ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​ស្រីសោម ស្រី​នាថ រៀបរាប់​ទាំង​អួល​ដើម​.ក​​ក្រោយរ៉ាប់រងតួនាទី៣ធំៗ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារាសម្តែងនិងបង្ហាញម៉ូដស្រីល្បីឈ្មោះមួយដូង គឺកញ្ញា ​សោម ស្រី​នាថ ថ្មីៗនេះបានទម្លាយឲ្យមហាជនបានដឹងនូវអ្វីដែលនាងបានសន្យាជាមួយស្ត្រីមួយរូបដែលនាងគោរពស្រលាញ់បំផុត ដោយនាងត្រូវបំពេញតួនាទីធំៗនិងសំខាន់ចំនួនបី ដែលស្ត្រីមួយចំនួនពិតជាមិនអាចធ្វើបាននោះទេ តែស្រីស្រស់រូបនេះបានបង្ហាញឲ្យមហាជនបានឃើញថានាងពិតជាធ្វើនូវតូនាទីធំៗ៣នេះបានយ៉ាងល្អ ។…

រាជធានី​ភ្នំពេញ​៖ តារាសម្តែងនិងបង្ហាញម៉ូដស្រីល្បីឈ្មោះមួយដូង គឺកញ្ញា ​សោម ស្រី​នាថ ថ្មីៗនេះបានទម្លាយឲ្យមហាជនបានដឹងនូវអ្វីដែលនាងបានសន្យាជាមួយស្ត្រីមួយរូបដែលនាងគោរពស្រលាញ់បំផុត ដោយនាងត្រូវបំពេញតួនាទីធំៗនិងសំខាន់ចំនួនបី ដែលស្ត្រីមួយចំនួនពិតជាមិនអាចធ្វើបាននោះទេ តែស្រីស្រស់រូបនេះបានបង្ហាញឲ្យមហាជនបានឃើញថានាងពិតជាធ្វើនូវតូនាទីធំៗ៣នេះបានយ៉ាងល្អ ។

កន្លងមកបើទោះបីជានាងទទួលនូវអំរែកធំៗទាំងបីក៏ពិតមែន ហើយបើ​ទោះបីជានាងរវល់នឹងការងារ​សិល្បៈយ៉ាងណាក៏ដោយ ក៏​តារា​ស្រី​រូប​សម្រស់​ស្រស់​សោភា​រូប​នេះ មិន​ដែល​បង្ហាញ​ពី​អារម្មណ៍​ថាហត់នឿយ ឬលំបាកយ៉ាងណានោះទេ ។

តែថ្មីៗនេះ កញ្ញា ​សោម ស្រី​នាថ បានទម្លាយចេញនូវការលំបាក ការតស៊ូ ជាច្រើនក្នុងការបំពេញតួនាទីធំៗទាំង៣ ជាពិសេសគឺការបំពេញតាមសន្យាដែលនាងបានធ្វើចំពោះមុខម្តាយរបស់នាង មុនពេលអ្នកម្តាយលាចាកលោកទៅនោះ ។ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី ៣ ខែ​វិ​ច្ជ​កា ឆ្នាំ​២០២០​កន្លង​ទៅ កញ្ញា សោម ស្រី​នាថ បានបង្ហាញ​អារម្មណ៍​នៅ​ក្នុង​ចិត្ត និង​រៀបរាប់​ទាំង​អួល​ដើម​ក ពី​ជី​វិត​ស្ត្រីវ័យក្មេងមួយរូប ដែលត្រូវ​ទទួល​រ៉ាប់រង​មើលថែ​ប្អូនប្រុស​២​នាក់ អោយ​ទទួល​បាន​ភាព​កក់ក្តៅ បន្ទាប់​ពី​អ្នក​ម្តាយ​លាចាក​លោក​ទៅ​។

ដោយនៅ​ក្នុង​សោម ស្រី​នាថ បាន​រៀបរាប់​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា «ខ្ញុំ​ធ្លាប់​បាន​សន្យា​និង​ស្ត្រី​កំសត់​ម្នាក់​មុន​ពេល​គាត់​ស្លាប់ ថា​និង​មើលថែ​ក្មេង​ប្រុស​ទាំង​ពីរ​នាក់​នេះ​អោយ​ដូច​គាត់​មើលថែ ទំនួល​ខុស​ត្រូវ ក្លាយជា​ឳ​ពុក​គេ​ផង ម្តាយ​គេ​ផង បងស្រី​គេ​ផង មិត្ត​គេ​ផង ដើម្បី​អោយ​ពួក​គាត់​មាន​ភាព​កក់ក្តៅ មិន​មាន​អារ​ម្ម​ណ៏​ឯកា ពេល​ខ្លះ​ក៏​គេង​យំ​។ ពេល​ខ្លះ​ក៏​គេង​ញញឹម​មើល​មុខ​ពួក​គាត់​ទាំង​ពីរ ជីវិត​ពួក​យើង​បី​នាក់​បងប្អូន​ឆ្លងកាត់​អ្វីខ្លះ​មាន​តែ​ពួក​យើង​បានដឹង ក្តី​ស្រលាញ់​ដែល​ខ្ញុំ​មាន​ចំពោះ​គាត់​មិន​អាច​កាត់ថ្លៃ ដឹង​ត្រឹម​ថា​ពួក​គេ​ជា​ចំនែក​នៃ​ជីវិត​ខ្ញុំ ជា​ចំនែក​នូវ​ស្នាមញញឹម ការ​តស៊ូ កំលាំងចិត្ត​ដ៏​ធំ​ក្នុង​ជីវិត​ខ្ញុំ​។ អរគុណ​សំរាប់​អ្នក​ទាំង​ពីរ​ដែល​តែងតែ​ជា​ក្មេង​ល្អ ស្រលាញ់ មើលថែ​បងស្រី​ម្នាក់​នេះ គ្រប់ពេលវេលា »​។

គួរ​បញ្ជាក់​ផង​ដែរ បើ​ទោះ​ការងារ​សិល្បៈ របស់​នាង​ហាក់​មាន​ភាព​មមាញឹក យ៉ាង​ខ្លាំង នឹង​ទទួល​បាន​ភាព​ជោគជ័យ​ក៏​ដោយ តែតារាស្រីរូបនេះពិតជារឹងមាំនិងដើរតួនាទីជាម្តាយ ជាឪពុក និងជាបងស្រីមួយរូប ដ៏ល្អក្នុងការមើលថែ ចិញ្ចឹមបីបាច់និងទំនុកបំរុងប្អូនប្រុសទាំងពីរ ចាប់តាំងពី​ម្ដាយ​របស់​នាង​បាន​ស្លាប់​ដោយសារ​ជំងឺមហារីក កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ហើយ​តាម​រយៈ​ខ្លឹមសារ​ទាំងនេះ​ផង​ដែរ ក៏​មាន​មិត្ត​អ្នកសិល្បៈ និង ហ្វេ​ន​ៗ​ដែល​ស្រលាញ់​គាំទ្រ​រូប​នាង បាន​ចូល​មក​ខ​មិន លើក​ទឹកចិត្តឲ្យស្រីស្រស់រូបនេះបន្តដំណើរទៅមុខដោយក្តីសង្ឃឹមផងដែរ ៕

កែសម្រួលដោយ