បើតាមការឈ្វេងយល់របស់ខ្ញុំអាចឆ្លើយបានថា ហេតុផលដែលប្រជាពលរដ្ឋខ្មែរមានជំនឿចំពោះព្រះពុទ្ធសាសនានោះ បើពោលដោយសង្ខេបគឺមានជំនឿថា ព្រះពុទ្ធសាសនាជាសាសនាប្រកបដោយហេតុផល ជាសាសនាប្រកាសនូវសេចក្តីពិតគឺសច្ចៈទាំង៤ ជាសាសនាប្រាប់ឲ្យលះបង់សេចក្តីអាក្រក់ ឲ្យធ្វើសេចក្តីល្អ ជាសាសនាដឹកនាំសត្តនិករឲ្យងាកចេញពីផ្លូវខុស ឲ្យដើរទៅរកផ្លូវត្រូវ ជាសាសនាជួយសត្វលោកឲ្យស្គាល់មធ្យោបាយដោះខ្លួន ឲ្យរួចផុតពីទុក្ខ ឲ្យបានសម្រេចដល់នូវសេចក្តីសុខក្សេមក្សាន្ត ។
ហេតុនោះទើបពលរដ្ឋខ្មែរភាគច្រើនជាអ្នកមានជំនឿជឿជាក់ចំពោះព្រះពុទ្ធសាសនា ហើយនាំគ្នាគោរពប្រតិបត្តិតាមពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធនៃយើងអស់កាលជារៀងរហូតមក ។
នេះជាជំនឿដែលពលរដ្ឋខ្មែរជឿជាក់លើព្រះពុទ្ធសាសនាថាជាសាសនាមានហេតុផល រកប្រយោជន៍ រកសេចក្តីសុខជូនសត្វលោកពិតប្រាកដ ។ សាន សារិន
ចែករំលែកព័តមាននេះ