ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​ប្រុស ណា ខុន កាន់តែ​បង្ហាញ​ពី​ភាព​ផ្អែមល្ហែម​ជាមួយ​គ្រួសារ​ជា​សាធារណៈ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រោយ​ពី​បើកចំហ​យ៉ាង​ពេញទំហឹង​ពី​ទំនាក់​ទំ​នង​ស្នេហា បន្ទាប់​ពី​លាក់បាំង​ជីវិត​​​នៅ​ក្នុង​គ្រួសារ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ ស្រាប់តែ​តារា​សម្តែង​ប្រុស​លោក​ណា​ខុន និង​គូស្នេហ៍​កាន់តែ​បង្ហាញ​ភាព​ផ្អែមល្ហែម​កាន់តែ​ខ្លាំង​ជា​សាធារណៈ​នៅ​ក្នុង​បណ្តាញ​សង្គម។ ដោយឡែក ធ្លាប់តែ​ឃើញ​តារា​ប្រុស​រូប​នេះ បង្ហាញ​ពី​ជីវិត​គូស្នេហ៍​បស់​លោក ជាមួយនឹង​អ្នក​នៅ​ក្រៅ​រង្វង់​សិល្បៈ​កាន់តែ​ស៊ីជម្រៅ​តែ​២​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​កាល​ពេល​ថ្មី​ៗ​នេះ​លោក…

រាជធានី​ភ្នំពេញ​៖ ក្រោយ​ពី​បើកចំហ​យ៉ាង​ពេញទំហឹង​ពី​ទំនាក់​ទំ​នង​ស្នេហា បន្ទាប់​ពី​លាក់បាំង​ជីវិត​​​នៅ​ក្នុង​គ្រួសារ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ ស្រាប់តែ​តារា​សម្តែង​ប្រុស​លោក​ណា​ខុន និង​គូស្នេហ៍​កាន់តែ​បង្ហាញ​ភាព​ផ្អែមល្ហែម​កាន់តែ​ខ្លាំង​ជា​សាធារណៈ​នៅ​ក្នុង​បណ្តាញ​សង្គម។

ដោយឡែក ធ្លាប់តែ​ឃើញ​តារា​ប្រុស​រូប​នេះ បង្ហាញ​ពី​ជីវិត​គូស្នេហ៍​បស់​លោក ជាមួយនឹង​អ្នក​នៅ​ក្រៅ​រង្វង់​សិល្បៈ​កាន់តែ​ស៊ីជម្រៅ​តែ​២​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​កាល​ពេល​ថ្មី​ៗ​នេះ​លោក ណា​ខុន ស្រាប់​តែ​បង្ហាញ​បង្ហោះ​រូបភាព​ជាមួយនឹង​គូស្នេហ៍​សារ​ជា​ថ្មី ដោយនៅ​ក្នុង​នោះ​ក៏​មាន ក្មេង​ប្រុស​ម្នាក់​ទៀត ដែល​ទំនងជា​កូនប្រុស​គូស្នេហ៍​របស់​លោក​។

យ៉ាងណាមិញ អ្វី​ដែល​ធ្វើ​ឲ្យ​មហាជន​អ្នកគាំទ្រ និង​អ្នកលេង​បណ្តាញ​សង្គម កាន់តែ​មាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នោះ ពីព្រោះ​តែ​អ្នក​ទាំង​៣ បាន​ស្លៀក​ពាក់អាវ​គ្រួសារ មើលទៅ​ពិតជា​ផ្អែម​ល្ហែម​ខ្លាំង លើស​ពី​ពាក្យ​ថា គូស្នេហ៍​ទៅ​ហើយ និង​បាន​បង្ហាញ​នូវ​ស្នាមញញឹម​ចំពោះ​គ្នា​យ៉ាង​មាន​​ក្ដី​សុខ ដូច​ស្នេហា​បែប​ចាស់ទុំ​បាន​ផង​ដែរ​។

គួរ​បញ្ជា​ក់​ផង​ដែរ​ថា ចាប់តាំងពី​បង្ហាញ​ពី​ទំនាក់ទំនង​ស្នេហា និង​មិន​ខ្លាច​បាត់បង់​ប្រជាប្រិយភាព​រួច​​មក មហាជន​សង្កេត​ឃើញ​ថា ការងារ​នៅ​ក្នុង​សិល្បៈ​របស់​តារា​ប្រុស​រូប​នេះ​នៅ​តែ​មាន​ទីផ្សារ​សិល្បៈ ជាមួយនឹង​ទទួល​បានការ​គាំទ្រ​ជា​ច្រើន​ពី​សំណាក់​ហ្វេ​ន​ៗ​ផង​ដែរ​៕

កែសម្រួលដោយ