ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់លក្ខណ៍​ត្រឹម​ឆ្កែ​ព្រុស ម្ចាស់​លឺ​ក៏​ភ្ញាក់​ឡើង​ឃើញ​រាយការណ៍​តែ​ម្តង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​គាស់​បន្ទប់​ជួល មួយ​កន្លែង​លួច​យក​ទ្រព្យសម្បត្តិ​ទាំង​យប់ ប៉ុន្តែ​ខណៈ​ពេល​កំពុង​រើ​កកាយ​នៅ​ក្នុង​បន្ទប់ បែរជា​មក​អស់លក្ខណ៍​ត្រឹម​ឆ្កែ​ព្រុស​ខ្លាំង​យ៉ាង​រន្ថើន​ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​ជួល​មានការ​សង្ស័យ​ក៏​បាន​ចេញ​ទៅ​មើលឃើញ រួច​ក៏​ប្ដឹង​ឲ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ចុះ​ទៅ​ឃាត់ខ្លួន​តែ​ម្ដង ។ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​គាស់​បន្ទប់​ជួល មួយ​កន្លែង​លួច​យក​ទ្រព្យសម្បត្តិ​ទាំង​យប់ ប៉ុន្តែ​ខណៈ​ពេល​កំពុង​រើ​កកាយ​នៅ​ក្នុង​បន្ទប់ បែរជា​មក​អស់លក្ខណ៍​ត្រឹម​ឆ្កែ​ព្រុស​ខ្លាំង​យ៉ាង​រន្ថើន​ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​ជួល​មានការ​សង្ស័យ​ក៏​បាន​ចេញ​ទៅ​មើលឃើញ រួច​ក៏​ប្ដឹង​ឲ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ចុះ​ទៅ​ឃាត់ខ្លួន​តែ​ម្ដង ។
ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ខាងលើ ឈ្មោះ ឌៀ​ម ដា​រី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ នគរបាល​ដកហូត​បាន​ឧបករណ៍​សម្រាប់​ឆ្កឹះ​សោរ​១,​កន្ត្រៃ​១,​សោរ​ចង្កឹះ​សម្រាប់​មួល​ដោះ​ខ្ចៅ​១​ដើម ,​កូនសោរ​៣,​និង​ទូរស័ព្ទ​១​គ្រឿង ។ ចំណែក​ម្ចាស់​បន្ទប់​ជួល​ខាងលើ​ឈ្មោះ ជា ផ​ល្លី ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ស្នាក់​នៅ​ទីតាំង​កន្លែង​កើតហេតុ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជនសង្ស័យ​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​គាស់​បន្ទប់​ជួល​ដែល​ប្រជាពលរដ្ឋ​ជួល​ស្នាក់​នៅ ហើយ​មិន​បាន​នៅ​ជាប់រវល់​ទៅ​ក្រៅ​ដោយ​ចាក់សោរ​ទ្វារ​បន្ទប់​នោះ​ចោល ខណៈនោះ​ឆ្កែ​បាន​ព្រុស​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​ជួល​សម្រាក​នៅ​ក្នុងផ្ទះ​ក្បែរ​បន្ទប់​ជួល​ខាងលើ​មានការ​សង្ស័យ ។

ពេល​នោះ​បុរស​ជា​ម្ចាស់ផ្ទះ​ជួល​ក៏​បាន​ក្រោក​ដើរទៅ​មើល ស្រាប់តែ​ឃើញ​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ក៏​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​ចុះ​ទៅ​ឃាត់ខ្លួន​នាំ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ