ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិននឹកស្មានសួស វីហ្សា និង​ស្វាមីធ្វើពិធី​បង្កក់កូន​​ធំ​ដុំដល់់ម្លឹង!

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អ្នកគាំទ្រដែល​តែងតែ​តាមដាន​បណ្តាញ​សង្គម​របស់គូ​ស្វាមី-ភរិយា​ជា​អ្នកសិល្បៈ​ដូច​គ្នា​នោះ គឺ អ្នក​នាង សួ​ស វី​ហ្សា និង​លោក ថ​មមី ប្រាកដជា​បានដឹង​ពី​គូស្នេហ៍​មួយគូ​នេះជានិច្ចជាកាល​បង្ហាញ​ភាព​ថ្នាក់ថ្នម មើលថែ…

រាជធានី​ភ្នំពេញ​៖ អ្នកគាំទ្រដែល​តែងតែ​តាមដាន​បណ្តាញ​សង្គម​របស់គូ​ស្វាមី-ភរិយា​ជា​អ្នកសិល្បៈ​ដូច​គ្នា​នោះ គឺ អ្នក​នាង សួ​ស វី​ហ្សា និង​លោក ថ​មមី ប្រាកដជា​បានដឹង​ពី​គូស្នេហ៍​មួយគូ​នេះជានិច្ចជាកាល​បង្ហាញ​ភាព​ថ្នាក់ថ្នម មើលថែ និង​ផ្ដល់​ភាព​កក់ក្ដៅ​ទៅ​កាន់​កូនស្រី​ដំបូ​ងនៃចំណងដៃអាពាហ៍ពិពាហ៍របស់ពួកគេយ៉ាង​យកចិត្តទុកដាក់​បំផុត ។

ដោយឡែក គ្រាន់តែ​​កូនស្រីដំបូងរបស់អ្នកទាំងពីរឈ្មោះ ថង សាម៉ូលីណា បានឃើញពិភពលោកដ៏ស្រស់ស្អាតនេះបានត្រឹមតែ ​១ ខែ​ភ្លាម អ្នក​នាង​សួ​ស វី​ហ្សា និង​ស្វាមី បាន​រៀបចំ​ពី​ធី​បង្កក់​កូនស្រី យ៉ាង​អធិកអធម ជាមួយនឹង​ការ​រៀប​ដេ​គ័​រ​ផ្កា​ស្រស់​ និង​ល្អ​ប្រណីត​តែ​ម្ដង មើលឃើញ​ហើយ​គួរ​ស្ងើចសរសើរដល់ទឹកចិត្តអ្នកទាំងពីរ ចំពោះកូនស្រីសំណព្វ ​។


យ៉ាងណាមិញ គ្រាន់តែ​ឃើញ​កម្មវិធី​បង្កក់កូន​ស្រី​របស់​អ្នក​នាង សួស វីហ្សា និង​ថ​មមី មាន​សភាព​ធំដុំ​យ៉ាងនេះ បាន ធ្វើ​អោយ​មហាជន​និង​អ្នកគាំទ្រ​របស់​ទាំង​២ បាន​លើក​ឡើងថា នេះ​ក៏​ព្រោះតែ​ជា​កូន​ដំបូង ទើប​បានជា​ប្ដី​ប្រពន្ធ​មួយគូ​នេះ រៀបចំ​កម្មវិធី​បង្កក់​កូនស្រី​យ៉ាង​ធំដុំ​ដូច្នេះ​។


គួរ​បញ្ចា​ក់​ផង​ដែរ​ថា នេះ​មិនមែន​ជា​រឿង​មួយ​ដែល​ប្លែក​នោះ​ទេ ដែល​អ្នក​នាង សួ​ល វិ​ហ្សា និង​ស្វាមី​លោក ថ​មមី ធ្វើ​បែប​នេះ​ដើម្បី​ស្វា​មគ​ន៍​កូនស្រី ពីព្រោះ​តែ​កន្លង​មកនេះ អ្នក​ទាំង​២ តែងតែ​បង្ហោះ​រូបភាព​ជុំ​គ្រួសារ បង្ហាញ​នៅ​ស្នាមញញឹម​យ៉ាង​រីករាយ និង​មាន​ក្ដី​សុខ​ជា​សា​ធា​រៈ​ជា​ច្រើន​ផង​ដែរ​ ៕

កែសម្រួលដោយ