ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​​ថៃ​២​នាក់​បើក​ត្រាក់ទ័រ​ដឹក​ស្មៅ​ក្បែរ​ព្រំដែន​​កិនចំ​​មីនតោន​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ បុរសជា​​ជនជាតិ​ថៃ​​ចំនួន២​នាក់​បាន​​បើក​ត្រាក់ទ័រ​ដឹក​ស្មៅ​ក្បែរ​ព្រំដែន​ ​ស្រាប់តែ​កិនចំ​​មីនតោន​ បណ្តាល​ឱ្យ​​ផ្ទុះបាត់បង់ជីវិត​​ទាំង​ពីរ​នាក់​ ។​ ហេតុការណ៍​ខាងលើនេះ​បាន​​កើតឡើង​​កាលពី​​វេលា​ម៉ោង​១និង​៥២​នាទី​រសៀល​​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២០​ នៅ​ចំណុច​ព្រំដែន​ត្រង់​បង្គោល​​ឡាក់​លេខ​៤៣​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ បុរសជា​​ជនជាតិ​ថៃ​​ចំនួន២​នាក់​បាន​​បើក​ត្រាក់ទ័រ​ដឹក​ស្មៅ​ក្បែរ​ព្រំដែន​ ​ស្រាប់តែ​កិនចំ​​មីនតោន​ បណ្តាល​ឱ្យ​​ផ្ទុះបាត់បង់ជីវិត​​ទាំង​ពីរ​នាក់​ ។​

ហេតុការណ៍​ខាងលើនេះ​បាន​​កើតឡើង​​កាលពី​​វេលា​ម៉ោង​១និង​៥២​នាទី​រសៀល​​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២០​ នៅ​ចំណុច​ព្រំដែន​ត្រង់​បង្គោល​​ឡាក់​លេខ​៤៣​ ត្រង់​ចំណុច​TA.៥៤៧.២៧៤​ ដែល​ឈម​នឹង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​​ ខេត្តបន្ទាយមានជ័យ ។

បុរសដែល​បាត់បង់ជីវិត​ទាំង​​​​២នាក់​ខាងលើនេះមិនស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែ​ដឹង​ថាជាជនជាតិថៃ​ទាំង​​២នាក់ ។

លោក​វរសេនីយ៍ឯក សេស វិបុល អធិការ​នគរបាល​ស្រុក​អូរ​ជ្រៅ​បាន​ប្រាប់​ថា​ ​មុនពេលកើតហេតុ មាន​​បុរសជា​ជនជាតិ​ថៃ​​ចំនួន​២​នាក់​ ដោយ​​បុរស​ម្នាក់​ជា​អ្នក​បើកត្រាក់ទ័រ ​ចំណែក​ម្នាក់​ទៀត​ជាអ្នក​រួម​ដំណើរ ក្រោយ​ពេល​ត្រឡប់​ពី​ច្រូតស្មៅ​វិញ ក៏​ដឹក​ស្មៅ​តាមត្រាក់ទ័រ ធ្វើដំណើរ​តាម​បន្ទាត់​ព្រំដែន​ស​ត្រង់​ចំណុច​​កើតហេតុ​ខាងលើ ស្រាប់តែ​កិនចំមីនតោន​ផ្ទុះ​ បណ្តាល​ឱ្យ​​បាត់បង់ជីវិត​​ទាំង​២​នាក់​ភ្លាម​ៗនៅនឹងកន្លែងកើតហេតុ ដោយ​​ជនរងគ្រោះ​ដាច់​សាច់​ជា​ចំរៀកៗ ​ដាច់​ដៃ​ដាច់​ជើង​ ដោយឡែក​​ត្រាក់ទ័រ​១​គ្រឿង​​បាន​ដាច់​ជា​ពីរ ។

លោកអធិការ​នគរបាលស្រុកអូរច្រៅ​​បាន​បញ្ជាក់​ថា​ ​ក្រោយ​ពេល​មានករណី​​ជនជាតិ​ថៃ​២​នាក់​ជួបគ្រោះថ្នាក់បាត់បង់ជីវិត​​ដោយសារ​​ផ្ទុះ​មីនតោន​​រួចមក គេ​ឃើញ​កងកម្លាំង​សមត្ត​កិច្ច​ភាគី​ថៃ​បាន​ចុះ​មក​ពិនិត្យ​ ហើយ​នាំ​យក​សព​ជន​រង​គ្រោះ​ទាំង​២​នាក់​ ព្រមទាំង​ត្រាក់ទ័រ​ចូល​ក្នុង​ទឹកដី​ថៃ​វិញ​៕ (​កែសម្រួលដោយ ៖ ធីតា​​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ