកា​។ ប៉ុន្តែ​ក្រោយ​បរាជ័យ​នោះ​របស់​លោក​ដូ​ណា​ល់​ត្រាំ បណ្ដា​សមាជិកគ្រួសារ​លោក នឹង​ធ្វើ​សកម្មភាព​ដើម្បី​នឹង​អាច​វិល​ចូល​កាន់កាប់​សេត​វិមាន​ជា​ថ្មី​ដែរ​ទេ?

មែនហើយ​កូនប្រសា​របស់​ប្រធានាធិបតី​បច្ចុប្បន្ន លោក​JARED KUSHNER​ជា​អ្នក​ស្នើ​ដល់​បិតា​ក្មេក ឲ្យ​ព្រម​ទទួលយក​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត និង​ទម្លាក់​ដៃ​ប្រឈម​មុខ​ជាមួយនឹង​ការ​ផ្ទេរ​អំណាច ឲ្យ​លោក​បៃ​ដិ​ន​នា​ថ្ងៃ​ទី​២០​មក​រា​ខាង​មុខ​នេះ ហាក់ដូចជា​ចង់​ឲ្យ​ភរិយា​លោកស្រី​អ៊ី​វ៉ា​ន​កា​ត្រាំ បន្តជីវិត​នយោបាយ​របស់​នាង​។

កូនស្រី​លោក​ត្រាំ​រូប​នោះ​ដែល​ក៏​ជាទី​ប្រឹក្សា​ជាន់ខ្ពស់ របស់​ប្រធានាធិបតី​អា​មេ​រិ​ក​ដែរ ហាក់​គ្មាន​បំណង​ណាមួយ​ងាក​ទៅ​ធ្វើ​ពាណិជ្ជកម្ម ជា​ប្រមុខ​ក្រុមហ៊ុន​ស្បែកជើង​របស់​នាង​វិញ​ឡើយ ដូច​ការ​អះអាង​របស់​ប្រភព​មួយ​ដូច្នោះ​ដែរ​។

លោក​MICHAEL WOLFF​អ្នក​សរសេរ​ប្រវត្តិរូប​របស់​លោកស្រី​អ៊ី​វ៉ា​ន​កា​ត្រាំ ក្នុង​សៀវភៅ​របស់​លោក​មាន​ចំណងជើង​ថា FIRE AND FURY: INSIDE THE TRUMP WHITE HOUSE​ចេញផ្សាយ​នា​ថ្ងៃ​ទី​៥​មក​រា​ឆ្នាំ​២០១៨ លាតត្រដាង​ថា លោកស្រី​អ៊ី​វ៉ា​ន​កា​ដែល​បាន​ភ្លក់​រសជាតិ​នយោបាយ សា្វ​មី​លោក​JARED KUSHNER បាន​ស្រុះស្រួល​គ្នា​ឲ្យ​ភរិយា​ឈរឈ្មោះ​ប្រធានា​ធិបតី​មុន​ស្វាមី​។

អ្នក​ទាំង​២​ពិតជា​ព្រមព្រៀង​គ្នា​បែប​នេះ ដោយ​ប្រាកដប្រជា​គឹ​ប្រសិនបើ​ឱកាស​ហុច​ឲ្យ នោះ​លោក​ស្រី​អ៊ី​វ៉ា​ន​កា​នឹង​ឈរឈ្មោះ​ធ្វើ​ប្រធានាធិបតី​នា​ពេល​អនាគត​។ អ្នកកាសែត​រូប​នោះ​អះអាង​ថា​ស្ដ្រី​ប្រធានាធិបតី​ដំបូង​គេ របស់​សហរដ្ឋអាមេរិក មិនមែន​លោកស្រី​ហ៊ីល​ឡា​រី​គ្លិ​ន​តុ​ន​ឡើយ តែ​នឹង​គឹ​លោកស្រី​អ៊ី​វ៉ា​ន់​កា​ត្រាំ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ