ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​ដើរ​ដោះ​អាវ និយាយ​តែឯង និង​​​បំរុង​ចូល​ឡាន ផ្អើល​មហាវិថី​ព្រះ​នរោត្តម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ត្រូវ​គេ​សង្ស័យ​ថា ប្រើប្រាស់​ថ្នាំ​ញៀន​លើស​កម្រិត​បាន​វង្វេងវង្វាន់​គ្រប់គ្រង​ស្មារតី​ខ្លួនឯង​មិន​បាន ក៏​ដើរ​ដោះ​អាវ​តាម​ដងផ្លូវ និយាយ​តែ​ម្នាក់ឯង និង​បម្រុង​ដើរ​ចូល​ឡាន​គេ​ទៀត បង្ក​ឱ្យ​ការ​ភ្ញាក់ផ្អើល​ពេញ​ដងផ្លូវ​តែ​ម្តង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​នាំ​គ្នា​ជួយ​ឃាត់ និង…

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ត្រូវ​គេ​សង្ស័យ​ថា ប្រើប្រាស់​ថ្នាំ​ញៀន​លើស​កម្រិត​បាន​វង្វេងវង្វាន់​គ្រប់គ្រង​ស្មារតី​ខ្លួនឯង​មិន​បាន ក៏​ដើរ​ដោះ​អាវ​តាម​ដងផ្លូវ និយាយ​តែ​ម្នាក់ឯង និង​បម្រុង​ដើរ​ចូល​ឡាន​គេ​ទៀត បង្ក​ឱ្យ​ការ​ភ្ញាក់ផ្អើល​ពេញ​ដងផ្លូវ​តែ​ម្តង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​នាំ​គ្នា​ជួយ​ឃាត់ និង យក​អាវ​មក​ពាក់​អោយ​វិញ រួច​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ កាលពី​ម៉ោង​9​និង​40​នាទី​យប់ ថ្ងៃ​ទី​27 ខែតុលា ឆ្នាំ​2020 តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម នៅ​ជាប់​របង​បុរី​ចំការមន ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន ។

តាម​បើ​តាម​សម្តី​នារី​ខាងលើ បាន​ប្រាប់​ឲ្យ​ដឹង​ទាំង​វង្វេងស្មារតី​ថា នាង​ឈ្មោះ រចនា ស្នាក់​នៅ​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ រូបគេ​ជា​មនុស្ស​ញៀន​ថ្នាំ ហើយ​នៅ​ថ្ងៃនេះ​រូបគេ​ប្រើប្រាស់​ថ្នាំ​ញៀន​លើស​កម្រិត ទើប​ប្រតិកម្ម​ទៅ​ជា​បែប​នេះ​តែ​ម្តង​។

យោង​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ជា​អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី​នៅ​កន្លែង​ភ្ញាក់ផ្អើល បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ គឺ​ពួក​គាត់​ប្រទះ​ឃើញ​នារី​ម្នាក់​ដើរ​តែ​ម្នាក់ឯង តាម​របង​បុរី​ចំការមន ដោយ​ពួក​គាត់​មិនដឹង​ថា នារី​រូប​នោះ​មកពីណា​ទេ ដោយ​ដើរ​តែ​ម្នាក់ឯង គ្មាន​អាវ​ពាក់ ដើរ​អោន​ៗ គ្មាន​កម្លាំង​កំហែង ដូច​មនុស្ស​ត្រូវ​ថ្នាំ​គេ វង្វេងស្មារតី និង​បម្រុង​ដើរ​ចូល​ឡាន​គេ​ទៀត ដោយ​ឃើញ​ដូច្នោះ ពួក​គាត់​ក៏​សម្រេច​ចាប់​ឃាត់​នារី​រូប​នោះ និង​រក​អាវ​មក​ពាក់​បិទ​បាំង​កេរ្តិ៍ខ្មាស់​ឲ្យ រួច​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ជួយ​រក​ដំណោះស្រាយ​តែ​ម្តង​។

បន្ទាប់​ពី​សមត្ថកិច្ច​ចុះ​មក​ដល់​កន្លែង​កើតហេតុ ដោយ​ឃើញ​អាកា​រៈ​នារី​ខាងលើ​មិន​ស្រួល ទើប​សមត្ថកិច្ច​ទាក់ទង​ហៅ​រថយន្ដ​សង្គ្រោះ​គ្លីនិក មក​ដឹក​នារី​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ និង​ព្យាយាម​រក​វិធីសាស្ត្រ​ទាក់ទង​ទៅ​ក្រុម​គ្រួសារ​ឱ្យទៅ​មើល​នៅ​មន្ទីរ​សម្រាក​ព្យា​ល​បាល​។

បើ​តាម​ប្រភព​ពី​ក្រុម​គ្រួសារ​នារី​រង​គ្រោះ​នោះ​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា កូន​គាត់​ជា​មនុស្ស​រៀន​ពូកែ និង​រៀនសូត្រ​ច្រើន​ពេក រហូត​ដល់​ខូច​ប្រព័ន្ធ​ប្រសាទ ទើប​ក្លាយទៅជា​បែប​នេះ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ