ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​​ប្រធានា​ធិ​បតី​​​​​មិន​ផ្អែក​លើ​​ទទួល​​សំឡេង​ច្រើន​ទេ ​តែ​​ផ្អែក​លើ​​​​មហា​​អ្នកបោះឆ្នោត​ចាប់​ពី​​២៧០​ទៅ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ លោក​ដូ​ណា​ល់ ​ត្រាំ ​និង​លោក​ចូ​បៃ​ដេ​ន បាន​ប្រកួតប្រជែង​គ្នា​ក្នុង​ការ​បោះ​ឆ្នោត​​នា​ថ្ងៃ​ទី​៣ ខែ​​វិច្ឆិកា ឆ្នាំ​២០២០ ក្រោយ​បញ្ចប់​យុទ្ធនាការ​ឃោសនា ដ៏​ក្ដៅ​គគុក​ដោយសារ​ការ​​ឆ្លង​រាលដាល​នៃ​វីរុស…

សហរដ្ឋអាមេរិក ៖ លោក​ដូ​ណា​ល់ ​ត្រាំ ​និង​លោក​ចូ​បៃ​ដេ​ន បាន​ប្រកួតប្រជែង​គ្នា​ក្នុង​ការ​បោះ​ឆ្នោត​​នា​ថ្ងៃ​ទី​៣ ខែ​​វិច្ឆិកា ឆ្នាំ​២០២០ ក្រោយ​បញ្ចប់​យុទ្ធនាការ​ឃោសនា ដ៏​ក្ដៅ​គគុក​ដោយសារ​ការ​​ឆ្លង​រាលដាល​នៃ​វីរុស ​COVID-19 និង​ក្នុង​កាលៈទេសៈ​មួយ​ដែល​ក្នុង​សង្គម​អា​មេ​រិ​ក​កំពុង​មានការ​ប្រកាន់បក្ស​ពួ​ក​ខ្លាំង​បំផុត​។

ដើម្បី​បាន​ឈ្នះ​ឆ្នោត ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ ឬ​គូប្រជែង​នៃ​គណបក្ស​ប្រជា​ធិប​តេយ្យ ត្រូវ​ទទួល​បាន​មហា​អ្នកបោះឆ្នោត ​GRANDS ELECTEURS យ៉ាង​តិ​ត​២៧០ ក្នុង​ចំណោម​​មហា​អ្នកបោះឆ្នោត​ទាំង​៥៣៨​រួប ដែល​សមាជិក​នៃ​មហា​អ្នកបោះឆ្នោត ត្រូវ​បាន​កំណត់​ជា​​ពិសេស​ទៅ​តាម​ចំនួន​ប្រជាជន​នៃ​រដ្ឋ​នី​មួយ​ៗ​។

ប្រព័ន្ធ​ពិសេស​នេះ ​ផ្ដល់​សារសំខាន់​លើ​បណ្ដា​រដ្ឋ​គន្លឹះ​ហៅ​រដ្ឋ​ SWING STATES​។ ក្នុង​រដ្ឋ​ទាំង​នោះ​​ទាំង​ពួក​អ្នក​សាធារណរ​ដ្ឋ្ ទាំង​ពួក​អ្នក​ប្រជាធិបតេយ្យ ពុំ​មាន​មូលដ្ឋាន​ឃោសនាបោះឆ្នោត គ្រប់គ្រាន់​ឡើយ​។ រដ្ឋ​គន្លឹះ​ទាំងនោះ​មាន​រដ្ឋ​ផ្ល​រី​ដា មី​ជី​ហ្គេ​ន ផេ​ន​ស៊ី​ល​វេ​នៀ អូ​ហៃ​យូ វី​ស្កុន​ស៊ីន ការ៉ូ​លី​ន​ខាងជើង តិច​សាស់ និង​អា​រី​ហ្សូ​ណា​។

ខាងក្រោម​នេះ គឺ​​ជា​ចំនួន​មហា​អ្នកបោះឆ្នោត​ដែល​មាននៅ​តាម​រដ្ឋ​នីមួយ​ៗ​របស់​អា​មេ​រិ​ក ៖

១-រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​ មាន​មហា​អ្នកបោះឆ្នោត​៥៥,
២-រដ្ឋ​តិច​សាស់​៣៨,
៣-រដ្ឋ​ញូ​វ​យ៉​ក​២៩,
៤-រដ្ឋ​ផ្ល​រី​ដា​២៩,
៥-រដ្ឋ​អ៊ី​លី​ណ​យ​២០,
៦-រដ្ឋ​ផេ​ន​ស៊ី​ល​វេ​នៀ​២០,

៧-រដ្ឋ​អូ​ហៃ​យូ​១៨,
៨-រដ្ឋ​ច​ច​ជៀ​១៦,
៩-រដ្ឋ​មី​ជី​ហ្គេ​ន​១៦,
១០-រដ្ឋ​ការ៉ូ​លី​ន​ខាងជើង​១៥,
១១-រដ្ឋ​ញូ​វ​ចឺ​ស៊ី​១៤,
១២-រដ្ឋ​វៀជី​នៀ​១៣,
១៣-រដ្ឋ​វ៉ា​ស៊ិន​តោន​១២,

១៤-រដ្ឋ​អា​រី​ហ្សូ​ណា​១១,
១៥-រដ្ឋ​អ៊ី​ន​ឌី​យ៉ា​ណា​១១,
១៦-រដ្ឋ​ម៉ា​សាជូ​សេត​១១,
១៧-រដ្ឋ​តេន​នេ​ស៊ី​១១,
១៨-រដ្ឋ​មី​នី​សូ​តា​១០,
១៩-រដ្ឋ​មី​សូ​រី​១០,
២០-រដ្ឋ​ម៉ា​រី​ឡែ​ន​១០,
២១-រដ្ឋ​វី​ស្កុន​ស៊ីន​១០,

២២-រដ្ឋ​អា​ឡា​បា​ម៉ា​៩,
២៣-រដ្ឋ​ការ៉ូ​លី​ន​ខាងត្បូង​៩,
២៤-រដ្ឋ​កូ​ឡូ​រ៉ា​ដូ​៩,
២៥-រដ្ឋ​កេ​ន​ទុក​គី​៨,
២៦-រដ្ឋ​ល្វី​ហ្សា​ណា​៨,
២៧-រដ្ឋ​ខេន​នេ​ធី​ខេត​៧,
២៨-រដ្ឋ​កូ​ក្លា​ហូ​ម៉ា​៧,

២៩-រដ្ឋ​អូ​រី​ហ្គោ​ន​៧,
៣០-រដ្ឋ​អា​កាន់​សាស់​៦,
៣១-រដ្ឋ​អៃ​យូ​វ៉ា​៦,
៣២-រដ្ឋ​កាន់​សាស់​៦,
៣៣-រដ្ឋ​មី​ស៊ី​ស៊ី​ពី​៦,
៣៤-រដ្ឋ​នេ​វ៉ា​ដា​៦,
៣៥-រដ្ឋ​អ៊ូ​តា​ហ៍​៦,

៣៦-រដ្ឋ​នេ​ប្រា​ស្កា​៥,
៣៧-រដ្ឋ​ញូ​វ​ម៉ិ​ក​ស៊ិ​ក​៥,
៣៨-រដ្ឋ​វៀជី​នៀ​ខាងលិច​៥,
៣៩-រដ្ឋ​ហា​វៃ​៉​៤,
៤០-រដ្ឋ​អ៊ី​ដា​ហូ​៤,
៤១-រដ្ឋ​មេន​៤,
៤២-រដ្ឋ​ញូ​វ​ហាម​ភៀ​៤,
៤៣-រដ្ឋ​រ៉ូ​ដ​អៃ​ឡែ​ន​៤,

៤៤-រដ្ឋ​អា​ឡា​ស្កា​៣,
៤៥-រដ្ឋ​ដឺ​ឡា​វ៉ា​៣,
៤៦-រដ្ឋ​វ៉ា​ស៊ិ​ន​តោន​៣​,
៤៧-រដ្ឋ​ម៉ុង​តា​ណា​៣,
៤៨-រដ្ឋ​ដា​កូតា​ខាងជើង​៣,
៤៩-រដ្ឋ​ដា​កូតា​ខាងត្បូង​៣,
៥០-រដ្ឋ​វ័​រ​ម៉ុង​៣,
៥១-រដ្ឋ​វី​អូ​មី​ញ​៣៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ