ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​ក្រ​ឡេក​​មើល​ភាព​ខុស​គ្នា​របស់​​ប្រុស​​ស្អាត រតនៈ វិសិដ្ឋ កាលពី​១១​ឆ្នាំ​មុន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បើ​ទោះបីជា​វ័យ​កាន់តែ​ជ្រៅ​ក៏​ពិតមែន ប៉ុន្តែ​រូប​សម្រស់​ស្រស់​សង្ហា​រ​របស់​តារា​ចម្រៀង និង​សម្តែង លោក រតនៈ វិសិដ្ឋ គឺ​កាន់តែ​ស្រស់​សង្ហា​រ​ និង​ទទួល​បាន​ភាព​ទាក់ទាញ​យ៉ាង​​ខ្លាំង រហូត​ធ្វើ​អោយ​តារា​ប្រុស​រូប​នេះ​បង្ហាញ​ពី​រូបរាង​របស់​ខ្លួន​កាលពី​ទើបតែ​ចូល​សិល្បៈ​ដំបូង​។…

រាជធានី​ភ្នំពេញ​៖ បើ​ទោះបីជា​វ័យ​កាន់តែ​ជ្រៅ​ក៏​ពិតមែន ប៉ុន្តែ​រូប​សម្រស់​ស្រស់​សង្ហា​រ​របស់​តារា​ចម្រៀង និង​សម្តែង លោក រតនៈ វិសិដ្ឋ គឺ​កាន់តែ​ស្រស់​សង្ហា​រ​ និង​ទទួល​បាន​ភាព​ទាក់ទាញ​យ៉ាង​​ខ្លាំង រហូត​ធ្វើ​អោយ​តារា​ប្រុស​រូប​នេះ​បង្ហាញ​ពី​រូបរាង​របស់​ខ្លួន​កាលពី​ទើបតែ​ចូល​សិល្បៈ​ដំបូង​។

ដោយឡែក​កាលពី​ពេល​ថ្មី​ៗ​នេះ លោក រតនៈ វិសិដ្ឋ ស្រាប់តែ​បង្ហាញ​រូបភាព​របស់​ខ្លួន តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​១១ ឆ្នាំ​មុន បង្ក​ភាព​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​មហាជន រហូត​ធ្វើ​អោយ​អ្នកគាំទ្រ​លាន់មាត់​លើក​ឡើង​ថា មើល​សឹងតែ​មិន​ស្គាល់​ថា​ជា​រូបភាព​របស់​តារា​សម្តែង រតនៈ វិសិដ្ឋ នោះ​ទេ​។

នេះ​ក៏​ព្រោះតែ​បើសិនជា​ប្រៀបធៀប​រូបរាង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ តារា​ប្រុស​រាង​ខ្ពស់ស្រឡះ​រូប​នេះ ហាក់​មាន​សាច់ដុំ និង​រូបរាង​ស្រស់​សង្ហារ ជាង​មុន​ជាមួយនឹង​សាច់​សខ្ចី មិន​ចាញ់​ស្រី​ៗ​ប៉ុន្មាន​ឡើយ រហូត​ធ្វើ​អោយ​លោក​រតនៈ វិសិដ្ឋ តែងតែ​បង្ហាញ​រូបភាព​សិច​ស៊ី មាន​សាច់ដុំ​ទាំង កង់​ៗ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ជា​ច្រើន​លួច​សរសើរ និង ចង់បាន​រូបរាង​ទាក់ទាញ​ដូច​លោក​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​ទោះបីជា​ចូល​នៅ​ក្នុង​សិល្បៈ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ក៏​ពិតមែន ប៉ុន្តែ​តារា​ប្រុស​រូប​នេះ​នៅ​តែ​មាន​ប្រជាប្រិយភាព​មួយ​រូប​ក្នុង​វិស័យ​សិល្បៈ រហូត​ធ្វើ​អោយ​លោក​តែង​តែ​ទទួល​បាន​តំណែង​ជា​ពិធីករ​ប្រុស​នៅ​ក្នុង​កម្មវិធី​ជា​ច្រើន​នា​ពេល​បច្ចុប្បន្ន​នេះ ៕

កែសម្រួលដោយ