ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាត់​ផ្លូវលំ​២​ខ្សែ​ក្នុង​ក្រុង​ក្រចេះ ជួស​ជុល​​ឡើង​​វិញ​

8 ខែ មុន
  • Kratié

ខេត្តក្រចេះ ៖ កំណាត់​ផ្លូវលំ​ក្រាលក្រួស​​ក្រហម​២​ខ្សែ ស្ថិត​ក្នុង​សង្កាត់​អូរ​ប្ញ​ស្សី ក្រុង​ក្រចេះ ត្រូវ​បាន​ជួសជុល​សាងសង់​រួចរាល​ជា​ស្ថាពរ ដោយ​ចាក់សាប​បេតុង​ថ្មី​ឡើង​វិញ​។ លោក ឈឺ​ន រិ​ទ្ធ…

ខេត្តក្រចេះ ៖ កំណាត់​ផ្លូវលំ​ក្រាលក្រួស​​ក្រហម​២​ខ្សែ ស្ថិត​ក្នុង​សង្កាត់​អូរ​ប្ញ​ស្សី ក្រុង​ក្រចេះ ត្រូវ​បាន​ជួសជុល​សាងសង់​រួចរាល​ជា​ស្ថាពរ ដោយ​ចាក់សាប​បេតុង​ថ្មី​ឡើង​វិញ​។

Picture

លោក ឈឺ​ន រិ​ទ្ធ ចៅសង្កាត់​អូរ​ប្ញ​ស្សី បានអោយ​ដឹង​តាម Page Facebok ឈ្មោះ Chheun Rith (​ឈឺ​ន រិ​ទ្ធ​) ថា កំណត់​ផ្លូវលំ​ពីរ​ខ្សែ​នេះ ខុស​ពី​សព្វមួយដង បាន​ប្រែក្លាយ​ពី​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម ទៅ​ជា​ថ្នល់​មាន​ផ្លូវ​បេតុង​ស្អាត​ល្អ សម្រាប់​អ្នក​ភូមិ​របស់​យើង ។ ពិសេស​ផ្លូវ​បេតុង​នេះ ស្ថិត​នៅ​ជាប់​នឹង​សាលារៀន និង​មណ្ឌល​សុខភាព​ទៀត​ផង ។

គម្រោង​នេះ​ជា​លើក​ដំបូង ស្ថិត​នៅ​ក្នុងភូមិ​ទាំង​ពីរ នៃ​សង្កាត់​អូរ​ប្ញ​ស្សី ក្រុង​ក្រចេះ ជា​កញ្ចប់​ថវិកា​អភិវឌ្ឍ​នៅ​ថ្នាក់​មូលដ្ឋាន​។

Picture

ពិតមែនតែ​ផ្លូវ​ទាំង​ពីរ​នេះ​នៅ​មាន​ប្រវែង​ខ្លី ហើយ​ទើបតែ​មាននៅ​ក្នុងភូមិ តែ​ការ​អភិវឌ្ឍ​មិន​បញ្ចប់​ត្រឹម​នេះនោះ​ទេ​។

ឆ្នាំ​ក្រោយ និង​ឆ្នាំ​ជា​បន្តបន្ទាប់​ទៀត ទាំង​រដ្ឋបាល​ខេត្ត ក្រុង និង​រដ្ឋបាល​សង្កាត់ គ្រោង​នឹង​បន្ត​គម្រោង​ផ្លូវ​បេតុង​បែប​នេះ ឱ្យ​បាន​ដល់​ក្នុងភូមិ​ទាំងមូល ក៏​ដូច​ជា​នៅ​តាម​បណ្តា​ភូមិ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​សង្កាត់​។

Picture

ដើម្បី​ភាព​ស្រស់​ស្អាត​ថ្មី​នៃ​ផ្លូវ​បេតុង​ទាំង​ពីរ​ខ្សែ​នេះ រដ្ឋបាល​សង្កាត់​អូរ​ប្ញ​ស្សី នឹង​មាន​គម្រោង​ជាមួយ​បងប្អូន ដែល​រស់នៅ​តាម​ដងផ្លូវ ធ្វើការ​បំពាក់​អំ​ពូ​ល​សូ​ឡា តាម​មុខ​ផ្ទះ​គ្រប់​ៗ​គ្នា ដើម្បី​បំភ្លឺ​ផ្ទះ​ផង និង​បំភ្លឺ​ផ្លូវ​បេតុង​ផង​​។

Picture
Picture
Picture
Picture
Picture