ក្រុមហ៊ុន ហ្វាន់ អេនធើធិនម៉ិន សម្ពោធក្រុមចម្រៀងនារីកម្ពុជា “FGG” ជាផ្លូវការ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ហ្វាន់ អេនធើធិនម៉ិន (FUN Entertainment) បានរៀបចំកម្មវិធីសម្ពោធក្រុមចម្រៀងនារីកម្ពុជា “FGG” រួមជាមួយបទចម្រៀងដែលជាស្នាដៃនិពន្ធថ្មីរបស់ក្រុមហ៊ុន ដែលមានចំណងជើង “HEART BEAT” បានដាក់ចេញជាផ្លូវការដោយជោគជ័យ នៅផ្សារទំនើបអ៊ីអន ម៉ល សែនសុខ (ជាន់ផ្ទាល់ដី) នៅយប់ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២០កន្លងទៅនេះ ។

កម្មវិធីសម្ពោធនេះធ្វើឡើង គឺដើម្បីឆ្លុះបញ្ចាំងអោយឃើញថា ក្រុមហ៊ុន ហ្វាន់ អេនធើធិន ម៉ិន បានយកចិត្តទុកដាក់ក្នុងការចូលរួមពង្រឹងវិស័យសិល្បៈ និងចម្រៀងរបស់ជាតិ អោយកាន់តែមានគុណភាពល្អបន្ថែមទៀត ។ ជាពិសេសក្រុមហ៊ុន បានផ្តោតខ្លាំងបំផុតគឺ ការនិពន្ធនូវទំនុកចម្រៀងដែលជាស្នាដៃថ្មី មិនមានការថតចម្លង ឬយកលំនាំតាមពីបរទេស ទាំងសាច់ភ្លេង និងក្បាច់រាំ ។

មួយវិញទៀត ក្រុមហ៊ុនចង់ជំរុញឲ្យក្រុមចម្រៀងនារីកម្ពុជាយើង ដែលមានឈ្មោះថា “FGG” ទទួលបាននូវឱកាសក្នុងការបញ្ចេញសមត្ថភាព ក៏ដូចជាទេពកោសល្យ ក្នុងការសម្ដែង ច្រៀង និងរាំ នៅលើឆាក ដើម្បីទទួលបាននូវការគាំទ្រ ស្រឡាញ់ និងរាប់អានពីទស្សនិកជន ក៏ដូចជាមហាជនផងដែរ ។

នាឱកាសនោះផងដែរ អ្នកនាង សំណាង ពុទ្ធានី តំណាងឲ្យ ក្រុមហ៊ុន ហ្វាន់ អេនធើធិន ម៉ិន បានថ្លែងថា «មានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានឃើញនូវសមិទ្ធ ផលថ្មីរបស់ក្រុមហ៊ុនបានលេចចេញជារូបរាង ជាមួយនឹងក្រុមចម្រៀងនារីកម្ពុជា “FGG” រួមនឹងទំនុកនិពន្ធបទចម្រៀងថ្មីរបស់ក្រុមហ៊ុន ដែលមានចំណងជើងថា “HEART BEAT”» ។

អ្នកនាងបានបន្តថា ក្រុមចម្រៀងនារីកម្ពុជា “FGG” ដែលពួកគាត់បានខិតខំ ហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ ដោយមានការរួមចំណែករបស់លោកគ្រូ LOON ដោយគាត់បានខិតខំទាំងកាយ នឹងចិត្តដើម្បីបំបែកនូវក្បាច់រាំ ដល់ក្រុមចម្រៀងនារីកម្ពុជារបស់យើង រហូតធ្វើអោយក្រុមចម្រៀងមួយនេះ ទទួលបានសមត្ថភាពក្នុងការសំដែង នៅក្នុង MV នឹងនៅតាមកញ្ចក់ទូរទស្សន៍បាយ័នកាលពីថ្ងៃទី ២៤ ខែតុលា កន្លងមកនេះ ។ បើ សិនជាពុំមានការចូលរួមពីអ្នកទាំងអស់គ្នានោះទេ យើងទាំងអស់គ្នាក៏ពុំអាចមានព្រឹត្តិការណ៏នេះកើតឡើងផងដែរ ។

សូមជម្រាបជូនថា ការសម្ពោធកម្មវិធីនេះផងដែរក៏មាន ការអញ្ជើញចូលរួម ពីសំណាក់ភ្ញៀវកិត្តិយស ដោយវត្តមានរបស់លោកជំទាវ កុច មារតី អគ្គនាយករងទូរទស្សន៍ជាតិកម្ពុជា ព្រះនាងតូច នរោត្តម ចេនណា អ្នកនាង អ៊ីង ស៊ែរ អគ្គនាយិការ ក្រុមហ៊ុន ហ្វាន់ អេនធើធិនម៉ិន អ្នកនាង សំណាង ពុទ្ធានី តំណាងក្រុមហ៊ុន ហ្វាន់ អេនធើធិនម៉ិន និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈ នឹងគ្រប់គ្រងផ្នែកប្រព័ន្ធផ្សព្វផ្សាយសង្គម ។

លោកជំទាវ កុច មារតី អគ្គនាយករងទូរទស្សន៏ជាតិកម្ពុជា បានថ្លែងថា «ក្នុងនាមតំណាងឱ្យលោកអគ្គនាយកទូរទស្សន៏ជាតិកម្ពុជា នាងខ្ញុំសូមអបអរសាទរយ៉ាងខ្លាំង នៃការសម្ពោធបទចំរៀងនិពន្ធថ្មី និងការបង្ហាញជាផ្លូវការរបស់ក្រុមចម្រៀងនារីកម្ពុជា “FGG” ។ វាពិតជាមានសារសំខាន់ខ្លាំងណាស់ ដែលក្រុមហ៊ុន ហ្វាន់ អេនធើធិនម៉ិន បានប្រារព្វក្នុងថ្ងៃនេះ មិនត្រឹមតែបានបង្ហាញអំពីសម្រស់ដ៏ស្រស់ស្អាតរបស់ក្រុមតារាចំរៀងនោះទេ ប៉ុន្តែក៏បានបង្ហាញពីសមត្ថភាព និងទេព្យកោសល្យរបស់នារីកម្ពុជាដែលមានសមត្ថភាពតែងនិពន្ធទំនុកច្រៀង រួមទាំងក្បាច់រាំដែលជាស្នាដៃថ្មីមិនយកលំនាំ ឬចំលងតាមបរទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបើកឱកាសឱ្យយុវនារីកម្ពុជាដែលមាននិស្ស័យ ចំណង់ចំណូលចិត្តលើវិស័យសិល្បៈបានចូលរួម និងសម្រេចក្តីប្រាថ្នារបស់ខ្លួន ដើម្បីអភិរក្សវប្បធម៌ប្រពៃណីរបស់កម្ពុជា និងបង្ហាញឱ្យពិភពលោកបានឃើញ បានស្គាល់នូវប្រពៃណីទំនៀមទំលាប់ខ្មែរយើងកាន់តែទូលំទូលាយ និងស្ថិតស្ថេរគង់វង្សតរៀងទៅ» ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ហ្វាន់ អេនធើធេនម៉ិន ត្រូវបានបង្កើតឡើងនាដើមឆ្នាំ២០២០ នឹងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីងគ្រុប ផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនបានប្រារព្ធនូវកម្មវិធីជ្រើសរើស «ធីតាឯកសង្រ្កាន្ត» ដែលជាសមិទ្ធិផលដ៏ជោគជ័យ នឹងមានមោទនភាពមួយរបស់ក្រុមហ៊ុន ហ្វាន់ អេនធើធិនម៉ិន កាលពីខែមេសា ឆ្នាំ ២០២០កន្លងទៅនេះ ។ ដោយមានការចូលរួមដាក់ពាក្យពីបេក្ខនារីទូទាំងប្រទេសរាប់ពាន់នាក់ ហើយអ្វីជាពិសេសទៅទៀតនោះ ក្រុមហ៊ុនទទួលបានការចូលរួមសហការ នឹងគាំទ្រយ៉ាងពេញទំហឹងពីក្រសួងព័ត៌មាន និងអគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជាផងដែរ ។

ក្រៅពីសកម្មភាពចូលរួមលើកស្ទួយនូវវប្បធម៌ជាតិ នឹងវិស័យសិល្បៈជាតិ ក្រុមហ៊ុនក៏បានរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៏សង្គម ដើម្បីផលប្រយោជន៏សាធារណៈតាមរយៈការធ្វើសប្បុ រសធម៌ ដើម្បីជួយកាត់បន្ថយនូវការរីករាលដាលជំងឺកូវីដ-១៩ កន្លងទៅ ។ ជាមួយគ្នានេះផងដែរ សកម្មភាពមនុស្សធម៌របស់ក្រុមហ៊ុន ព្រីនស៏ ហូលឌីងគ្រុប ក៏បានផ្តល់នូវជំនួយជាថវិកាចំនួន ៥០ម៉ឹនដុល្លារសហរដ្ឋអាមេរិក និងគ្រឿងឧបភោគ បរិភោគ ដែលគិតជាទឹកប្រាក់ចំនួន ៧៥,០០០ដុល្លារអាមេរិក ដើម្បីជួយដល់ប្រជាជនដែលកំពុងរងគ្រោះដោយបាតុភូតធម្មជាតិទឹកជំនន់ ។

មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០ ក្រុមហ៊ុន ព្រីនស៏ គឺនៅតែបន្តរសកម្មភាពមនុស្សធម៌ដោយ ឧបត្ថម្ភថវិកាចំនួន ៥៨, ០០០ដុល្លារអាមេរិក ផ្តល់ជូនដល់អគ្គស្នងការដ្ឋាននគរបាលជាតិ សម្រាប់ទិញគ្រឿងឧបភោគ បរិភោគ ដើម្បីចុះជួយជន រងគ្រោះដែលកំពុងជួបប្រទះនូវបាតុភូតធម្មជាតិគ្រោះទឹកជំនន់ ។

នៅក្នុងកម្មវិធីសម្ពោធនេះផងដែរក៏មានតារាកិត្តិយសប្រចាំប្រទេសកម្ពុជាជាច្រើនរូប ដូចជាពិធីករ និងពិធីការនីដ៏មានប្រជាប្រិយភាព កញ្ញា ជីមមី ម៉េង និងលោក ទ្រី ដារ៉ាវុធ កញ្ញា រឿន ណាត បវកញ្ញាចក្រវាល ២០១៨ ប្រចាំកម្ពុជា, យុវជនសុឆន្ទៈ ធុច សាឡិ តារាបង្ហាញម៉ូតកម្ពុជា កញ្ញា កែ ច័ន្ទកេសី តារា TiK ToK ដ៏ល្បីឈ្មោះ សុខ លីន លោក ផាត់ តាផូ និងសិល្បៈករ សិល្បៈការនី ជាច្រើនរូបទៀត ៕ អត្ថបទសហការ
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមក ៖ 099 559 099 ឬអ៊ីម៉ែល៖ firstunitenetwork.entertainment@gmail.com
ចែករំលែកព័តមាននេះ